ទីកន្លែងគួរឱ្យចាប់អារម្មណ៍ចំនួន ១០ ដែលអ្នកគួរទៅទស្សនាពេលមកដល់រដ្ឋធានីហាណូយ

16:56 2018/10/10

ហាណូយគឺជារដ្ឋធានីមានវប្បធម៌រាប់ពាន់ឆ្នាំ - ជាកន្លែងដែលមានរមណីដ្ឋានជាច្រើនដែលបានគូសសញ្ញានូវប្រវត្តិសាស្ត្រនៃប្រទេស ហើយក៏ជាកន្លែងដែលអ្នកគួរតែទៅទស្សនាកំសាន្តនាពេលឆ្លងកាត់ទីនេះម្តងៗ។

ទីកន្លែងគួរឱ្យចាប់អារម្មណ៍ចំនួន ១០ ដែលអ្នកគួរទៅទស្សនាពេលមកដល់រដ្ឋធានីហាណូយ

១.ប្រាង្គតម្កល់សពលោកប្រធានហូជីមិញ ជាប្រាង្គដែលបានសាងសង់ឡើងនៅទីធ្លា Ba Dinh នៃរដ្ឋធានីហាណូយ។ ប្រាង្គតម្កល់សពលោកប្រធានហូជីមិញ មានប្រវែង៣២០ម៉ែត្រ បណ្តោយ ១០០ម៉ែត្រនិងមានវាលស្មៅខៀវស្រងាត់ពេញមួយឆ្នាំតែម្តង (រូបថតៈ Nguyen Nhung-Thuy Dung)

២.បរមរាជ្យវាំង Thang Long ជាកន្លែងដែលប្រជុំដោយបេតិកភណ្ឌ ហើយនិងភ្ជាប់ជាមួយប្រវត្តិសាស្ត្របរមរាជវាំង Thang Long-Ha Noi។ សំណង់ស្ថាបត្យកម្ម ត្រូវបានរាជកាលជាច្រើន កសាងឡើងតាមដំណាក់កាលប្រវត្តិសាស្ត្រនីមួយៗនិងក្លាយទៅជាបេតិកភណ្ឌសំខាន់បំផុតក្នុងចំណោមបណ្តាបេតិកភណ្ឌវៀតណាម (រូបថតៈ Vietnamtourism

៣. Van Mieu-Quoc Tu Giam ត្រូវបានចាត់ទុកជាសកលវិទ្យាល័យដើមដំបូងបំផុតរបស់វៀតណាមដែលជាកន្លែងពោរពេញទៅដោយលក្ខណៈវប្បធម៌ប្រវត្តិសាស្ត្រយូរអង្វែងក៏ដូចជា មានស្ថាបត្យកម្មពោរពេញទៅដោយអត្តសញ្ញាណជាតិ (រូបថតៈ Nguyen Trang-Nguyen Lai)

៤.បឹង Hoan Kiem ជាបឹងដែលមានផ្ទៃទឹកខៀវស្រងាត់ ដ៏សែនមនោរម្យនៅកណ្តាលរដ្ឋធានីហាណូយ។ បឹងនេះត្រូវបានភ្ជាប់ជាមួយសំណង់ស្ថាបត្យកម្មល្បីឈ្មោះជាច្រើនទៀត ដូចជា ប៉មអណ្តីក វិហារ Ngoc Son ស្ពាន The Huc ។ល។ (រូបថតៈ Ha Thanh)

៥.បឹង Tay ជាបឹងធម្មជាតិធំបំផុតនៃទីក្រុងហាណូយ ដែលត្រូវបានគេប្រដូច ដូចជា “សួតពណ៌បៃតងនៃរដ្ឋធានី”។ បឹង Tay ស្ថិតនៅភាគខាងលិចនៃទីក្រុងហាណូយ ដោយមានផ្ទៃដីជាង៥០០ហិកតា មានខ្យល់អាកាសបរិសុទ្ធ រួមជាមួយនឹងទស្សនីយភាពគួរឲ្យមនោរម្យនិងសុខសាន្តត្រាន (រូបថតៈ My Tra)

៦.សារមន្ទីរប្រវត្តិសាស្ត្រជាតិជាកន្លែងរក្សាទុកវត្ថុបុរាណ វប្បធម៌និងប្រវត្តិសាស្រ្តនៃការកសាងនិងការពារជាតិរបស់ប្រជាជនវៀតណាម ចាប់តាំងពីថ្ងៃដំបូងរហូតដល់ចាប់បដិសន្ធិសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ ជាមួយនឹងលក្ខណៈស្ថាបត្យកម្មរបស់ឥណ្ឌូចិនកន្លែងនេះត្រូវបានគេចាត់ទុកថាជាកន្លែងដ៏សក្តិសមសំរាប់ភ្ញៀវទេសចរមកទស្សនា (រូបថតៈ VOV5)

៧.ស្ពាន Long Bien ដែលតាំងពីយូរណាស់មកហើយ បានតភ្ជាប់ជាមួយប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ឆ្លងកាត់ពេលវេលាប្រឆាំងអាណានិគមនិយមបារាំងនិងប្រឆាំងចក្រពត្តិអាមេរិក។ ស្ពាននេះបានធ្វើជាសាក្សីនៃការផ្លាស់ប្តូរប្រវត្តិសាស្រ្តជាច្រើនដំណាក់កាលក្នុងរយៈពេល ១០០ ឆ្នាំកន្លងមក ដែលបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយគ្រាប់បែកក្នុងអំឡុងពេលនៃសង្គ្រាមពីរ ពោលគឺប្រឆាំងនឹងបារាំងផងនិងសហរដ្ឋអាមេរិកផង។ ស្ពាន Long Bienបានក្លាយទៅជាសាក្សី  សញ្ញាបេតិកភណ្ឌវប្បធម៌ សាក្សីប្រវត្តិសាស្រ្តនៃការតស៊ូរបស់រដ្ឋធានី (រូបថតៈ Ha Thanh)

៨.ពន្ធធានាគារ Hoa Lo ត្រូវបានគេចាត់ទុកជាកន្លែងដ៏គួរឱ្យរន្ធត់បំផុតទាំង ៥ នៅអាស៊ីអាគ្នេយ៍ឬហៅបានថា “នរកលោកីយ” ដែលស្ថិតនៅកណ្តាលទីក្រុងហាណូយ។ (រូបថត Duc Anh / VOV5) ។

៩.ភូមិបុរាណ Duong Lam (នៅទីរួមខេត្ត Son Tay នៃទីក្រុងហាណូយ) គឺជាកន្លែងសន្តិភាពនិងភាពស្ងប់សុខពិតប្រាកដសំរាប់អ្នក។ (រូបថត: Nguyen Minh)

១០.ពីមាត់ទន្លេនៃឧទ្យានជាតិ Ba Vi  អ្នកទេសចរត្រូវធ្វើដំណើរចំងាយប្រហែល 1,5 គីឡូម៉ែត្រដើម្បីទៅដល់តំបន់អេកូទេសចរណ៍នៃបឹង Tien Sa។ កន្លែងនេះគឺជាកន្លែងរមណីយដ្ឋានដ៏សែនមនោរម្យនិងអាចធ្វើអ្នកមានអារម្មណ៍ស្រស់ស្រាយនិងពោរពេញទៅដោយធម្មជាតិដ៏ស្រស់បំព្រងផងដែរ៕

 

(ប្រភពព័ត៌មាន: VOV5)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll