ទេសចរណ៍វៀតណាម៖ កសាងគំរូគ្រប់គ្រងអន្តរវិស័យសម្រាប់តំបន់ទេសចរណ៍ជាតិ

13:48 2020/10/26

អង្គសិក្ខាសាលាបានផ្តោតសំខាន់លើការពិភាក្សានិងវាយតំលៃចំពោះស្ថានភាពបច្ចុប្បន្ននិងសក្តានុពលនៃការអភិវឌ្ឍ តំបន់ទេសចរណ៍ជាតិ ព្រមទាំងផ្តល់យោបល់លើគំរូគ្រប់គ្រងទេសចរ ណ៍ជាតិនិងលើកសំណើរថ្មីសម្រាប់គំរូគ្រប់គ្រងទេសចរណ៍ជាតិ សមស្របជាដើម។

ទេសចរណ៍វៀតណាម៖ កសាងគំរូគ្រប់គ្រងអន្តរវិស័យសម្រាប់តំបន់ទេសចរណ៍ជាតិ
ទេសចរណ៍វៀតណាម៖ កសាងគំរូគ្រប់គ្រងអន្តរវិស័យសម្រាប់តំបន់ទេសចរណ៍ជាតិ

នាថ្ងៃទី ២៤ ខែតុលា នៅទីក្រុង Phan Thiet (ខេត្ត Binh Thuan) ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Binh Thuan ដើម្បីរៀបចំសិក្ខាសាលាស្តីពីគំរូគ្រប់គ្រងទេសចរណ៍ជាតិ ដោយមានការចូលរួមរបស់តំណាងជាង ២០០ នាក់ដែលជាអ្នកជំនាញ អ្នកស្រាវជ្រាវ ថ្នាក់ដឹកនាំមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត / ក្រុងនៅទូទាំងប្រទេសផងដែរ។

អង្គសិក្ខាសាលាបានផ្តោតសំខាន់លើការពិភាក្សានិងវាយតំលៃចំពោះស្ថានភាពបច្ចុប្បន្ននិងសក្តានុពលនៃការអភិវឌ្ឍន៍តំបន់ទេសចរណ៍ជាតិ ព្រមទាំងផ្តល់យោបល់លើគំរូគ្រប់គ្រងទេសចរណ៍ជាតិនិងលើកសំណើរថ្មីសម្រាប់គំរូគ្រប់គ្រងទេសចរណ៍ជាតិសមស្របជាដើម។

រាល់មតិយោបល់បស់អ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រ និងមូលដ្ឋាននានានៅក្នុងសិក្ខាសាលាលើកនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ស្នើឱ្យមានគំរូគ្រប់គ្រងតំបន់ទេសចរណ៍ជាតិឲ្យបានសមស្រប ហើយរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តីវៀតណាមដើម្បីសម្រេចការអនុវត្ត ក្នុងគោលបំណងលើកកំពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ទេសចរណ៍ជាតិ ក៏ដូចជាគុណភាពនៃផលិតផលទេសចរណ៍ សំដៅរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍វៀត ណាមក្លាយជាវិស័យសេដ្ឋកិច្ចសេដ្ឋកិច្ចមុខព្រួញដ៏សំខាន់ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll