ក្រុមហ្វាំងឡង់ឈ្នះពានជើងឯកនៃមហោស្រពកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០១៩

16:16 2019/07/07

យុគសម័យ - ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលរួមបញ្ចូលជាមួយតន្ត្រីនោះ នៅយប់ថ្ងៃទី ៦ ខែកក្កដា ក្រុមបាញ់កាំជ្រូចហ្វំាងឡង់ បានឈ្នះពានជើងឯកនៅឯពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិ Da nang ២០១៩ - DIFF 2019។

ក្រុមហ្វាំងឡង់ឈ្នះពានជើងឯកនៃមហោស្រពកាំជ្រួចអន្តរជាតិ Da Nang  ឆ្នាំ ២០១៩
តំណាងក្រុមហ្វាំងឡង់(ខាងឆ្វេង) ទទួលបានពានរង្វាន់ជើងឯកនៅក្នុងពិធីប្រគល់ពានរង្វាន់ដែលក្រុមអង់គ្លេសឈរថ្នាក់ទី២ (ខាងស្តាំ) (រូបថត៖ TTXVN)

ឆ្លងកាត់ការសម្តែងយ៉ាងល្អឥតខ្ចោះ ដែលវ៉ាដាច់ក្រុមទាំង៦ ដើម្បីចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនៃមហោស្រពកាំជ្រួចអន្តរជាតិ Da Nang 2019នោះ  ក្រុមកាំជ្រួច Pyrotex Fireworx Ltd - ចក្រភពអង់គ្លេសនិង ក្រុមកាំជ្រួច JoHo Pyro Professional Fireworks AB - ប្រទេសហ្វាំងឡង់បានសម្តែងជូនទស្សនិកជននូវទស្សនីយភាពដ៏អស្ចារ្យគួរឲ្យចាប់អារម្មណ៍ណាស់។

ការសម្តែងបាញ់កាំជ្រួចដ៏ស្អាតឥតខ្ចោះរបស់ក្រុមហ្វាំងឡង់ទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនជា (រូបថតៈ TTXVN)

នារាត្រីសម្តែងវគ្គផ្តាច់ព្រ័ត្រនេះ ក្រុមកាំជ្រួចចក្រភពអង់គ្លេស បានប្រើប្រាស់នូវវិធីសម្តែងដែលពួកគេបានសិក្សាហើយមិនដែលធ្លាប់បានសម្តែងពីមុននោះឡើយ។

ការសម្តែងរបស់ក្រុមកាំជ្រួចអង់គ្លេស (រូបថតៈ TTXVN)

ប្រការពិសេសមួយនៅក្នុងការសម្តែងរបស់ក្រុមហ្វាំងឡង់ គឺតន្ត្រីដែលប្រើបទចំរៀងវៀតណាម ហាក់ដូចជាការថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់ទស្សនិកជន Da Nang នៃប្រទេសវៀតណាម សម្រាប់ក្រុមក្នុងដំណើរការចូលរួមជាមួយ DIFF 2019  លើកនេះផងដែរ។

ទស្សនិកជនរីករាយនឹងការសម្តែងបាញ់កាំជ្រួចរបស់ក្រុមហ្វាំងឡង់ (រូបថត: TTXVN)

មហោស្រពបាញ់កាំជ្រួចអន្តរជាតិ Da Nang បានបញ្ចប់ដោយជោគជ័យ។ គណៈចាត់តាំងបានប្រគល់ពានរង្វាន់ជើងឯកទៅក្រុមហ្វាំងឡង់, ពានរង្វាន់លេខ២ បានទៅក្រុមចក្រភពអង់គ្លេស ហើយក្រុមដទៃទៀតទទួលបានមេដាយអនុស្សាវរីយ៍។

 

មហោស្រពបាញ់កាំជ្រួចអន្តរជាតិ Da Nang 2019 - DIFF 2019 ក្រោមប្រធានបទ “ទន្លេដំណាលរឿង” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កា ឆ្នាំ ២០១៩ដោយមានការប្រកួតប្រជែងប្រព្រឹត្តទៅក្នុងរយៈពេល ៥ យប់ ក្រោមប្រធានបទចំនួន៥ រួមមាន: ប្រភពដើម (ក្រុមវៀតណាមនិងរុស្ស៊ី សម្តែងនាយប់ថ្ងៃទី១ ខែមិថុនា), ពន្លករស់ (ក្រុមប្រេស៊ីល - ក្រុមបែលហ្ស៊ិក សម្តែងនាថ្ងៃទី៨ ខែមិថុនា), សេចក្តីស្នេហា (ក្រុមហ្វាំងឡង់ - ក្រុមអ៊ីតាលី សម្តែងនាថ្ងៃទី ១៥ ខែមិថុនា) ពណ៌ចម្រុះ (ក្រុម អង់គ្លេស - ក្រុមចិន សម្តែងនាថ្ងៃទី២២ ខែមិថុនា) ចេញទៅសមុទ្រ (ក្រុមអង់គ្លេស - ហ្វាំងឡង់ សម្តែងនាថ្ងៃទី ៦ ខែកក្កដា)៕

 

(ប្រែសម្រូលដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll