ទីក្រុងហូជីមិញនិងអៀរឡង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងសុខាភិបាល

22:07 2019/03/18

នាថ្ងៃទី ១៨ ខែមីនា អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Thanh Liem បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Patrick O'Donovan រដ្ឋលេខាធិការ ក្រសួងហិរញ្ញវត្ថុ-ចំណាយសាធារណៈនិងកំណែទម្រង់អៀរឡង់ ដែលកំពុងបំពេញការងារនៅទីក្រុងហូជីមិញ។

ទីក្រុងហូជីមិញនិងអៀរឡង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងសុខាភិបាល
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Thanh Liem បានប្រគល់វត្ថុអនុស្សាវរីយ៍ដល់លោក Patrick O'Donovan រដ្ឋលេខាធិការនៃក្រសួងហិរញ្ញវត្ថុ ចំណាយសាធារណៈនិងកំណែទម្រង់របស់អៀឡង់ (រូបថតៈ  hcmcpv.org.vn)

ក្នុងជំនួបនេះ លោក Le Thanh Liem បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញនិងអៀរឡង់នៅតែមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសនៅតំបន់ដែលអៀរឡង់មានឧត្តមភាពនិងទីក្រុងហូជីមិញមានតម្រូវការ ដូចជាវិស័យសុខាភិបាលនិងអប់រំជាដើម។ ទីក្រុងហូជីមិញ សូមអំពាវនាវដល់ក្រុមហ៊ុននិងអង្គភាពអាជីវកម្មនានារបស់អៀរឡង់ ជំរុញសកម្មភាពពន្លឿនពាណិជ្ជកម្ម ស្វែងរកឱកាសវិនិយោគនិងធ្វើអាជីវកម្មនៅក្នុងទីក្រុងលើវិស័យសុខាភិបាលនិងកិច្ចសហប្រតិបត្តិការវិស័យអប់រំតាមកម្រិតមហាវិទ្យាល័យ។

ទីក្រុងហូជីមិញមានបំណងសហការនិងទទួលការចែករំលែកបទពិសោធន៍ពីអៀរឡង់ក្នុងការសាងសង់រដ្ឋាភិបាលអេឡិចត្រូនិកនិងការអនុវត្តគម្រោងសាងសង់ទីក្រុងឆ្លាតវៃផងដែរ។

ចំណែកខ្លួនវិញ លោក Patrick O'Donovan បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គឺដើម្បីពង្រឹងបន្ថែមទៀត កិច្ចសហប្រតិបត្តិការរវាងអៀរឡង់និងវៀតណាម (ក្នុងនោះមានទីក្រុងហូជីមិញ) លើគ្រប់វិស័យ។ អៀឡង់យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាច្រកទ្វារនិងជាស្ពានតភ្ជាប់ពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផងដែរ៕

(ប្រភព៖ vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll