គយគន់ទេសភាពនៅភ្នំបាដែន (Ba Den) ខេត្ត Tay Ninh ប្រទេសវៀតណាម

17:17 2019/11/04

យុគសម័យ - ភ្នំ Ba ភ្នំ Ba Den ស្ថិតនៅឃុំ Thach Tan ស្រុក Hoa Thanh ខេត្ត Tay Ninh មានចម្ងាយ ១១០ គីឡូម៉ែត្រពីកណ្តាលទីក្រុងហូជីមិញទៅភាគពាយព្យនិងជាភ្នំខ្ពស់បំផុតនៅភាគអាគ្នេយ៍នៃប្រទេសវៀតណាម។ ភ្នំបាដែនត្រូវបានគ្របដណ្តប់ដោយពពកស្រអាប់ពេញមួយឆ្នាំ ដែលទាក់ទាញភ្ញៀវទេសចរអ្នកធ្វើធម្មយាត្រានិងគយគន់ទេសភាពដ៏ស្រស់ស្អាតបំផុតជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីផងដែរ។

គយគន់ទេសភាពនៅភ្នំបាដែន (Ba Den) ខេត្ត Tay Ninh ប្រទេសវៀតណាម
ភ្នំ Ba Den មានកំពស់ ៩៨៥ ម៉ែត្រ  (vntrip.vn)

តាំងពីយូរលង់ណាស់មកហើយ ភ្នំ Ba Den ស្ថិតនៅឃុំ Thach Tan ស្រុក Hoa Thanh ខេត្ត Tay Ninh ដែលមានកំពស់ ៩៨៥ ម៉ែត្រ មិនត្រឹមតែជារមនីយដ្ឋានដ៏ល្បីឈ្មោះនៅតំបន់ Tay Ninh ភាគខាងកើតតំបន់ណាមបូប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍វិញ្ញាណមួយ ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនារៀងរាល់ឆ្នាំ ក្នុងនោះមានវត្ត  Linh Son Tien Thach។

វើដំណើរឡើងកំពូលភ្នំដោយជិះកន្ត្រកខ្សែកាបយោង  (bizline.vn)

ដើម្បីទៅដល់កំពូលភ្នំ Ba Den យើងអាចធ្វើដំណើរដោយថ្មើរជើងតាមបណ្តោយផ្លូវភ្នំដែលត្រូវចំណាយពេលប្រមាណ ២ - ៤ ម៉ោង ដើម្បីក្រេបយកខ្យល់អាកាសដ៏ស្រឡះបរិសុទ្ធនៅក្នុងព្រៃភ្នំភាគខាងត្បូងវៀតណាម រីឯវិធីមួយទៀតគឺយើងអាចធ្វើដំណើរឡើងកំពូលភ្នំដោយជិះកន្ត្រកខ្សែកាបយោង ដែលត្រូវចំណាយរយៈពេល ២០ នាទីតែប៉ុណ្ណោះក៏មានដែរ។ 

ភ្ញៀវទេសចរគយគន់ទេសភាពពីលើភ្នំ (mytour.vn)

លាតសន្ធឹងចាប់ពីជើងភ្នំ  ដល់កំពូលភ្នំ Ba Den រួមមានសម្ព័ន្ធស្ថាបត្យកម្មដ៏វិសេសវិសាលមួយ ដូចជាវិមាន វត្ត ចេតីយជាដើម ហើយទាំងនេះសុទ្ធសឹងតែមានលក្ខណៈពិសេសនៃវប្បធម៌ព្រះពុទ្ធសាសនា និងជំនឿសាសនាប្រជាប្រិយវៀតណាមផងដែរ។ ភ្នំ Ba Den ត្រូវបានក្រសួងវប្បធម៌និងផ្សព្វផ្សាយវៀតណាម បានទទួលស្គាល់ជាកេរិ៍្តដំណែលប្រវត្តិសាស្ត្រជាតិនាឆ្នាំ១៩៨៩ ហើយបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតដែលទាក់ទាញភ្ញៀវទេសចរនៅគ្រប់ទិសទីមកទស្សនាជារៀងរាល់ឆ្នាំ។ 

វត្ត Nui Dien Ba (រូបថត៖ baocantho.com.vn)

ទេសភាពធម្មជាតិ និងបរិយាកាសបរិសុទ្ធនៅភ្នំ Ba Den ហាក់ដូចជាលាយឡំជាមួយគ្នា ព្រមទាំងនាំមកនូវបទពិសោធន៍មួយនៅតំបន់ពោរពេញទៅដោយវប្បធម៌ជាប្រពៃណី ប្រវត្តិសាស្ត្រ និងតំលៃខាងផ្លូវចិត្តដ៏វិសេសវិសាលសំរាប់ភ្ញៀវទេសចរទាំងអស់គ្នាទៀតផង៕

 

(ប្រភព៖ baocantho បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baocantho.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll