គោលដៅទេសចរណ៍មួយចំនួនដែលទាក់ទាញយុវជនមកទស្សានាកំសាន្តនៅទីក្រុង Da Lat

10:58 2019/06/08

យុគ្គសម័យ - ទីក្រុង Da Lat មានតំបន់ទេសចរណ៍ជាច្រើនដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនាជាច្រើន គឺដោយសារអាកាសធាតុត្រជាក់ និងទេសភាពដ៏ស្រស់ស្អាតដែរ។

គោលដៅទេសចរណ៍មួយចំនួនដែលទាក់ទាញយុវជនមកទស្សានាកំសាន្តនៅទីក្រុង Da Lat

១.ផ្ទះឈើប្រក់ស្បូវ

កញ្ញា Thao Tram ជាភ្ញៀវទេសចរម្នាក់មកពីទីក្រុងហូជីមិញមកថតរូបក្នុងបរិវេណនៃតំបន់ទេសចរណ៍។ នៅទីនេះបានរៀបចំយោលទោង វាលផ្កា ដើម្បីបំរើភ្ញៀវមកថតរូបទុកអនុស្សាវរីយ៍។ ផ្ទះឈើប្រក់ស្បូវមានចម្ងាយពីទីក្រុង Da Lat ប្រហែលជិត ១០ គីឡូម៉ែត្រ និងស្ថិតនៅក្រោមជ្រលងភ្នំ Ta Nung។ ពីទីនេះ ភ្ញៀវទេសចរអាចទស្សនាគយគន់ទេសភាពព្រៃភ្នំដ៏ល្វឹងល្វើយុំ។


ផ្ទះឈើប្រក់ស្បូវភ្ញៀវទេសចរអាចទស្សនាគយគន់ទេសភាពព្រៃភ្នំដ៏ល្វឹងល្វើយុំ

២.វាលផ្កា

វាលផ្កានេះ បានលេចឡើងមិនយូរប៉ុន្មានទេ ប៉ុន្តែទាក់ទាញភ្ញៀវទេសចរដោយផ្កាចម្រុះពណ៌។ ដោយមានផ្ទៃដីសរុបប្រហែល ២ ហិកតា និងមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីកណ្តាលក្រុង Da Lat។ គូស្នេហ៍បានជ្រើសរើសកន្លែងនេះដើម្បីថតរូបទុកជាអនុស្សាវរីយ៍ជាមួយវាលផ្កាស្រស់ស្អាតជាច្រើនប្រភេទ។ 

វាលផ្កានេះ បានលេចឡើងមិនយូរប៉ុន្មានទេ ប៉ុន្តែទាក់ទាញភ្ញៀវទេសចរដោយផ្កាចម្រុះពណ៌

៣. ឧទ្យានអាថ៌កំបាំង (Secret Garden)

នៅទីនេះស្ថិតនៅក្នុងព្រៃតូចមួយ ដើម្បីទៅតំបន់អាថ៌កំបាំងនេះអ្នកត្រូវតែដើរទៅតាមផ្លូវដី តាមស្លាកសញ្ញាឈើតូចៗ អ្នកនឹងចាប់អារម្មណ៍នឹងទេសភាពដ៏ស្ងប់ស្ងាត់ និងធម្មជាតិនៅទីនេះ។ នៅទីនេះបានទាក់ទាញយុវជនជាច្រើនដោយព្រៃស្រល់ និងបឹងជាធម្មជាតិផ្ដល់នូវអារម្មណ៍ស្ងប់ស្ងាត់។

ឧទ្យានអាថ៌កំបាំង (Secret Garden) ទាក់ទាញយុវជនជាច្រើនដោយព្រៃស្រល់ និងបឹងជាធម្មជាតិផ្ដល់នូវអារម្មណ៍ស្ងប់ស្ងាត់

 

(ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll