Trending now

ទស្សនារូបថតចំនួន ២០០ សន្លឹកស្តីពី 'ប្រទេសនិងប្រជាជនអាស៊ាន»

16:54 | 28/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ស្នាដៃរូបថតចំនួន ២០០ របស់អ្នកនិពន្ធមកពី ១០ ប្រទេសអាស៊ាននឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍រូបថតក្រោមចំណោងជើងថា​ «ប្រទេសនិងប្រជាជនអាស៊ាន» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០២០ នៅទីក្រុងហាណូយ។

ជ្រលង់ភ្នំ Bac Son - វៀតណាម

នេះជាសកម្មភាពរៀបចំឡើងក្នុងឱកាសគម្រប់ខួប ៧៥ ឆ្នាំនៃបដិវត្តន៍ខែសីហា និងទិវាឯករាជ្យជាតិ (២ កញ្ញា) (១៩៤៥-២០២០) ដើម្បីអបអរសាទរឆ្នាំដែលវៀតណាមជាប្រធានអាស៊ាន និងខួបលើកទី ២៥ នៃទិវាវៀតណាមបានក្លាយជាសមាជិកអាស៊ានជាផ្លូវការផងដែរ។

ស្នាដៃរូបថតចំនួន ២០០ សន្លឹកដែលត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍នេះត្រូវបានជ្រើសរើសចេញពីស្នាដៃថតរូបជាង ១ ម៉ឺនសន្លឹករបស់អ្នកនិពន្ធចំនួន ១.២៤៨ នាក់មកពីប្រទេសជាសមាជិកអាស៊ានទាំង១០រួមមាន៖ ប៊្រុយណេដារូសាឡឹម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ និងវៀតណាម។

ប៊្រុយណេដារូសាឡឹម

កម្ពុជា

ឥណ្ឌូនេស៊ី

ឡាវ

ម៉ាឡេស៊ី

មីយ៉ាន់ម៉ា

ហ្វីលីពីន

សិង្ហបុរី

ថៃ

ជ្រលង់ភ្នំ Bac Son - វៀតណាម

ពិព័រណ៍រូបថត «ប្រទេសនិងប្រជាជនអាស៊ាន» គឺជាឱកាសមួយ ដើម្បីលើកកម្ពស់សោភ័ណភាពទេសភាពធម្មជាតិនិងតម្លៃវប្បធម៌ប្រពៃណីរបស់ប្រទេសនីមួយៗដល់សាធារណៈជន។ ទន្ទឹមនេះ នេះក៏ជាឱកាសមួយ ដើម្បីបង្កើនការយោគយល់គ្នានិងទំនាក់ទំនងភាពស្អិតរមួតក្នុងចំណោមបណ្តាប្រទេសអាស៊ានដើម្បីចូលរួមចំណែកក្នុងការកសាងអាស៊ានប្រកបដោយសាមគ្គីភាពនិងការអភិវឌ្ឍដែលជាតំបន់ប្រកបដោយសុខសន្តិភាពនិងវិបុលភាពផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thethaovanhoa.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើតមូលដ្ឋានច្បាប់សម្រាប់ការអភិវឌ្ឍរបស់វៀតណាមក្នុងយុគសម័យថ្មី
ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ ជំនឿ និងការរំពឹងទុកសម្រាប់ជំហានថ្មីមួយទៅមុខសម្រាប់ប្រទេសជាតិ
បរិយាកាសបោះឆ្នោតដ៏អ៊ូអរកំពុងគ្របដណ្ដប់នៅក្នុងសង្កាត់ជាច្រើននៅទីក្រុងហាណូយ
ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម៖ ការរៀបចំការបោះឆ្នោតនៅវៀតណាមកំពុងត្រូវបានអនុវត្តយ៉ាងហ្មត់ចត់
ឧស្សាហកម្មទេសចរណ៍វៀតណាមបំបែកកំណត់ត្រា បង្កើតសន្ទុះដើម្បីសម្រេចបានគោលដៅភ្ញៀវទេសចរអន្តរជាតិ ២៥ លាននាក់