ខេត្ត An Giang ៖ មិនរៀបចំការប្រណាំងគោ Bay Nui លើកទី ២៧ នៅឆ្នាំ ២០២០

22:07 2020/09/07

យុគសម័យ - នារសៀលថ្ងៃទី ៧ ខែកញ្ញា លោកអនុប្រធាន​គណៈកម្មាធិការ​ប្រជាជនខេត្ត ​ An Giang Le Van Phuoc បាននិយាយថា គណៈកម្មាធិការប្រជា​ជន​ខេត្ត​បា​​​ន​យល់​ព្រមលើសំណើបស់មន្ទីរវប្បធម៌ - កីឡា និងទេសចរណ៍ ឲ្យមិន​​រៀបចំពិធីប្រណាំងគោ Bay Nui លើកទី ២៧ នៅឆ្នាំ ២០២០ នៅស្រុក Tinh Bien

ខេត្ត An Giang ៖ មិនរៀបចំការប្រណាំងគោ Bay Nui លើកទី ២៧ នៅឆ្នាំ ២០២០

 

 

 ការប្រណាំងគោ Bay Nui ។ (រូបថត៖ អគ្គនាយកដ្ឋានទេសចរ)

យោងតាមលោក Nguyen Khanh Hiep ប្រធានមន្ទីរវប្បធម៌ - កីឡា និង ទេសចរណ៍ខេត្ត An Giang បានឲ្យដឹងថា ការប្រណាំងគោ Bay Nui លើក​ទី ២៧ នៅខេត្ត An Giang ក្នុងឆ្នាំ ២០២០ ត្រូវ​បា​ន​​គេ​រំ​ពឹ​ង​ថា ​នឹ​ង​ធ្វើ​ឡើ​ង​នៅ​ដើ​ម​ខែតុលាឆ្នាំ ២០២០ នៅស្រុក Tinh Bien។ ក៏ប៉ុន្តែ ដោយ​​អ​នុវ​ត្តតាម​​​ស្មា​រតី​ដឹក​នាំ​រ​ប​ស់​លោ​ក​នាយ​ក​រដ្ឋមន្រ្តីនិ​ង​គណៈ​ក​ម្មា​ធិ​កា​រ​ប្រ​ជា​ជន​ខេ​ត្ត An Giang ​ក្នុងការការពារ ទប់ស្កាត់ការឆ្លងរាលដាល នៃ COVID-19​ មន្ទីរវប្បធម៌ - កីឡានិងទេ​ស​ចរណ៍​បាន​ដាក់​សំ​ណើ​ទៅ​គ​ណៈក​ម្មា​ធិ​ការ​ប្រជាជនខេត្ត ដើម្បីសុំការអនុញ្ញាតឲ្យ​មិន​រៀបចំ​កា​រប្រ​ណាំ​ងគោ Bay Nui លើកទី ២៧ នៅឆ្នាំ ២០២០ និងទទួលបាន ការយល់ព្រមពីខេត្ត។

ពិធីបុណ្យប្រណាំងគោ Bay Nui លើកទី​ ៧ ត្រូ​វបា​ន​ធ្វើឡើ​ង​ក្នុ​ង​ពិធី​សែ​ន​​ដូន​តារបស់ប្រជាជនខ្មែរណាមបូ ចាប់ពីថ្ងៃទី ២៩ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា​ តាមច័ន្ទគតិជា​រៀងរាល់ឆ្នាំ (ប្រហែលចុងខែកញ្ញា និងដើម​ខែតុ​លានៃប្រតិទិនសុរិយគតិ)

បច្ចុប្បន្ននេះ គណៈក​ម្មាធិ​ការប្រជាជនខេត្ត An Giang បានផ្តល់​សច្ចាប័ន​លើ​ “គម្រោងអភិរក្សនិងពង្រីក​ពិពី​​ប្រណាំងគោ Bay Nui ក្នុងដំណាក់​កាល​ ២០២០ - ២០២៥” ជាមួយនឹងថវិកាជិត ៥,៨ ពាន់លានដុង។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងជួយរៀបចំផែនការនិង​បង្កើ​តក​ម្ម​វិធី​ប្រ​​ណាំងគោ​ដែលតភ្ជាប់នឹង​លក្ខ​ណៈ​វិនិច្ឆ័យ​នៃការពង្រីក​បេតិ​កភ​ណ្ឌ​វ​ប្បធ​ម៌អរូ​បី​ជាតិ​រប​ស់ក្រសួងវប្បធម៌ - កីឡានិង​ទេ​ស​ច​រណ៍​ក្នុ​ង​កា​រ​អ​ភិវ​ឌ្ឍ​វិ​ស័​យ​ទេ​ស​ច​រណ៍​ទាំងមូល។ ... ជាពិសេស ខេ​ត្ត​ An Giang បា​ន​រៀ​ប​ចំផែ​ន​ទី​បង្ហា​ញផ្លូវ ​​ក​សាង​គម្រោ​ង​រៀប​ចំ​ការ​ប្រណាំង​គោ Bay Nui នៅតំបន់​​ដីស​ណ្តរ​ទន្លេ​ Cuu Long ហើ​យលើ​ស​ពីនេះ​ទៀត គឺការលើកកម្ពស់​ពិធីនេះ​ទៅជាពិធី​​ប្រណាំងគោដែលលក្ខណៈ​អន្តរជាតិ នាពេលអនាគត ដោយមានការចូលរួមពីប្រជាជនខ្មែរ​នៅ​កម្ពុជា​ និងបណ្តា​ប្រទេស​នៅអាស៊ីអាគ្នេយ៍​…-

 

 

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll