Trending now

ប្រទេសសមាជិកអាស៊ានទាំង ១០ ណែនាំប្រទេសនិងប្រជាជនរបស់ខ្លួននៅឯពិព័រណ៍នៅខេត្តឡាំដុង(វៀតណាម)

14:17 | 15/10/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមនឹងសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្តឡាំដុង (Lam Dong ) ដើម្បីរៀបចំការតាំងពិព័រណ៍រូបថតនិងខ្សែភាពយន្តឯកសារអំពីប្រទេសនិងប្រជាជន​ក៏ដូចជាអំពីសកម្មភាពការពារបរិស្ថាននិងការផ្លាស់ប្តូរអាកាសធាតុ ជាដើម ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២០ នៅខេត្តឡាំដុង។

ប្រទេសសមាជិកអាស៊ានទាំង ១០ ណែនាំប្រទេសនិងប្រជាជនរបស់ខ្លួននៅឯពិព័រណ៍នៅខេត្តឡាំដុង(វៀតណាម)

ការតាំងពិព័រណ៍នេះបាននាំមកនូវស្នាដៃថតរូបប្រហែល ៣០០ និងខ្សែភាពយន្តលក្ខណៈពិសេសជិត ៦០ ដែលជាឯកសាររបស់អ្នកនិពន្ធអាស៊ានដែលភាគច្រើនជាស្នាដៃដែលទទួលបានពានរង្វាន់ឬជាអ្នកឈរឈ្មោះក្នុងវគ្គប្រកួតចុងក្រោយនៃពិធីមហោស្រពរូបថតនិងខ្សែភាពយន្តអន្តរជាតិ - ឯកសារដែលបានរៀបចំឡើងដោយក្រសួងព័ត៌មាននិងផ្សព្វផ្សាយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ប្រទេសសមាជិកអាស៊ានទាំង ១០ ណែនាំប្រទេសនិងប្រជាជនរបស់ខ្លួននៅឯពិព័រណ៍នៅខេត្តឡាំដុង(វៀតណាម)

ស្នាដៃទាំងនេះនេះនឹងណែនាំដល់សាធារណជនវៀតណាមនិងប្រជាជនឡាំដុងនិយាយដោយឡែកអំពីសោភ័ណភាពប្រទេសប្រជាជនក្នុងសហគមន៍អាស៊ាន រួមទាំងអំពីបញ្ហាការការពារបរិស្ថាន ការប្រែប្រួលអាកាសធាតុនិងផ្សេងៗទៀតក្នុងសហគមន៍អាស៊ាន។ ដោយហេតុនេះ វាជួយឱ្យប្រជាជនក្នុងតំបន់ស្វែងយល់ពីគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធនិងចូលរួមកសាងសហគមន៍អាស៊ានមួយ ប្រកបដោយសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសនិមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតំបន់និងពិភពលោក៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិស័យសំខាន់ៗចំនួន ៥ សម្រាប់បង្កើនប្រសិទ្ធភាពនៃការទូតរវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា
ហាណូយ៖ ស្វែងយល់ពីពណ៌ស្រស់ឆើតឆាយនៃវប្បធម៌ថៃនៅក្នុងពិធីបុណ្យ "ចង្វាក់បេះដូងនៃប្រទេសថៃ"
ការដាក់ឱ្យដំណើរការគម្រោង MekongElevate៖ “ការសម្របខ្លួនបៃតង និងប្រកបដោយចីរភាពសម្រាប់សហគមន៍ជនជាតិភាគតិច”
ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak