ទូរទស្សន៍ CNN ៖ ទីក្រុង Da Lat ផលិតឈីសឆ្ងាញ់អបំផុតនៅអាស៊ី

07:41 2020/06/06

យុគសម័យ- ទីក្រុង Da Lat មិនត្រឹមតែល្បីល្បាញជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់ប្រទេសវៀតណាមប៉ុណ្ណោះទេ។ ថែមទាំងត្រូវបានវាយតម្លៃដោយ ទូរទស្សន៍ CNN ជាកន្លែងផលិតផលិតផលឈីសឆ្ងាញ់បំផុតនៅអាស៊ី។

ទូរទស្សន៍ CNN ៖ ទីក្រុង Da Lat ផលិតឈីសឆ្ងាញ់អបំផុតនៅអាស៊ី

ទីក្រុង Da Lat គឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ទាំងភ្ញៀវទេសចរវៀតណាមនិងអន្តរជាតិ។ ប៉ុន្តែទីក្រុងនេះត្រូវបានគេស្គាល់ផងដែរដោយសារហេតុផលគួរឱ្យភ្ញាក់ផ្អើលមួយទៀត - នេះជាកន្លែផលិតផលឈីសឆ្ងាញ់បំផុតមួយចំនួន នៅអាស៊ី រួមទាំង ឈីស mozzarella ឈីស burrata និង ឈីស Camembert ។

ម្ហូបក្នុងតំបន់នេះក៏ត្រូវបានជះឥទ្ធិពលដោយជនជាតិបារាំងផងដែរ។ ប៉ុន្តែឥលូវនេះមានលក្ខខណ្ឌប្លែកៗ ជាពិសេសគឺរសជាតិឈីស - រសជាតិឆ្ងាញ់ដែលអ្នកណាម្នាក់មកទីក្រុងនេះអាចភ្លក់ម្តង។ ឥទ្ធិពលនៃវប្បធម៌បារាំងនៅតែមានដែលបង្ហាញយ៉ាងច្បាស់នៅក្នុងស្ថាបត្យកម្ម សិល្បៈវិចិត្រនៃសម័យអាណានិគម លើមហាវិថីធំ ៗ និងជាពិសេសនៅក្នុងម្ហូប។

ដំណើរការនៃការផលិតឈីសបានផ្គត់ផ្គង់ដល់ភោជនីយដ្ឋាន។ ( រូបថត៖ CNN)

បណ្តាញភោជនីយដ្ឋាន Pizza 4P's បានបង្កើតឡើងនិងផ្លាស់ប្តូររសជាតិឈីសដែលបង្កើតបានជាលក្ខណៈប្លែកមួយនៅក្នុងតំបន់នេះ។ នៅទីក្រុង Da Lat នេះឈីសមួយចំនួនធំត្រូវបានផលិតនិងប្រើប្រាស់ដោយភោជនីយដ្ឋាន សណ្ឋាគារនិងហាងលក់ទឹកដោះគោ នៅក្នុងតំបន់នោះ។

ជាដំបូង រោងចក្រផលិតឈីសនៅ Don Duong ប្រើទឹកដោះគោតិចជាង ៥០ លីត្រក្នុងមួយថ្ងៃ។ រហូតមកដល់ពេលនេះមានកម្មករចំនួន ៣០ នាក់ប្រើប្រាស់ ៥,០០០ លីត្រក្នុងមួយថ្ងៃ ដើម្បីផលិតឈីសចំនួន ១៣ ប្រភេទផ្សេងៗគ្នា ចាប់ពីឈីស ricotta រហូតដល់ឈីស bocconcini ។ ឈីសទាំងអស់នេះសុទ្ធ ១០០% ហើយមិនមានសារធាតុថែរក្សាទេ។

 

ហាង Pizza 4P’s ដែលជាបណ្តាញភោជនីយដ្ឋានភីហ្សាដ៏ល្បីល្បាញមួយនៅប្រទេសវៀតណាមផលិតឈីសនៅឯរោងចក្រមួយនៅស្រុក Dong Duong   ខេត្ត Lam Dong ។ (រូបថត៖ CNN)

ប្រភពនៃការផ្គត់ផ្គង់ទឹកដោះគោស្រស់មកពីប្រភពផ្សេងៗពីកសិដ្ឋានឬរោងចក្រយកទឹកដោះគោ។ ប៉ុន្តែដោយកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកំពស់គុណភាពទឹកដោះគោបន្ថែមទៀត ភោជនីយដ្ឋាន Pizza 4P’s គ្រោងនឹងបង្កើតកសិដ្ឋានទឹកដោះគោផ្តាច់មុខមួយ។

 

ឈីស mozzarela មានរសជាតិឆ្ងាញ់ត្រូវបានរោយនៅលើកំពូលនំភីហ្សានៅភោជនីយដ្ឋាន ។ (រូបថត៖ CNN)

ពីកសិដ្ឋានរហូតដល់លើតុបរិភោគ ក្នុងរយៈពេល ២៤ ម៉ោង 

ក្នុងរយៈពេល ២៤ ម៉ោង ឈីសនឹងត្រូវបានផលិតនិងបញ្ជូនទៅភោជនីយដ្ឋាន Pizza 4P’s នៅ រដ្ឋធានីHa Noi ទីក្រុង Sai Gon ទីក្រុងNha Trang ខេត្ត Da Nang។ ម្ហូបពិសេសមួយនៅលើបញ្ជីមុខម្ហូបរបស់ពួកគេគឺឈីស camembert ។

លោក Keinosuke Konuki អ្នកគ្រប់គ្រងរោងចក្រ Pizza 4P’s នៅ Da Lat បានមានប្រសាសន៍ថា“ ឈីស camembert របស់យើងត្រូវបានកែច្នៃដោយប្រើរូបមន្តរបស់មេចុងភៅជំនាញដែលបានបណ្តុះបណ្តាលនៅប្រទេសបារាំង” ។

ក្នុងមួយថ្ងៃ កសិដ្ឋានផលិតបានឈីស burrata ចំនួន ១៥០០ ទៅ ២០០០ បំណែកនិងឈីស mozzarella ២,០០០ ទៅ ៣,០០០ ថង់។ ទោះបីជាម្ហូបអ៊ីតាលីរីកចម្រើនយ៉ាងខ្លាំងក្លាក៏ដោយ ក៏ភោជនីយដ្ឋានភី Pizza 4P’s បាននិយាយថា ពួកគេមិនធ្វើម្ហូបដែលបានប្រើបច្ចេកទេសនៅអ៊ីតាលីនិងបារាំងទេ។

លោក Konuki បានមានប្រសាសន៍ថា“ ពិតណាស់នៅតែមានឥទ្ធិពលបារាំង ប៉ុន្តែយើងអភិវឌ្ឍឈីសតាមវិធីរបស់យើង”។

លោក Konuki បានមានប្រសាសន៍ថា“ យើងមានលក្ខខណ្ឌផ្ទាល់ខ្លួនរបស់យើង។ យើងធ្វើឈីសនៅប្រទេសវៀតណាម ហើយយើងមិនអាចអនុវត្តរូបមន្តដូចគ្នានៅអឺរ៉ុបទេ” ./.

 

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll