ខេត្ត Thua Thien Hue ទទួលស្វាគមន៍នាវាទេសចរណ៍ខ្នាតតូច Crystal Symphony និង Silvar Spririt

21:14 2020/02/20

យុគសម័យ​ - នាព្រឹកថ្ងៃទី១៩ខែកុម្ភៈ នាវាទេសចរណ៍ខ្នាតតូច Crystal Symphony និង Silvar Spririt បំពាក់សញ្ជាតិ Bahamas បានចូលចតនៅកំពង់ផែ Chan May ខេត្ត Thua Thien Hue ដោយដឹកអ្នកដំណើរជាង ១២០០ នាក់មកពីអឺរ៉ុបខាងជើង អាមេរិកខាងជើង និងអូស្រ្តាលី ដើម្បីធ្វើដំណើរកំសាន្តទស្សនាទីក្រុង Hue ។

ខេត្ត Thua Thien Hue ទទួលស្វាគមន៍នាវាទេសចរណ៍ខ្នាតតូច Crystal  Symphony និង Silvar Spririt
នាវាទេសចរណ៍ខ្នាតតូច Crystai  Symphony និង Silvar Spririt  (រូបថត៖ nhandan.com.vn)

បន្ទាប់ពីនាវាទាំងពីរនេះចូលចត់នៅកំពង់ផែ Chan May បុគ្គលិកសុខាភិបាលមូលដ្ឋាន បានធ្វើការចត្តាឡីស័កអ្នកដំណើរ និងនាវិកទាំងឡាយ។ ក្នុងដំណើរការត្រួតពិនិត្យនិងធ្វើតេស្ត មិនរកឃើញមានករណីណាមួយផ្ទុកមេរោគ Covid-19 ទេ។ អាជ្ញាធរខេត្ត Thua Thien Hue ពន្ធគយនិងកម្លាំងការពារព្រំដែនបានធ្វើបែបបទឲ្យចូលសម្រាប់គណៈប្រតិភូ ដើម្សសម្រួលឱ្ក្រុមអ្នកទេសចរអនុវត្តដំណើរទៅបានតាមផែនការមុន។

មុនពេលចូលកំពង់ផែច័ន្ទឧសភានាវា Silvar Spirit ហៅតាមកំពង់ផែ Tien Sa (ទីក្រុង Da Nang) ។  ក្នុងរយៈពេល ១៤ ថ្ងៃកន្លងមក នាវា Crystai Symphony  បានឆ្លងកាត់កំពង់ផែថៃ ហ្វីលីពីន និង កំពង់ផែ Phu My (ទីក្រុងហូជីមីញ) ។

លោក Le Huu Minh នាយកស្តីទីនៃមន្ទីរទេសចរណ៍ខេត្ត​ Thua Thien Hue បានឲ្យដឹងថា នាបច្ចុប្បន្ន រួមជាមួយនឹងការពង្រឹងបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតសម្រាប់ភ្ញៀវទេសចរ ផ្នែកទេសចរណ៍ខេត្ត Thua Thien Hue ក៏    ផ្តោតសំខាន់លើការលើកកម្ពស់គុណភាពសេវាកម្ម និងបង្វែរទិសដៅធ្វើអាជីវកម្មទីផ្សារភ្ញៀវទេសចរ ដើម្បីផ្តល់កញ្ចប់ទេសចរណ៍ដែលទាក់ទាញអតិថិជនឲ្យ​បានច្រើនថែមទៀតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll