ខេត្ត Binh Dinh - ភាពទាក់ទាញនៃគោលដៅទេសចរណ៍មួយនៅវៀតណាម

14:56 2020/02/21

យុគសម័យ - ខេត្ត​ Binh Dinh ជាខេត្តមួយស្ថិតតាមបណ្តោយឆ្នេរសមុទ្រភាគកណ្តាលប៉ែកខាង ត្បូងវៀតណាម។ លើសពីនេះទៀត ខេត្ត Binh Dinh ត្រូវបានគេចាត់ទុកជាតំបន់នៃការហាត់ ក្បាច់គុននិងពិភពនៃការនិពន្ធអក្សរសាស្ត្ ហើយ Binh Dinh ក៏ជាតំបន់ដីមជ្ឈមណ្ឌលព្រះពុទ្ធសាសនាភូមិភាគកណ្តាល ដោយមានវត្តជាង៧០០កន្លែង និងមាន ប្រព័ន្ធប៉ម Cham បុរាណបំផុតផងដែរ

ខេត្ត Binh Dinh - ភាពទាក់ទាញនៃគោលដៅទេសចរណ៍មួយនៅវៀតណាម
ឆ្នេរសមុទ្រនៅខេត្ត Binh Dinh

នាឆ្នាំ ២០១៦ ទស្សនាវដ្តីអេឡិចត្រូនិកមានកិត្យានុភាព របស់អាមេរិក Business Insider បានជ្រើសរើសភូមិនេសាទ Bai Xep របស់ទីក្រុង Quy Nhon ខេត្ត Binh Dinh ជាទីមកដល់១ក្នុងចំណោមទីមកដល់ទាំង ១៦គួរឲ្យទាក់ ទាញរបស់ទ្វីបអាស៊ី។ តាមនោះ ភូមិនេសាទឆ្នេរសមុទ្រនេះ ត្រូវបានប្រដូចជា គ្រាប់ពេដ៏អាថ៌កំបាំងដែលមិនសូវមានភ្ញៀវទេសចរអន្តរជាតិស្គាល់ដល់ទេ។ ជុំវិញទី ក្រុង Quy Nhon នៅមានទីតាំងទេសចរណ៍កោះសមុទ្រស្អាតអស្ចារ្យដូចជាសមុទ្រ Ky Co សមុទ្រ Trung Luong កោះ Hon Kho និងកោះ Cu Lao Xanh ជាដើម។

ភ្ញៀវទេសចរវ័យក្មេងចូលចិត្តថតរូបនៅឆ្នេរសមុទ្រ Binh Dinh

លើសពីនេះទៅទៀត ខេត្ត Bình Định ត្រូវបានគេចាត់ទុកជាតំបន់នៃការហាត់ ក្បាច់គុននិងពិភពនៃការនិពន្ធអក្សរសាស្ត្រ។ និយាយអំពីក្បាច់គុន ចលនា ធ្វើកុបកម្មករិករដោយវីរៈបុរសអាវក្រណាត់ Tây Sơn-Nguyễn Huệ បំផុសឡើង។ សារៈមន្ទី Quang Trung ជានិច្ចកាលជាទីមកដល់ពេញនិយមរបស់ភ្ញៀវទេសចរ ដែលនេះជា កន្លែងរក្សានូវប្រវត្តិសាស្ត្ររបស់វីរៈបុរសមិនចេះចាញ់ដែលបានឈានចូលប្រវត្តិ សាស្ត្រ យោធាពិភពលោក។ បច្ចុប្បន្ន ខេត្ត Bình Định នៅរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេស វិសាលដែលបានបន្សល់ទុកតាំងពីយូរណាស់មកហើយ។

ប៉ម Cham នៅខេត្ត Binh Dinh ជាគោលដៅទេសថរគួរឲ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវតទេសចរមកទស្សនាជារៀងឆ្នាំ 

Quy Nhon, Binh Dinh ក៏ជាស្រុកកំណើតដែលចិញ្ចឹមទេពកោ សល្យល្បីឈ្មោះ ដូចជា កាវី Xuan Dieu, Han Mac Tu និង Yen Lan ជាដើម។ ជាពិសេសគឺអ្នកអក្សរ សាស្ត្រ Dao Tan ជាអ្នកដាក់ផែនគ្រឹះនិងលើកកំពស់សិល្បៈ Tuong របស់វៀតណាម ។ Binh Dinh ក៏ជាតំបន់ដីមជ្ឈមណ្ឌលព្រះពុទ្ធសាសនាភូមិភាគកណ្តាល ដោយមានវត្តជាង៧០០កន្លែង និងមាន ប្រព័ន្ធប៉ម Cham បុរាណបំផុតផងដែរ៕

បកប្រែដោយ ហេងវុធ្ធី
;

同类别新闻