ខេត្ត Binh Phuoc វៀតណាម វិនិយោគទុនកសាងតំបន់ទេសចរណ៌ Suoi Cam នាដំណាក់កាលទីពីរ ដែលមានទំហំទឹកប្រាក់ប្រមាណ ជិត ១.៨០០ ពាន់លានដុលារអាមេរិក។

18:36 2019/06/11

យុគសម័យ- គម្រោងសាងសង់ស្ពានចំនួន០២ ដែលឆ្លងកាត់ Suoi Cam ការកសាងនៅតំបន់ឧទ្យាន បណ្តាសំណង់សេវាកម្ម សាធារណៈ រួមចំណែកផ្លាស់ប្តូរទេសភាពហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ខេត្ត Binh Phuoc វៀតណាម  វិនិយោគទុនកសាងតំបន់ទេសចរណ៌ Suoi Cam នាដំណាក់កាលទីពីរ ដែលមានទំហំទឹកប្រាក់ប្រមាណ ជិត ១.៨០០ ពាន់លានដុលារអាមេរិក។

នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ គណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc ប្រទេសវៀតណាម បានរៀបចំពិធីចុះហត្ថលេខាលើកុងត្រាវិនិយោគលើគម្រោង "តំបន់ទេសចរណ៌ Suoi Cam នាដំណាក់កាលទីពីរ” ដែលមានកិច្ចសហប្រតិបត្តិការជាមួយអ្នកវិនិយោគទុន Phuc An Khanh –Licogi 13 Trung Chinh។

គម្រោងនេះ បានគណៈកម្មាធិការប្រជាជនខេត្ត ប្រគល់សិទ្ធិឲ្យមន្ទីរសំណង់ ធ្វើជាតំណាងឲ្យស្ថាប័នរដ្ឋដែលមានសមត្ថភាព អនុវត្តដើម្បីបំពេញបែបបទ និងភារកិច្ចនៃគម្រោង តំបន់ទេសចរណ៌ Suoi Cam ។

ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើការវិនិយោគ (រូបថត៖TTXVN)

គម្រោងនេះ ស្ថិតក្នុងភូមិសាស្រ្តនៃសង្កាត់ Tan Phu  និងសង្កាត់ Tan Thanh ដែលមានទំហំផ្ទៃដីជិត ១៦០ ហិកតា​ ដែលមានទុនវិនិយគសរុបប្រមាណជាង ១.៧៨០ ពាន់លានដុលារអាមេរិក។

អ្នកវិនិយោគបានប្រគល់ដី ដែលអាចយកតំលៃនៃការប្រើប្រាស់ដី និងឲ្យជួលដី ចំពោះទំហំផ្ទៃដី ដែលពុំបានយកតំលៃនៃការប្រើប្រាស់ដី នឹងបានប្រគល់ជូនអាជ្ញាធរមូលដ្ឋានវិញ បន្ទាប់ពីមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលគ្រប់គ្រាន់។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc លោក Huynh Minh Anh បានឲ្យដឹងថា គម្រោងសាងសងតំបន់ទេសចរណ៌ Suoi Cam នេះនឹងបង្កើតបរិយាកាសជុំវិញបឹង Suoi Cam ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការនគរូបនីយកម្ម អភិវឌ្ឍសេដ្ឋកិច្ច-សង្គមខេត្ត Binh Phuoc ។

គម្រោងនេះ បន្ទាប់ពីបានសាងសង់ជាស្ថាពរ នឹងក្លាយទៅជាតំបន់ខុនដូរថ្មីៗ ទំនើប ទាន់សម័យ និងដោះស្រាយតម្រូវការនៃលំនៅដ្ឋាន សម្រាប់ឲ្យប្រជាជនជាង ១៥.០០០ ពាន់នាក់។ ទន្ទឹមនឹងនោះ គម្រោងសាងសងស្ពានចំនួន០២ ដែលឆ្លងកាត់បឹង Suoi Cam​ ការកសាងបណ្តាឧទ្យាន សំណង់ សេវាកម្មសាធារណៈ រួមចំណែកផ្លាស់ប្តូរមុខមាត់ទីក្រុង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ទីក្រុង Dong Xoai ដែលនិយាយដោយឡែក ក៏ដូចជារបស់ខេត្ត Binh Phuoc ដែលនិយាយរួមផងដែរ៕


 

(យោងតាមការសែត Vietnam Plus បកប្រែដោយសំណាង)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll