ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនឹងប្រកួតវគ្គជម្រុះ World Cup ២០២២ នៅខែមិថុនា

23:19 2021/02/19

យោងតាមព័ត៌មានពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិអេមីរ៉ាតអារ៉ាប់រួមត្រៀមខ្លួនរៀបចំការប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី ២៥ ខែ មីនា ក្នុងទឹកដីខ្លួនឯង ខណៈដែលប្រទេសទាំង ៣ គឺ ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានបញ្ជាក់ថា មិនអាចធ្វើជាម្ចាស់ផ្ទះនៃការប្រកួតវគ្គជម្រុះទី ២ ក្នុងពូល G នៃព្រឹត្តិការណ៍ World Cup ២០២២ នៅអាស៊ី តាមការគ្រោងទុកបានឡើយ។

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនឹងប្រកួតវគ្គជម្រុះ World Cup ២០២២ នៅខែមិថុនា

សហព័ន្ធកីឡាបាល់ទាត់អាស៊ី និងតំណាងសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសដែលមានក្រុមចូលរួមការប្រកួតបាល់ទាត់ក្នុងពូល G ពិភាក្សាអំពីផែនការរៀបចំការប្រកួតក្នុងពូល G (រូបថត៖ VFF)

AFC នឹងជ្រើសរើសប្រទេសម្ចាស់ផ្ទះសមស្របដើម្បីរៀបចំការប្រកួតក្នុងពូល G ក្នុងទម្រង់ប្រកួតនៅទីតាំងមួយដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ ថ្ងៃទី ១៥ ខែមិថុនា ខាងមុខ។

តាមការគ្រោងទុក ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនឹងប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីនៅថ្ងៃទី ៧ មិថុនា ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី ១១ មិថុនា និងក្រុមបាល់ទាត់ជម្រើសជាតិអេមីរ៉ាតអារ៉ាប់រួមនៅថ្ងៃទី ១៥ ខែមិថុនា./.



(ប្រភពព័ត៌មាន: kh.qdnd.vn,)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll