កំពូលតារាម៉ូដែលអន្តរជាតិ Jessica Minh Anh ជួយលើកកំពស់ការផ្សព្វផ្សាយទេសចរណ៍ វៀតណាម

18:53 2020/07/29

យុគសម័យ - នារសៀលថ្ងៃទី ២៨ ខែកក្កដា នៅសណ្ឋាគារ Ha Noi Daewoo អគ្គនាយកទេសចរណ៍វៀតណាម និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ JMA Global បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការផ្សព្វផ្សាយគោលដៅទេសចរណ៍ផលិតផលនិងសេវាកម្មទេសចរណ៍នៅវៀតណាម។

កំពូលតារាម៉ូដែលអន្តរជាតិ Jessica Minh Anh ជួយលើកកំពស់ការផ្សព្វផ្សាយទេសចរណ៍ វៀតណាម
ទិដ្ឋភាពនៃពិធីនេះ

អគ្គនាយកទេសចរណ៍វៀតណាម និងកំពូលតារាម៉ូដែលអន្តរជាតិ Jessica Minh Anh បានសហការគ្នានិងផលិតកម្មវិធីទូរទស្សន៍ដោយទទួលយកបទពិសោធន៍ជាក់ស្តែង “Jessica Minh Anh៖ ត្រឡប់មកប្រទេសវៀតណាមវិញ” ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍គួរឲ្យកត់សម្គាល់និងទាក់ទាញរបស់វៀតណាមតាមបណ្តាញប្រព័ន្ធសារព័ត៌មានរបស់អគ្គនាយកដ្ឋានទេសចរណ៍និង JMA ក្នុងស្រុកនិងអន្តរជាតិ ក៏ដូចជាព្រឹត្តិការណ៍ដែលរៀបចំឡើងនិងចូលរួមដោយភាគីទាំងពីរផងដែរ។

កម្មវិធីរបស់ កំពូលតារាម៉ូដែលអន្តរជាតិ Jessica Minh Anh  ត្រូវបានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមវាយតម្លៃថាស្របតាមការតម្រង់ទិសប្រព័ន្ធផ្សព្វផ្សាយនិងទីផ្សារដែលទេសចរណ៍វៀតណាមកំពុងឆ្ពោះទៅរកក្នុងបរិបទនៃការផ្ទុះជំងឺរាតត្បាត កូវីដ១៩។ នេះគឺជាសារមួយដែលមានគោលបំណងផ្សព្វផ្សាយថា “វៀតណាមជាគោលដៅទេសចរណ៍មានសុវត្ថិភាព” ជាមួយនឹងលក្ខណៈពិសេសដ៏ស្រស់ស្អាតនៃបេតិកភណ្ឌវប្បធម៌ម្ហូបនិងប្រជាជនវៀតណាម។ 

កំពូលតារាម៉ូដែលអន្តរជាតិ Jessica Minh Anh 

ចែករំលែកជាមួយអ្នកសារព័ត៌មាន Jessica Minh Anh បានអោយដឹងថា៖ “ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះប្រទេស វៀតណាម។ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីឌ១៩នាពេលកន្លងមក ប្រទេសវៀតណាមបានគ្រប់គ្រងស្ថានភាពបានយ៉ាងល្អប្រសើរជាប្រទេសមហាអំណាចជាច្រើនដោយមានចំនួនអ្នកដែលមានការឆ្លងទាបបំផុតនៅលើពិភពលោកផងដែរ។ ហេតុដូច្នេះ គោលដៅរបស់ខ្ញុំគឺដើម្បីផ្សព្វផ្សាយដល់មិត្តភក្តិរបស់ខ្ញុំនៅក្នុងប្រទេសនិងពិភពលោកអំពីប្រទេសវៀតណាមួយប្រកបដោយនៅក្នុងឆ្នាំ ២០២០ និងលើសពីនេះទៀតផងដែរ»។

ថ្លែងនៅក្នុងកម្មវិធីនោះដែរ លោក Ha Van Sieu អគ្គនាយករងនៃអគ្គនាយកទេសចរណ៍ វៀតណាមបានមានប្រសាសន៍ថា៖ “នេះគឺជាព្រឹត្តិការណ៍ដែលបញ្ជាក់ពីជំហានអភិវឌ្ឍន៍ក្នុងការជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍វៀតណាម។ តាមរយៈកម្មវិធីទូរទស្សន៍ទទួលយកបទពិសោធន៍ជាក់ស្តែង  ង “Jessica Minh Anh៖ ត្រឡប់មកប្រទេសវៀតណាមវិញ” ជាមួយនឹងទម្រង់ថ្មី   និងទាក់ទាញបែបនេះ សម្រស់នៃគោលដៅទេសចរណ៍របស់វៀតណាមនឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ មិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងឈានទៅកាន់អន្តរជាតិទៀត ផង។ យើងខ្ញុំមានបំណងចង់កសាងប្រទេសវៀតណាមទៅជាគោលដៅដែលពោរពេញទៅដោយបទពិសោធន៍គួរឱ្យចាប់អារម្មណ៍នៅក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិផងដែរ”៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baodautu.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll