ទស្សនាភូមិសិប្បកម្មផលិតសេរ៉ាមិច Kim Lan ដែលជាភូមិសិប្បកម្មដ៏ល្បីល្បាញមួយ ដែលមានប្រវត្ដិសាស្ដ្រដ៏យូរអង្វែងជាប់នឹងភូមិសេរ៉ាមិច Bat Trang

06:44 2020/05/12

យុគសម័យ - ភូមិសិប្បកម្មផលិតសេរ៉ាមិច Kim Lan ស្ថិតនៅឃុំ Kim Lan ស្រុក Gia Lam ទីក្រុងហាណូយ ហើយបើយោងថាមវត្ថុបុរាណដេលស្វែងរកបាន ភូមិនេះមានប្រវត្ដិសាស្ដ្រដ៏ យូរអង្វែងជាងភូមិសេរ៉ាមិច Bat Trang ។

ទស្សនាភូមិសិប្បកម្មផលិតសេរ៉ាមិច Kim Lan ដែលជាភូមិសិប្បកម្មដ៏ល្បីល្បាញមួយ ដែលមានប្រវត្ដិសាស្ដ្រដ៏យូរអង្វែងជាប់នឹងភូមិសេរ៉ាមិច Bat Trang

ភូមិសិប្បកម្មផលិតសេរ៉ាមិច  Kim Lan ស្ថិតនៅឃុំ  Kim Lan ស្រុក Gia Lam ទីក្រុងហាណូយ

នេះគឺជាកន្លែងដែលផលិតកម្មគ្រឿងសេរ៉ាមិចសម្រាប់ប្រើប្រាស់ក្នុងគ្រួសារនៃបរមរាជវាំងបុរាណថាំងឡុង (Thang Long)។ ឆ្លងកាត់អស់រយៈពេលជាច្រើន និងការអភិវឌ្ឍន៍សង្គម ភូមិ សេរ៉ាមិច Kim Lan ក៏ដូចជាភូមិជាច្រើនទៀត នៅ ជាយទីក្រុងហាណូយបានឆ្លងកាត់ការផ្លាស់ប្តូរ គួរឱ្យកត់ សម្គាល់ពីភូមិសេរ៉ាមិចបានប្រែក្លាយជាភូមិមានរូបរាងជានគរដ៏ស្វាហាប់បែបទំនើបមួយផងដែរ។

 

សេរ៉ាមិចសម្រាប់ ការច្នៃប្រឌិត វិចិត្រសិប្បករនៅទីនេះផលិតដើម្បីបំពេញចំណង់ចំណូលចិត្តរបស់ពួកគេ

ក្រៅពីរូបរាងទំនើបនៃតំបន់លំនៅដ្ឋានជាយក្រុង ភូមិសេរ៉ាមិច  Kim Lan នៅតែល្បីល្បាញ ដោយសារតែការទាក់ទាញក្នុងនាមជាភូមិសេរ៉ាមិចមានប្រវត្តិសាស្ត្រយូរអង្វែងតែទៀតផង។ វិមាន Kim Lan មានប្រវត្ដិសាស្ដ្រដ៏យូរលង់ហើយត្រូវបានជួសជុលនិងតុបតែងឡើងវិញ ប៉ុន្តែនៅតែមាន រូបរាងនៃស្ថាបត្យកម្មវៀតណាមបុរាណដែលបង្កើតឡើងសម្រស់ដ៏ស្រណុកសុខសាន្តរបស់ភូមិស្រុកស្រែនៅភាគខាងជើងវៀតណាម។

 

ភូមិសេរ៉ាមិច  Kim Lan 

ភូមិសេរ៉ាមិច  Kim Lan មានរូបរាងនៃស្ថាបត្យកម្មវៀតណាមបុរាណដែលបង្កើតឡើងសម្រស់ដ៏ស្រណុកសុខសាន្តរបស់ភូមិស្រុកស្រែនៅភាគខាងជើងវៀតណាម

នាបច្ចុប្បន្ននេះភូមិសេរ៉ាមិចនៅតែរក្សាខ្សែផលិតផលចំនួនពីរ មួយគឺជាផលិតផលដែលអាចយក មកប្រើប្រាស់នៅលើទីផ្សារដូចជា កែវ ផើងផ្កា ជាដើម។ ហើយប្រភេទមួយទៀតគឺ សេរ៉ាមិចសម្រាប់ ការច្នៃប្រឌិត វិចិត្រសិប្បករនៅទីនេះផលិតដើម្បីបំពេញចំណង់ចំណូលចិត្តរបស់ពួកគេ៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll