ប្រទេសវៀតណាមសន្យាថានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ (SEAGAMES 31) ប្រកបដោយជោគជ័យ

09:15 2020/07/23

យុគសម័យ - សន្និសីទនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅទីស្នាក់ការ កណ្តាលក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមរយៈពេល ២ ថ្ងៃ (ចាប់ពីថ្ងៃទី ២១ដល់ថ្ងៃទី ២២ខែកក្កដាឆ្នាំ២០២០) ក្នុងបរិបទដែលប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍និងពិភពលោកនៅតែប្រឈម មុខនឹងជំងឺរាតត្បាតកូវីដ១៩ ហើយសន្និសីទនេះក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីបណ្តាប្រទេស ក្នុងតំបន់ផងដែរ។

ប្រទេសវៀតណាមសន្យាថានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ (SEAGAMES 31) ប្រកបដោយជោគជ័យ
អគ្គនាយករងកីឡាវៀតណាមលោក Tran Duc Phan

ប្រទេសវៀតណាមនឹងរៀបចំការប្រកួតកីឡាស៊ីហ្គេម ៣១ ឲ្យបានល្អបំផុតដែលអាចទៅធ្វើបាន។នេះជា ការបញ្ជាក់របស់អគ្គនាយករងកីឡាវៀតណាមលោក Tran Duc Phan ក្នុងសន្និសីទសារព័ត៌មាននារ សៀលថ្ងៃទី ២២ ខែកក្កដានៅទីក្រុងហាណូយស្តីពីលទ្ធផលនៃសន្និសីទកីឡាតាមអ៊ិនធឺរណែត របស់ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍លើកដំបូងនៅឆ្នាំ ២០២០ (ថ្ងៃទី ២១ និង ២២ ខែកក្កដា) ។

តំណាងអគ្គនាយកដ្ឋានកីឡាបានឲ្យដឹងថាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១លើកនេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកាដល់ថ្ងៃទី ២ ខែធ្នូឆ្នាំ ២០២១ នៅទីក្រុងហាណូយ និងទីក្រុងនិង ខេត្តដែលនៅជិតខាងមួយចំនួនដូចជាខេត្ត Bac Ninh, Hai Duong, Hai Phong, Quang Ninh, Ha Nam, Nam Dinh, Ninh Binh, Hoa Binh, Vinh Phuc និង Bac Giang ដោយមានការចូលរួមពី កីឡាករប្រមាណ ១ ម៉ឺននាក់។ ពហុកីឡាដ្ឋានជាតិ My Dinh នឹងក្លាយជាកន្លែងសម្រាប់ការរៀបចំ ការបើកព្រឹត្តិការណ៍កីឡាសំខាន់ៗ (ថ្ងៃទី ២១ ខែវិច្ឆិកា) ពិធីបិទបញ្ចប់ព្រឹត្តិការណ៍ (ថ្ងៃទី ២ ខែធ្នូ) ហើយវិញ្ញាសារកីឡាអូឡាំពិកភាគច្រើននៅក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ នឹងមានចំនួន ៤០ ។ ប្រទេសវៀតណាមដែលជាប្រទេសម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទី ៣១ បានប្តេជ្ញាថានឹងប្រឹងប្រែង ឱ្យអស់ពីសមត្ថភាពដើម្បីរៀបចំការប្រកួតស៊ីហ្គេមប្រកបដោយជោគជ័យ។

 

ទិដ្ឋភាពនៃជំនួបសន្ទនានេះតាមរយៈប្រ័ពន្ធវីដេអូ

លោក Tran Duc Phan  បានបន្ថែមទៀតថា សម្រាប់ការរៀបចំការប្រកួតកីឡាសូម្បីតែព្រឹត្តិការណ៍កីឡា ធំបំផុតនៅលើពិភពលោកដូចជាព្រឹត្តិការណ៍អូឡាំពិកក្នុងបរិបទនៃការរីករាលដាលជំងឺកូវីឌ១៩ (Covid-19) ក៏នៅតែកំពុងរងការគំរាមកំហែងពីជំងឺឆ្លងនេះហើយនេះគឺជាបញ្ហាពិតជាពិបាកខ្លាំងមែនទែន។ ទោះជាយ៉ាងណាក៏ដោយដោយមានការណែនាំយ៉ាងជិតស្និទ្ធពីរដ្ឋាភិបាលនិងមានការជ្រួតជ្រាបស្មារតី ទទួលខុសត្រូវខ្ពស់របស់ក្រសួង មន្ទីរ អង្គភាពនិងមូលដ្ឋាននានាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ វៀតណាម នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យក្នុងនោះរួមមានបញ្ហាចម្បងបំផុតគឺជាការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ផងដែរ។ 

នាពេល ថ្មីៗនេះការងារការពារ និងទប់ស្កាត់ជំងឺឆ្លងរបស់វៀតណាមក៏ត្រូវបានប្រទេសនានាជុំវិញពិភពលោកបានវាយតម្លៃខ្ពស់ ហើយ ការរៀបចំព្រឹត្តិការណ៍នេះជាសកម្មភាពកីឡាមួយដែឡបញ្ជាក់ពីភាពជោគជ័យរបស់វៀតណាមក្នុងការ ទប់ស្កាត់ជំងឺរាត ត្បាតសកលនេះតែម្តង។ប្រទេសវៀតណាមមានបំណងទទួលបានកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេសនានានិងរួមជាមួយពិភពលោកនឹងរកឃើញវ៉ាក់សាំងបង្ការនឹងជំងឺរាតត្បាតហេតុដូច្នេះបើ អាចធ្វើទៅបាន វៀតណាមនឹងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ តាមរបៀបល្អបំផុតផងដែរ។

គួរឲ្យបញ្ជាក់ថាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ក៏បានឯកភាពថាព្រឹត្តិការណ៍ស៊ីហ្គេមកលើកទី៣២ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា ហើយកីឡាស៊ីហ្គេមលើកទី ៣៣ នឹងប្រព្រឹត្តទៅនៅប្រទេស ថៃនាឆ្នាំ ២០២៥ ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baovanhoa.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll