នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងឡើងសម្លេងសុំទោសកូនក្រមុំវៀតណាមដែលត្រូវប្តីវាយធ្វើបាប

10:11 2019/07/09

យុគសម័យ - នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yeon បានសម្តែងការសោកស្តាយនិងថ្លែងសេចក្តីសុំទោសចំពោះឧប្បត្តិហេតុស្ត្រីវៀតណាមម្នាក់ ដែលត្រូវស្វាមីជនជាតិកូរ៉េខាងត្បូងវាយធ្វើបាប ដែលបណ្តាលឱ្យមានការភ្ញាក់ផ្អើលទូទាំងសាធារណៈជន កាលពីសប្តាហ៍មុន។

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងឡើងសម្លេងសុំទោសកូនក្រមុំវៀតណាមដែលត្រូវប្តីវាយធ្វើបាប
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam (ឆ្វែង) អញ្ជើញជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yeon (រូបថតៈ Manh Hung/TTXVN)

យោងតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាបរបស់កូរ៉េខាងត្បូង អញ្ជើញថ្លែងនៅក្នុងពិធីទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូលនោះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yeon  បានមានប្រសាសន៍ថា “ឧបទ្ទវហេតុនេះគឺជារឿងគួរឲ្យសោកស្តាយណាស់” និងបានសុំទោសចំពោះហេតុការណ៍នេះ។ លោកនាយករដ្ឋមន្រ្តី Lee Nak-yeon ក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារសិទ្ធិមនុស្សនិងសុវត្ថិភាពសម្រាប់ជនវៀតណាមរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yeon

មុននោះ ក្នុងថ្ងៃដដែល នាយកទីភ្នាក់ងារប៉ូលីសជាតិកូរ៉េខាងត្បូង លោក Min Gap Ryong បានសម្តែងការសោកស្តាយដែលស្ត្រីវៀតណាមត្រូវស្វាមីវាយធ្វើបាបយ៉ាងឃោរឃៅនិងប្តេជ្ញាចិត្តនឹងធ្វើការស៊ើបអង្កេតទៅលើករណីនេះទាល់តែបាន។

ប៉ូលីស Yeongam ខេត្ត Jeolla បានចេញសេចក្តីសម្រេចចាប់ឃុំឃាំងរយៈពេល ៨ ថ្ងៃ សម្រាប់ប្ដីដែលវាយប្រពន្ធជាជនជាតិវៀតណាមដល់ខូចឆ្អឹងជំនី ដែលជារឿងហេតុបណ្តាលការរង្គោះរង្គើក្នុងសាធារណជនកូរ៉េខាងត្បូងនាប៉ុន្មានថ្ងៃនេះ។

ជនសង្ស័យដែលវាយប្រពន្ធវៀតណាម (កណ្តាល) ត្រូវបានគេនាំទៅតុលាការក្រុង Gwangju ខេត្ត Jeollan  នៅថ្ងៃទី ៨ ខែកក្កដា (រូបថត: Yonhap)

ប្តីរបស់ជនរងគ្រោះបានបង្ហាញមុខនៅតុលាការក្រុង Gwangju  នៅព្រឹកថ្ងៃទី ៨ ខែកក្កដា ដើម្បីស្តាប់ដីកាចាប់ខ្លួន។ ជននេះត្រូវបានឃុំខ្លួនរយៈពេល ៨ថ្ងៃនៅ Mokpo ដើម្បីធ្វើការស៊ើបអង្កេត។ បុរសរូបនេះបានសម្តែងការសោកស្តាយចំពោះហេតុការណ៍នេះ។ ធ្វើបទសម្ភាសន៍នៅមុខតុលាការ បុរសជាប្តីបាននិយាយថា: “ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីនោះទេក្រៅពាក្យថាសុំទោស។ គឺដោយសារភាសាខុសគ្នា មិនអាចស្តាប់គ្នាដែលកើតមានឡើងរឿងហេតុនេះ”។ បុរសរូបនេះ ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទវាយមនុស្សដែលបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរនិងអំពើហិង្សាលើកុមារ។

រូបភាពពីវីឌីអូថតឡើងវិញនូវហេតុការណ៍បង្ហាញថា ស្តី្រជាប្រពន្ធជនជាតិវៀតណាមត្រូវប្តីវាយធ្វើបាបចំពោះមុខកូនរបស់ខ្លួន (រូបថត: Korea Times)

យោងតាមការស៊ើបអង្កេតដំបូង អំពើហិង្សាបានកើតឡើងនៅថ្ងៃទី ៤ ខែកក្កដាវេលាម៉ោង ៧ យប់។ បុរសជាប្តីក្នុងស្ថានភាពស្រវឹង បានវាយប្រពន្ធរបស់ខ្លួនអស់រយៈពេល ៣ ម៉ោង។ ឧបទ្ទវហេតុនេះបានកើតឡើងនៅចំពោះមុខកូនក្មេងអាយុ ២ ឆ្នាំរបស់ប្តីប្រពន្ធពីរនាក់។

បច្ចុប្បន្ន ស្ត្រីជាប្រពន្ធត្រូវគេធ្វើបាបនិងកូនអាយុ ២ ឆ្នាំ កំពុងបានថែរក្សាដោយមជ្ឈមណ្ឌលដើម្បីសិទ្ធិស្ត្រីអន្តោប្រវេសន៍កូរ៉េខាងត្បូង។ ជនរងគ្រោះរងការបាក់ឆ្អឹងជំនីនិងរងរបួសជាច្រើនកន្លែងទៀត ដែលត្រូវការការព្យាបាលនៅមន្ទីរពេទ្យក្នុងរយៈពេល ៤ សប្តាហ៍៕

 

(សរុបនិងប្រែសម្រួលដោយ ស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll