កាសែតអាមេរិក Forbes ដាក់បញ្ចូលវៀតណាមចូលក្នុងបញ្ជីដែលមានគោលដៅទេសចរណ៍ល្អបំផុតនៅលើពិភពលោកឆ្នាំ២០១៩

16:38 2019/06/07

យុគ្គសម័យ - ទស្សនា​វដ្តី​អា​ជីវ​កម្ម​ល្បី​ឈ្មោះ​មួយ​របស់​អា​មេ​រិក​-Forbes ទើប​បង្ហាញ​តា​រាង​ចំ​ណាត់​ថ្នាក់​​វៀត​ណាម​ជាប់​ចំ​ណាត់​ថ្នាក់​​លេខ​ ១៤ នៃគោល​ដៅ​ទេស​ចរណ៍​ទាក់​ទាញ​បំ​ផុត​ឆ្នាំ​២០១៩​ ។

កាសែតអាមេរិក Forbes ដាក់បញ្ចូលវៀតណាមចូលក្នុងបញ្ជីដែលមានគោលដៅទេសចរណ៍ល្អបំផុតនៅលើពិភពលោកឆ្នាំ២០១៩
បឹង​ Hoan Kiem ទីក្រុងហាណូយ (រូបថត៖ vnexpress.vn)

ទស្ស​នា​វដ្ដី​ Forbes​ បញ្ជាក់​៖ គោល​ដៅ​ទេស​ចរណ៍​ ដែល​គួរ​ឲ្យ​ចាប់​អា​រម្មណ៍​នោះ មិន​ត្រឹម​តែ​មាន​ព្រឹត្តិ​ការណ៍​បុណ្យ​ទាន​ ឬ​ក៏​ភោជ​នី​យដ្ឋាន​ម្ហូប​អា​ហារ​ដ៏​ចំ​ណាប់​អា​រម្មណ៍​មួយ​ចំ​នួន​ប៉ុណ្ណោះ​ទេ គោល​ដៅទេស​ចរណ៍​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្តូរ​ទេស​ភាព​ថ្មី​ៗ ដើម្បី​នាំ​មក​នូវ​ភាព​សម្បូរបែប​ អា​រម្មណ៍​ស្រស់​ស្រាយ​។

ហ្វឺជាម្ហូបដ៏គួរឲ្យភ្ញៀវទេសចរបំផុតនៅពេលមកដល់ទីក្រុងហាណូយ  (រូបថត៖ vnexpress.vn)

គោល​ដៅ​ទេស​ចរណ៍​ទាំង​១៤​ដែល​ទស្ស​នា​វដ្តី​ Forbesលើក​ឡើងក្នុង​តា​រាង​កំ​ពុង​មាន​ការ​វិ​វឌ្ឍន៍​ដ៏​ស្រស់​ស្អាត​ និង​សកិ្ត​សម​ជា​គោល​ដៅ​អា​ទិ​ភាព​របស់​ភ្ញៀវ​ទេស​ចរ​លើ​ពិ​ភព​លោក​នៅ​ឆ្នាំ​២០១៩​។

ស្រែ​កាំ​ជណ្ដើរ​នៅ​ហ្វាង​ស៊ូ​ភី​ ជា​គោល​ដៅ​ទេស​ចរណ៍​ទាក់​ទាញ​អា​រម្មណ៍​ភ្ញៀវ​ទេស​ចរ​ពេល​មក​ដល់​វៀត​ណាម​  (រូបថត៖ vnexpress.vn)

គោល​ដៅ​ទេស​ចរណ៍​ទាំង​១៤​ដែល​ទាក់​ទាញ​អា​រម្មណ៍​បំ​​ផុត​លើ​ពិ​ភព​លោក​ ដែល​បាន​ទស្ស​នា​វដ្តី​ Forbes ​ជម្រើស ក្នុង​នោះ​ មាន​វៀត​ណាម សិង្ហ​បុ​រី​ New York​ (អា​មេ​រិក​) Perth (អូ​ស្រ្តាលី​) Istanbul (ទួ​គី) Amsterdam​ (ហូ​ឡង់​) Paris​(បា​រាំង​)...៕​

អ្នកលក់ផ្កានៅតាមផ្លូវបុរាណនៅទីក្រុងហាណូយ  (រូបថត៖ vnexpress.vn)

 

(ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll