ប្រទេសវៀតណាមបានឈានដល់លំដាប់ទី ៥ ក្នុងការប្រកួតគណិតវិទ្យាអន្តរជាតិនៅអាហ្វ្រិកខាងត្បូង

18:44 2019/08/08

យុគសម័យ - ក្រៅពីឈានដល់លំដាប់ទី ៥ នៅលើពិភពលោកនិស្សិតវៀតណាមក៏ស្ថិតក្នុងចំណោមបេក្ខជនមួយចំនួនដែលអាចអាននិងធ្វើប្រលងតាមភាសាអង់គ្លេសដោយផ្ទាល់ដែលគ្មានអ្នកបកប្រែ។

ប្រទេសវៀតណាមបានឈានដល់លំដាប់ទី ៥ ក្នុងការប្រកួតគណិតវិទ្យាអន្តរជាតិនៅអាហ្វ្រិកខាងត្បូង

ក្រុមនិស្សិតគណិតវិទ្យាវៀតណាមបានថតរូបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង។ (ប្រភព៖ TTXVN)

 

ក្រុមនិស្សិតនៃវិទ្យាល័យវៀតណាមបានឈានដល់លំដាប់ទី ៥ នៅលើពិភពលោកបន្ទាប់ពីឈ្នះពានរង្វាន់ជើងឯកចំនួន ២ មេដាយមាស ៤ និងមេដាយប្រាក់ចំនួន ៥ ក្នុងការប្រកួតគណិតវិទ្យាវ័យក្មេងអន្តរជាតិ IMC ឆ្នាំ ២០១៩ ដែលទើបតែចាប់ផ្តើមពីថ្ងៃទី ១ - ៨ ខែសីហា នៅទីក្រុង Durban នៃប្រទេសអាហ្វ្រិកខាងត្បូង។

យោងតាមអ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅ Pretoria IMC (International Mathematics Competition) ​គឺជាការប្រកួតគណិតវិទ្យាអន្ដរជាតិប្រចាំឆ្នាំដែលធ្វើឡើងក្នុងប្រទេសសមាជិកសម្រាប់សិស្សពូកែមកពីជាង ៤០ ប្រទេសនិងដែនដីលើពិភពលោក។

នៅឆ្នាំនេះដោយមានការអនុញ្ញាតពីក្រសួងអប់រំនិងបណ្តុះបណ្តាល មន្ទីរអប់រំនិងបណ្តុះបណ្តាលរដ្ឋធានី Ha Noi បានបញ្ជូនប្រតិភូនិស្សិតចំនួន ១៥ នាក់មកពីសាលា Ha Noi - Amsterdam ដើម្បីតំណាងឱ្យនិស្សិតរបស់វៀតណាមចូលរួម IMC ២០១៩ សម្រាប់និស្សិតដែលមានអាយុក្រោម ១៤ និង ១៤-១៧ ឆ្នាំ។

ក្នុងផ្នែកតេស្តបុគ្គលក្រុមវៀតណាមឈ្នះបានមេដាយមាស ៤ មេដាយប្រាក់ ៥ និងមេដាយសំតរិទ្ធ ១ ។ នៅក្នុងផ្នែកតេស្តក្រុមនៅឆ្នាំនេះ ក្រុមវៀតណាមទទួលបានពានរង្វាន់ជើងឯកចំនួន ២ មេដាយមាស ១ និងមេដាយប្រាក់ ២ ។ ក្រៅពីផ្នែកតេស្តបុគ្គលនិងជាក្រុមវៀតណាមក៏បានចូលរួមក្នុងសកម្មភាពសិក្សាបន្ថែមដូចជាការលេងល្បែងផ្គុំរូបការថតរូប ធ្វើទស្សនកិច្ចនិងចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌៕


(យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll