ទទួលបាននូវបទពិសោធន៍តាមរយៈដំណើរទេសចរណ៍ប្រកបដោយសុវត្ថិភាពនិងគួរឲ្យទាក់ទាញ

10:45 2020/10/27

ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានគ្រប់គ្រងជាបណ្តើរៗនោះ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម នៅតែបន្តបំផុសកម្មវិធីជំរុញការធ្វើដំណើរទេសចរណ៍ដោយសង្កត់ធ្ងន់លើលក្ខណៈវិនិច្ឆ័យចំនួនពីរគឺ “សុវត្ថិភាពនិងភាពទាក់ទាញ”។ ទន្ទឹមជាមួយគ្នានោះ អគ្គនាយកដ្ឋានទេសចរណ៍បានអំពាវនាវឲ្យតំបន់នានា បណ្តាក្រុមហ៊ុនទេសចរណ៍ និងវិស័យអាកាសចរណ៍ ចូលរួមសហការគ្នាក្នុងសកម្មភាពជំរុញការធ្វើដំណើរទេសចរណ៍ជាលើកទី ២។

ទទួលបាននូវបទពិសោធន៍តាមរយៈដំណើរទេសចរណ៍ប្រកបដោយសុវត្ថិភាពនិងគួរឲ្យទាក់ទាញ
ភ្ញៀវទេសចរទស្សនាស្ពានមាសនៅទីក្រុង Da Nang

បច្ចុប្បន្ននេះ វិស័យទេសចរណ៍តាមតំបន់នានាទូទាំងប្រទេសវៀតណាម កំពុងចាប់ផ្តើមបើកសកម្មភាពឡើងវិញជាបណ្តើរៗ ដោយប្រយ័ត្នប្រយែងជាមួយនឹងក្តីសង្ឃឹមថា នឹងអាចស្តារអត្រាកំណើនឡើងវិញ បើទោះបីជា រដូវកាលទេសចរណ៍ឆ្នាំនេះបានកន្លងផុតទៅហើយក៏ដោយ។ ប្រការនេះបង្ហាញថា កត្តាសុវត្ថិភាពសម្រាប់ភ្ញៀវគឺជាចម្បងបង្អស់។ នេះក៏ជាមូលដ្ឋានសម្រាប់តំបន់នានា និងអង្គភាពអាជីវកម្មទេសចរណ៍ក្នុងប្រទេស បង្កើតផលិតផលដើម្បីទាក់ទាញភ្ញៀវទេសចរ។ នៅទីក្រុង Da Nang ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺកូវីដ-១៩ លើកទី ២ បន្ទាប់ពីមានបទបញ្ជាបន្ធូរបន្ថយការរក្សាគម្លាតសង្គមដើម្បីបើកសកម្មភាពនិងជីវភាពរស់នៅរបស់ប្រជាជនជាបណ្តើរៗនោះ វិស័យទេសចរណ៍ ដែលជាវិស័យមុខព្រួញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ទីក្រុង ក៏បានបើកសកម្មភាពឡើងវិញ តាមរយៈការបើកសេវាកម្សាន្តគ្រប់ប្រភេទ។

ក្រោយពីបានរួមដំណើរជាមួយមិត្តភ័ក្រ្តរបស់ខ្លួន ទទួលបានបទពិសោធន៍នៅបេតិកភ័ណ្ឌវប្បធម៌ពិភព លោក My Son និងសារមន្ទីរចម្លាក់ចាមនៅទីក្រុង Da Nang មក លោក Le Thanh Phong បានឲ្យដឹងថា៖ “លក្ខណៈវិនិច្ឆ័យអំពីសុវត្ថិភាពសម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានទីក្រុងអនុវត្តយ៉ាងតឹងរ៉ឹង ដែលធ្វើឱ្យរូបលោកនិងមិត្តភក្តិរបស់លោកក៏ដូចជាភ្ញៀវទេសចរជាច្រើនរូប មានអារម្មណ៍នឹងនរចិត្តនៅពេលវិលត្រឡប់មកទីក្រុង Da Nang វិញ។

“មិនត្រឹមតែទីក្រុង Da Nag ប៉ុណ្ណោះទេ សូម្បីតែគ្រប់ទីកន្លែងដែលខ្ញុំបានទៅទស្សនានោះ ការងារបង្ការជំងឺរាតត្បាតតែងតែត្រូវបានធានាជានិច្ច។ ទោះបីជាអ្នកទេសចរត្រូវចំណាយពេលបន្តិចបន្តួចក៏ដោយ ប៉ុន្តែខ្ញុំឃើញថា ការធ្វើបែបនេះគឺល្អណាស់សម្រាប់អ្នករាល់គ្នា ចាប់ពីការលាងដៃ រហូតដល់ប្រើថ្នាំសម្លាប់មេរោគឬការធ្វើបំពេញបែបបទវេជ្ជសាស្រ្តនឹងធានាសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាចំពោះមុខជំងឺរាតត្បាតកូវីដ ១៩ ដ៏កាចសាហាវនេះ”។

ក្រៅពីមណ្ឌលកម្សាន្តនានា បណ្តាសណ្ឋាគារនៅ Da Nang ក៏បើកសកម្មភាពឡើងវិញ ដែលបញ្ជាក់ថា វិស័យទេសចរណ៍របស់ Da Nang កំពុងព្យាយាមស្តារឡើងវិញ។ លោក Duong Tu Nam អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Sun World បានឲ្យដឹងថា៖ ទន្ទឹមនឹងលក្ខណៈវិនិច្ឆ័យជាគោលដៅគួរឲ្យទាក់ទាញ ការងារបង្ការទប់ស្កាត់ជំងឺក៏ត្រូវបានអនុវត្តយ៉ាងតឹងរឹង ក្រោមការត្រួតពិនិត្យនិងដឹកនាំយ៉ាងល្អិតល្អន់របស់អាជ្ញាធរតំបន់៖ “យើងខ្ញុំបានរួមសហការជាមួយមន្ទីរ ផ្នែកនានានៃទីក្រុង Da Nang និងជាមួយក្រុមហ៊ុនទេសចរណ៍នៅទូទាំងប្រទេស ដើម្បីបន្តផ្សព្វផ្សាយថា Da Nang ដែលជាទិសដៅគួរទាក់ទាញនិងសុវត្ថិភាព។ នេះក៏ជាគោលនយោ បាយរបស់រដ្ឋាភិបាលក្នុងការស្តារទីផ្សារទេសចរណ៍ក្នុងប្រទេស ដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ”។

ទេសចរណ៍សមុទ្រ Vung Tau ទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទីសទី 

ទន្ទឹមនឹងការធានាយ៉ាងម៉ឹងមាត់រាល់វិធានការណ៍ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ មានសកម្មភាពជំរុញទេសចរណ៍ក្នុងប្រទេសជាច្រើន ត្រូវបានអង្គភាពអាជីវកម្មទេសចរណ៍ក្នុងប្រទេសអនុវត្តន៍ ។ រួមជាមួយទីក្រុង Da Nang ខេត្ត Ba Ria-Vung Tau ក៏ដូចជាតំបន់ជាច្រើននៅទូទាំងប្រទេស នៅតែមិនធ្វេសប្រហែសក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតឡើយ។  ទោះបីជាខេត្តជាតំបន់ដែលមិនធ្លាប់មានការឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ក៏ដោយ  ប៉ុន្តែផ្នែកទេសចរណ៍របស់ខេត្ត Ba Ria-Vung Tau តែងតែដាក់លក្ខណៈវិនិច្ឆ័យសុវត្ថិភាពជាចម្បង។ ខេត្តបានកំណត់ច្បាស់លាស់ថា  ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាត កត្តាសំខាន់គឺត្រូវធានាសុវត្ថិភាពដាច់ខាត ហេតុដូច្នេះវិស័យទេសចរណ៍ខេត្តបានដាក់ចេញនូវលក្ខណៈវិនិច្ឆ័យជាក់ស្តែង ដើម្បីធានាសុវត្ថិភាព និងបង្ការទប់ស្កាត់ជំងឺ។ លោក Trinh Hang ប្រធានមន្ទីរវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Ba Ria – Vung Tau បានឲ្យដឹងថា៖ “ដើម្បីជំរុញការធ្វើដំណើរទេសចរណ៍ ត្រូវតែនាំចេញនូវលក្ខណៈវិនិច្ឆ័យសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតលើវិស័យទេសចរណ៍។ ពីមូលដ្ឋាននោះ ត្រូវបានផ្ទេរទៅគ្រប់គ្រឹះស្ថានសេវាកម្មទេសចរណ៍ក្នុងតំបន់ ពោលគឺមានមូលដ្ឋាន ប្រមាណ ២០០០ កន្លែងដែលសន្យាចូលរួម និងអនុវត្តតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់”។

ដើម្បីស្តារទីផ្សារទេសចរណ៍ក្នុងប្រទេសឡើងវិញ វិស័យទេសចរណ៍វៀតណាមមិនជំរុញទេសចរណ៍ព្រោងព្រាតនោះទេ តែអនុវត្តន៍តាមទីមកដល់នីមួយៗប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ជំរុញការងារផ្សព្វផ្សាយផង។ ដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មកាត់បន្ថយការចំណាយ ប៉ុន្តែនៅរក្សាគុណភាពសេវាកម្ម ហេតុដូច្នេះ តំបន់ជាច្រើនដែលវិស័យទេសចរណ៍ឧត្តមភាពដូចជា៖ Quang Ninh, Binh Dinh, Quang Nam និង Phu Yen  បានបញ្ចុះថ្លៃសំបុត្រទស្សនា ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងប្រទេស។ អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍ លោក Ha Van Sieu បានឲ្យដឹងថា៖ “ដើម្បីឱ្យកម្មវិធីជំរុញតម្រូវការបានប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមជាថ្មីម្តងទៀត បានសង្កត់ធ្ងន់លើកត្តាតម្រូវការចំបាច់ នោះគឺធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាចម្បង។ ជាមួយគ្នានោះ អង្គភាពនានា ត្រូវរក្សាវិធានការបង្កានិងទប់ស្កាត់ជំងឺរាតត្បាតយ៉ាងតឹងរ៉ឹង និងធ្វើតាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធ។ លើសពីនេះទៅទៀត អង្គភាពនានាត្រូវម្ចាស់ការ មានភាពច្នៃប្រឌិត ដើម្បីរួមគ្នាកសាងកញ្ចប់ជំរុញតម្រូវការក៏ដូចជាបង្កើតកម្មវិធីទេសចរណ៍គួឲ្យទាក់ទាញទៀតផង”។

បច្ចុប្បន្ននេះ សម្ព័ន្ធសមាគមទេសចរណ៍វៀតណាមនិងសមាគមទេសចរណ៍ក្នុងតំបន់នានា កំពុងប្រមូលផ្តុំសមាជិករបស់ខ្លួនយ៉ាងសកម្ម ដើម្បីចូលរួមក្នុងសម្ព័ន្ធភាពជំរុញទេសចរណ៍។ ក្រុមហ៊ុនទេសចរណ៍នានា មណ្ឌលលេងកម្សាន្តទាំងអស់ កំពុងកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តរាល់បទបញ្ញត្តិស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ ជាពិសេស  ជំរុញការផ្សព្វផ្សាយអំពីការសន្យាអនុវត្តន៍ប្រកបដោយសុវត្ថិភាពក្នុងវិស័យទេសចរណ៍៕

(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll