ក្រុមអ្នកកាសែតអន្តរជាតិមកពី ៨ ប្រទេសធ្វើដំណើរស្ទង់មតិទេសចរណ៍នៅខេត្ត Nghe An

08:50 2019/09/09

យុគសម័យ - ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៧ និងទី ៨ ខែកញ្ញា គណៈប្រតិភូអ្នកសារព័ត៌មានអន្តរជាតិ ជំនាញខាងទេសចរណ៍ មកពីប្រទេសចំនួន ៨ (ពោលគឺ តួកគី អាល្លឺម៉ង់ ហ្វីលីពីន រុស្ស៊ី ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុននិងអូទ្រីស) បានមានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ ខណៈពេលទៅទស្សនាតំបន់ទេសចរណ៍នានានៅខេត្ត Nghe An។

ក្រុមអ្នកកាសែតអន្តរជាតិមកពី ៨ ប្រទេសធ្វើដំណើរស្ទង់មតិទេសចរណ៍នៅខេត្ត Nghe An
ផ្នែកទេសចរណ៍ Nghe An ទទួលស្វាគមន៍ក្រមអ្នកកាសែតអន្តរជាតិ (រូបថតៈ baonghean)

ក្នុងដំណើរកម្សាន្តនេះ គណៈប្រតិភូបានទស្សនាតំបន់ទេសចរណ៍ល្បីៗ ដូចជា តំបន់បេតិកភណ្ឌប្រវត្តិសាស្រ្តពិសេស Kim Lien (នៅស្រុក Nam Dan), ឧទ្យានជាតិ Phu Mat, ទឹកជ្រោះ Khe Kem, តំបន់អេកូទេសចរណ៍សហគមន៍ភូមិ  Khe Ran (នៅស្រុក Con Cuong) និងស្វែងយល់អំពីវប្បធម៌ម្ហូបអាហារ ការជួបប្រាស្រ័យវប្បធម៌និងសិល្បៈជាមួយជនជាតិ Thai នៅទីនេះផងដែរ។ 

តាមរយៈដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មានអន្តរជាតិបានចូលរួមផ្តល់យោបល់ជាក់ស្តែងនិងមានប្រយោជន៍ជាច្រើនដើម្បីធ្វើឱ្យផលិតផលនិងសេវាកម្មទេសចរណ៍ នៅខេត្ត Nghe An កាន់តែមានគុណភាពនិងកាន់តែល្អប្រសើរជាង។

ក្រុមអ្នកកាសែតថតរូបនៅទឹកជ្រោះ  Khe Kem នៃស្រុក Con Cuong

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមន្ទីរទេសចរណ៍ Nghe An ដោយគោលបំណង ចង់អោយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាននិងកាសែតធំៗ នៅលើពិភពលោកនឹងមានអត្ថបទដែលមានគុណភាព ដោយលើកកម្ពស់ផលិតផលទេសចរណ៍ក្នុងស្រុកដល់មិត្តភក្តិគ្រប់ទិសទី  ដើម្បីរួមចំណែកអោយវិស័យទេសចរណ៍ នៅខេត្ត Nghe An អាចពង្រីកទីផ្សារទេសចរអន្តរជាតិ។ នាព្រឹកថ្ងៃ ដដែល មន្ទីរទេសចរណ៍ខេត្ត Nghe An បានបើកសិក្ខាសាលា “ទេសចរណ៍ Nghe An ជាមួយសារព័ត៌មានអន្តរជាតិ” ដើម្បីណែនាំបន្ថែមអំពីទេសចរណ៍ក្នុងស្រុកនិងទទួលយកនូវមតិយោបល់ពីគណៈប្រតិភូស្ទង់មតិនេះតែម្តង។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី ៨ ខែកញ្ញា  មន្ទីរទេសចរណ៍ខេត្ត Nghe An បានបើកសិក្ខាសាលាស្តីពី “ទេសចរណ៍ Nghe An ជាមួយសារព័ត៌មានអន្តរជាតិ” ដើម្បីណែនាំបន្ថែមអំពីទេសចរណ៍ក្នុងតំបន់ ហើយទន្ទឹមនឹងនេះ ទទួលយកនូវមតិយោបល់ពីគណៈប្រតិភូសារព័ត៌មានអន្តរជាតិផងដែរ៕

(សរុបដោយស្រីពេជ្រ)

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll