កម្រង់រូបថត: ហ្វាំងឡង់បានឈ្នះពានរង្វាន់ជើងឯកនៅឯមហោស្រពបាញ់កាំជ្រួច Da Nang

17:05 2019/07/07

យុគសម័យ - នាយប់ថ្ងៃទី៦ ខែកក្កដា នៅឯរាត្រីសម្តែងវគ្គផ្ដាច់ព្រ័ត្រនៃពិធីបុណ្យបាញ់កាំជ្រួចអន្ដរជាតិ Da Nang - DIFF 2019 ក្រុមបាញ់កាំជ្រួច JoHo Pyro Professional Fireworks AB (ហ្វាំងឡង់) បានឈ្នះពានរង្វាន់ជើងឯក។

កម្រង់រូបថត: ហ្វាំងឡង់បានឈ្នះពានរង្វាន់ជើងឯកនៅឯមហោស្រពបាញ់កាំជ្រួច Da Nang
ពិធីប្រគល់ពានរង្វាន់ជើងឯកសម្រាប់ក្រុមហ្វាំងឡង់ (រូបថតៈ VGP)

ក្រោមប្រធានបទ “ចេញទៅសមុទ្រ” វគ្គផ្ដាច់ព្រ័ត្រនៃ DIFF 2019 គឺជាការប្រកួតប្រជែងរវាងក្រុមបាញ់កាំភ្លើងធំពីរ ដែលតំណាងឱ្យប្រទេសអង់គ្លេសនិងហ្វាំងឡង់។ ការច្នៃប្រឌិតនិងទេពកោសល្យបាននាំក្រុមទាំងពីរនេះ ទទួលបានលទ្ធផលល្អនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ DIFF 2019 ។

សូមអញ្ជើញប្រិយមិត្តទស្សនារូបភាពដ៏ស្រស់ស្អាតមួយចំនួននៅឯមហោស្រពបាញ់កាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ 2019 នៅខាងក្រោមនេះ៖


មហោស្រពបាញ់កាំជ្រួចអន្តរជាតិ Da Nang 2019 - DIFF 2019 ក្រោមប្រធានបទ “ទន្លេដំណាលរឿង” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កា ឆ្នាំ ២០១៩ដោយមានការប្រកួតប្រជែងប្រព្រឹត្តទៅក្នុងរយៈពេល ៥ យប់ ក្រោមប្រធានបទចំនួន៥ រួមមាន: ប្រភពដើម (ក្រុមវៀតណាមនិងរុស្ស៊ី សម្តែងនាយប់ថ្ងៃទី១ ខែមិថុនា), ពន្លករស់ (ក្រុមប្រេស៊ីល - ក្រុមបែលហ្ស៊ិក សម្តែងនាថ្ងៃទី៨ ខែមិថុនា), សេចក្តីស្នេហា (ក្រុមហ្វាំងឡង់ - ក្រុមអ៊ីតាលី សម្តែងនាថ្ងៃទី ១៥ ខែមិថុនា) ពណ៌ចម្រុះ (ក្រុម អង់គ្លេស - ក្រុមចិន សម្តែងនាថ្ងៃទី២២ ខែមិថុនា) ចេញទៅសមុទ្រ (ក្រុមអង់គ្លេស - ហ្វាំងឡង់ សម្តែងនាថ្ងៃទី ៦ ខែកក្កដា)៕

 

(យោងតាម baochinhphu សរុបដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll