ការផ្លាស់ប្តូរក្នុងជីវិភាពរស់នៅរបស់ប្រជាជន នៅភូមិ Giang Ta Chai

11:32 2020/08/28

យុគសម័យ - មានចម្ងាយ ១៣ គីឡូម៉ែត្រ តាមទិសពាយ័ព្យគឺភូមិ Giang Ta Chai ឃុំ Ta Van ស្រុក Sa Pa មានគ្រួសារចំនួន ២០០ គ្រួសារដែលភាគច្រើនជាជនជាតិ Hmong ជនជាតិ Dao ក្រុមហម និងជាតិជាតិ Day កំពុងរស់នៅ។

ការផ្លាស់ប្តូរក្នុងជីវិភាពរស់នៅរបស់ប្រជាជន នៅភូមិ Giang Ta Chai

មាន​ចម្ងាយ ១៣ គីឡូម៉ែត្រ តាមទិស​ពាយ័ព្យគឺ​ភូមិ Giang Ta Chai ឃុំ Ta Van ស្រុក Sa Pa មានគ្រួសារចំនួន ២០០ គ្រួសារ ។

ដូចប្រជាជនរស់នៅតំបន់ភ្នំដទៃទៀតដែរ ប្រជាជ​នរ​ស់នៅ​ដោយ​ការដាំដុះ និងចិញ្ចឹម​សត្វ​។ លើសពីនេះ ​ប្រ​ជា​ជ​ន​នៅ​ទីនេះ​ក៏​អ​ភិ​វឌ្ឍ​សិ​ប្ប​ក​ម្ម​​ប្រពៃណីដែលជាដេរប៉ាក់។

កាលពី ២ ឆ្នាំមុន នៅពេលដែលភូមិនេះ​មិនទា​ន់​មាន​ក​ន្លែ​ងស្នា​ក់​នៅទេ ប្រ​ជាជ​ន​រ​ស់នៅ​ដោយ​​​​ក​សិ​ក​ម្មដែល​​​អា​ស្រ័យ​លើ​​អា​កា​សធាតុ ​និង​លក់​​សំពត់ចរបាច់​ទៅឱ្យ​ភ្ញៀ​វទេ​ស​ចរ​នៅ Sa Pa​។

​ឥឡូវនេះ ប្រជាជននៅក្នុងភូមិនៅតែធ្វើកសិកម្ម ប៉ុន្តែ​មា​នកា​រ​ងា​រប​ន្ថែ​មជា​មគ្គុទេសក៏ទេសចរណ៍ ឬជា​អ្នក​បំរើ​នៅតាម homestay ​នានា​​ក្នុងភូមិ និងតំបន់ជុំវិញ។ ការងារនោះ​ជួយប្រជាជន​​​នៅ​ទី​នេះមានប្រាក់ចំណូល​ពី ៧-១៥ លាន​ដុង​ក្នុ​ងមួ​យ​ខែ ​ដោយ​អាស្រ័យលើការងាររបស់​ពួកគេ។

ហើយតាំងពីថ្ងៃមាន homestay  កសិករ​ផល​​របស់បងប្អូន​កសិករត្រូ​វបា​ន​ផ្គត់ផ្គង់ ដើម្បីបំរើភ្ញៀវទេសចរ។ បន្លែ​  ផ្លែឈើ ជ្រូក និង​មា​ន់​ត្រូវ​បា​ន​គេ​ទិញ​​ ហើ​យ​មិ​ន​ចាំ​បា​ច់​ព្រួយ​បារ​ម្ភអំ​ពី​កា​រ​យកកសិផល​ទាំងនោះទៅផ្សារដែលមានចម្ងាយ​រាប់សិប​គីឡូម៉ែត្រទេ ...

កសិកម្មក្នុងភូមិក៏កំពុងមានការអភិវឌ្ឍកាន់តែខ្លាំងជាងដែលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយ​ចីរភាព។

សួនបន្លែស្អាតត្រូវបានដាំដុះដោយបច្ចេកទេសត្រឹមត្រូវ…

 

... ក្លាយជាប្រភពអាហារសម្រាប់ homestay។

មានការងារធ្វើនៅនឹងកន្លែង ផលិ​តផ​ល​របស់ប្រជាជននៅទី​នេះក៏​ត្រូ​វបា​ន​លក់​ផងដែរ ដែ​លធ្វើ​ឱ្យ​ជី​វិ​តរ​ប​ស់​ប្រជា​ជ​ន​នៅ​ទី​នេះ​ផ្លា​ស់ប្តូ​រ​ពី​មួ​យថ្ងៃទៅមួយថ្ងៃ។

ជាពិសេសដោយមានប្រភពជំនួយ ប្រជា​ជន​មា​ន​ទឹ​កស្អា​ត​ប្រើ​ប្រាស់​។

(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: រូបថត៖ Infonet)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll