Trending now

ក្រសួងសុខាភិបាលវៀតណាមងាកទៅប្រើកម្មវិធី TikTok ដើម្បីផ្តល់សារអប់រំនិងផ្សព្វផ្សាយព័ត៌មានទាក់ទង COVID-19

19:35 | 31/03/2020

ថ្មីៗនេះ ក្រសួងសុខាភិបាលវៀតណាមបានងាកទៅប្រើប្រាស់កម្មវិធីចែករំលែកវីដេអូ TikTok ដែលមានការនិយមប្រើប្រាស់ ជាខ្លាំងក្នុងចំណោមយុវវ័យ ដើម្បីព្យាយាមបង្កើនការផ្សព្វផ្សាយថែមទៀតអំពីវិធានការការពារនៃ COVID-19។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Vietnam News Agency នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលវៀតណាមងាកទៅប្រើកម្មវិធី TikTok ដើម្បីផ្តល់សារអប់រំនិងផ្សព្វផ្សាយព័ត៌មានទាក់ទង COVID-19

ក្រសួងសុខាភិបាលវៀតណាមបានបង្កើតគណនីរបស់ខ្លួនលើ TikTok កាលពីថ្ងៃអាទិត្យកន្លងទៅ ដើម្បីអំពាវនាវឲ្យអ្នកប្រើប្រាស់កម្មវិធីនេះ ក្នុងប្រទេសវៀតណាម ចែករំលែកពីវេលារីករាយរបស់ពួកគេ ពេលស្នាក់នៅក្នុងផ្ទះ ដែលជាការចូលរួមចំណែកជួយក្នុងកិច្ចប្រឹងប្រែងជំរុញ ប្រជាជនវៀតណាមកុំឲ្យចេញក្រៅផ្ទះ និងធ្វើការជួបជុំប្រមូលផ្តុំគ្នា ដើម្បីបញ្ចៀសការឆ្លងតាមសហគមន៍។ ក្រសួងសុខាភិបាលវៀតណាម ក៏សង្ឃឹមដែរថា ប្រជាជនវៀតណាមជាពិសេសយុវវ័យ ដែលនិយមប្រើកម្មវិធី TikTok នឹងអនុវត្តតាមអនុសាសន៍ការពារសុខភាព និងតាម ដានព័ត៌មានពាក់ព័ន្ធថ្មីៗ តាមរយៈគណនី TikTok ដែលខ្លួនបានបង្កើតឡើង។

គួរជម្រាបថា គណនី TikTok របស់ក្រសួងសុខាភិបាលវៀតណាម ដែលមានវីដេអូផ្តល់សារអប់រំនិងព័ត៌មានអំពី COVID-19 ជាង២០ឃ្លីប បានទាក់ទាញការទស្សនាប្រមាណជាង១លានដង។ ពាក់ព័ន្ធនឹងករណីឆ្លង នៅក្នុងប្រទេសវៀតណាមវិញ បច្ចុប្បន្នបានកើនឡើងជិតដល់ ២០០នាក់៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព
ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ ព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្រួបបង្រួមអំណាចរបស់ប្រជាជនវៀតណាម
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១៦ ត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅថ្ងៃទី២២ ខែមីនា
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយយ៉ាងទូលំទូលាយអំពី «ការប្រារព្ធទិវាជាតិ» របស់ប្រទេសវៀតណាម