ទេសភាពប្រទេសវៀតណាមដ៏ស្រស់បំព្រងមើលពីខាងលើបានចុះផ្សាយលើទស្សនាវដ្តីរូបថត National Geographic (សហរដ្ឋអាមេរិក)

12:29 2019/09/23

យុគសម័យ - រូបថតទេសភាពប្រទេសវៀតណាមដ៏ស្រស់បំព្រងដែលមើលពីខាងលើ ថតដោយអ្នកថតរូប Pham Huy Trung ត្រូវបានបោះពុម្ពជាប្រចាំនៅក្នុងទស្សនាវដ្តីរូបថត National Geographic (សហរដ្ឋអាមេរិក) និងជាប់ក្នុង Top រូបថតដែលល្អស្អាតបំផុតផងដែរ។

ទេសភាពប្រទេសវៀតណាមដ៏ស្រស់បំព្រងមើលពីខាងលើបានចុះផ្សាយលើទស្សនាវដ្តីរូបថត National Geographic (សហរដ្ឋអាមេរិក)

លោក Pham Huy Trung បានចំណាយពេលជាច្រើនឆ្នាំធ្វើដំណើរពីខាងត្បូងទៅខាងជើង ដើម្បីកត់ត្រានូវទេសភាពនៃប្រទេសវៀតណាម។ លោកគឺជាអ្នកថតរូប វៀតណាមម្នាក់ ដែលកាន់កំណត់ត្រា សម្រាប់ចំនួនរូបថតដែលបានបោះពុម្ពជាច្រើនប្រភេទនិងការបោះពុម្ពរូបថតរបស់ National Geographic ដែលមានស្នាដៃចំនួន ៣៤ ផងដែរ។

សូមប្រិយមិត្តទាំងអស់គយគន់នូវរូបភាពទេសភាពវៀតណាមដ៏ស្រស់ស្អាតមួយចំនួនពីខាងលើ តាមរយៈស្នាដៃរបស់អ្នកថតរូប Pham Huy Trung។

រូបថតៈ “នៅកណ្តាលព្រៃស្មាច់” ដែលជារូបស្ត្រីម្នាក់កំពុងអង្គុយនៅលើទូកនៅ Dong Thap  ក្នុងរដូវទឹកឡើង។ ស្នាដៃនេះត្រូវបានជ្រើសរើសដើម្បីចុះផ្សាយ លើ Daily Dozen  នាថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០១៨ ដែលជាកន្លែងបង្ហាញរូបថតល្អបំផុតចំនួន ១២ ជ្រើសរើសដោយសមាជិកនៃសហគមន៍ NatGeo Yourshot តែម្តង។

អរណោទ័យនៅវាលស្រែ Ta Pa ខែត An Giang នារដូវស្រូវទុំ។ លោក David Lee អ្នកកែសម្រួលរូបថតរបស់ National Geographic ធ្លាប់និយាយថា គាត់ចូលចិត្តស៊ុមឈើដែលមានម្លប់ព័ទ្ធជុំវិញវាល។

ពណ៌រដូវស្លឹកឈើជ្រុះនៅក្នុងព្រៃ Ru Cha នៃទីក្រុង Hue

ដូងត្រូវបានដាំតម្រង់តាមជួរនៅឆ្នេរ Non Nuoc, Da Nang ដែលស្ថិតក្នុង​ Top រូបថតស្រស់ស្អាតបំផុតចុះផ្សាយនាថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០១៩

រូបថតមួយនេះ ត្រូវបានថតនៅ Phan Rang - ប្រាសាទចាម ដែលបង្ហាញពីក្រុមកលសម្ព័ន្ធគោចរ កង្វាលសត្វចៀមទៅកាន់កសិដ្ឋាន ក្រោយពេញមួយថ្ងៃទៅរកស៊ី។ នេះក៏ជារូបភាពស្រស់ស្អាតបំផុតនៃថ្ងៃ (ថ្ងៃ ២៤ ឧសភា ២០១៨) នៅលើទស្សនាវដ្តីអាមេរិក។

ពន្លឺរស្មីព្រះអាទិត្យនាព្រឹកព្រលឹមនៅលើភ្នំតែ នៅ Pleiku ខេត្ត Gia Lai

អ្នកនេសាទមួយរូ​បកំពុងចែវទូកនៅកណ្តាលព្រៃត្នោត  Bay Mau នៃក្រុង Hoi An។  ព្រៃនេះមានទីតាំងស្ថិតនៅចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីទីក្រុងបុរាណ​Hoi An ដែលស្ថិតតាមបណ្តោយទន្លេ​ Hoai។

ចម្ការតែភ្នំនៅព្រលឹមស្រាងៗ

ត្រពាំង Lap An  នៅ Hue នារដូវប្រាំង ត្រូវបានជ្រើសរើសចុះផ្សាយលី Daily Dozen នៅថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០១៨។ នៅពេលដែលទឹកស្រកវិញ បាតត្រពាំង ត្រូវលេចឡើងជាមួយបំណះពណ៌សស្អាតអច្ចារ្យ។ ត្រពាំងទឹកមានទីតាំងនៅជើងភ្នំភូ Phu Gia  ព័ទ្ធជុំវិញដោយជួរភ្នំ Bach Ma និង ឈូងសមុទ្រ Lang Co

ជ្រលងភ្នំ Bac Son នៅខេត្ត Lang Son ហាក់ដូចជាលិចនៅក្នុងសមុទ្រពពក។ អ្នកនិពន្ធបាននិយាយថា “វាពិតជាអស្ចារ្យណាស់ក្នុងការឈរពី Na Lay ដែលជាកំពូលភ្នំខ្ពស់បំផុតនៅក្នុងតំបន់ដើម្បីគយគន់ ដល់ទេសភាពនៃជ្រលងភ្នំដែលលាក់ខ្លួននៅក្នុងពពកនៅពេលថ្ងៃរះ” ។

ល្បាក់ទឹក Ban Gioc នៃខេត្ត Cao Bang បានលេចធ្លោក្នុងចំណោមពណ៌បៃតងដ៏អស្ចារ្យនៃព្រៃភ្នំ។ នេះជាស្នាដៃនិពន្ធថ្មីបំផុតរបស់អ្នកនិពន្ធដែលបានថតនៅថ្ងៃទី ២៤ ខែសីហា៕

 

(យោងតាម Thanh Tra/Thoidai.com.vn)

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll