ទីក្រុងហូជីមិញផ្សព្វផ្សាយរូបភាពរបស់ខ្លួនតាមរយៈពិធីបុណ្យអាវផាយលើកទី ៧

13:59 2020/10/10

ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ គឺជាផលិតផលទេសចរណ៍វប្បធម៌ដ៏វិសេសវិសាលរបស់ទីក្រុងហូជីមិញ។

ទីក្រុងហូជីមិញផ្សព្វផ្សាយរូបភាពរបស់ខ្លួនតាមរយៈពិធីបុណ្យអាវផាយលើកទី ៧
ទីក្រុងហូជីមិញផ្សព្វផ្សាយរូបភាពរបស់ខ្លួនតាមរយៈពិធីបុណ្យអាវផាយលើកទី ៧

ដោយប្រធានបទ “ខ្ញុំស្រឡាញ់អាវ ផាយរបស់ជនជាតិវៀតណាម” ពិធីបុណ្យអាវផាយលើកទី ៧ នៅទីក្រុង ហូជីមិញនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ខែ (ចាប់ពីថ្ងៃទី ១១ ខែតុលាដល់ថ្ងៃទី ២០ ខែវិច្ឆិកា) ដោយមានសកម្មភាពជាច្រើនដូចជា៖ ការប្រ ឡងតាមអ៊ិនធឺរណែត “ខ្ញុំស្រឡាញ់ អាវផាយវៀតណាម”; សិក្ខាសាលា “អាវផាយ - បេតិកភណ្ឌវប្បធម៌”; ការសម្តែងសិល្បៈ ការបង្ហាញមូដអាវផាយនៅតាមសាលារៀន មួយចំនួន កន្លែងទេសចរណ៍ទូទាំងទីក្រុងនិងសកម្មភាពជួយជ្រោមជ្រែងផ្សេងទៀត។

យោងតាមលោកស្រី Nguyen Thi Hoaអនុប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញថា ពិធីបុណ្យអាវផាយលើកនេះគឺជាព្រឹត្តិការណ៍បើកសម្រាប់ព្រឹត្តិការណ៍ជាបន្តបន្ទាប់នៅក្នុងយុទ្ធនាការ “ទីក្រុងហូជីមិញសូមជម្រាបសួរ” ដោយវិស័យទេសចរណ៍របស់ទីក្រុងទទួលរៀបចំ។ ដោយមានបំណងប្រាថ្នាថា ពិធីបុណ្យនេះ មិនត្រឹមតែជម្រុញតម្លៃមនុស្សសាស្ត្រ ផ្សព្វផ្សាយសេចក្ដីស្រឡាញ់ចំពោះអាវផាយប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់រូបភាពអាវ ផាយវៀតណាម ផ្សព្វផ្សាយអំពីគោលដៅនិងប្រជាជនទីក្រុងហូជីមិញទៅកាន់ជុំវិញពិភពលោកតាមរយៈ បច្ចេកវិទ្យាអនឡាញ៕

(ហេង វុធ្ធ)
(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll