លោកនាយករដ្ឋមន្រ្តីបានឆ្លើយទៅប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិស្តីពីស្ថានភាពនៃជំងឺរាតត្បាត COVID-19 នៅវៀតណាម

20:59 2020/05/22

យុគសម័យ - លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើទស្សនៈឥតឈប់ឈររបស់បក្សរដ្ឋនិងរដ្ឋាភិបាលវៀតណាមគឺជាសកម្ម មិនអត្តនោម័តិ “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ” កៀគរកម្លាំងនិងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល សហគមន៍សង្គម យកការបង្ការនឹងជំងឺរាតត្បាតជាអាទិភាព ទប់ស្កាត់នឹងហានិភ័យនៃការរីករាលដាលនៃជំងឺរាតត្បាតពីខាងក្រៅ កំណត់ព្រំខ័ណ្ឌឆ្លងរាលដាលពីខាងក្នុងដើម្បីព្យាបាលប្រកបដោយប្រសិទ្ធភាព ទទួលយកលះបង់ផលប្រយោជន៍សេដ្ឋកិច្ចភ្លាមៗដើម្បីការពារ សុខភាពល្អបំផុត និងជីវិតរបស់ប្រជាជន។

លោកនាយករដ្ឋមន្រ្តីបានឆ្លើយទៅប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិស្តីពីស្ថានភាពនៃជំងឺរាតត្បាត COVID-19 នៅវៀតណាម
រដ្ឋមន្ត្រីរដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំមួយស្តីពីជំងឺរាតត្បាត Covid-19។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា នារសៀលថ្ងៃទី ២១ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានធ្វើបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានបរទេសមួយចំនួនដែលមានទីលំនៅជាអចិន្ត្រៃយ៍នៅវៀតណាមដូចជាសារព័ត៌មាន Bloomberg (សហរដ្ឋអាមេរិក) ស្ថានីយទូរទស្សន៍ NHK និងកាសែត Akahata (ជប៉ុន) ទីភ្នាក់ងារសារព័ត៌មាន TASS (រុស្ស៊ី) ស្តីពីការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 របស់វៀតណាម។

នៅក្នុងបទសម្ភាសន៍នោះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការជោគជ័យរបស់វៀតណាមគឺដោយសារតែការយល់ដឹងមុនអំពីជំងឺរាតត្បាត មានវិធានការត្រឹមត្រូវ ទិសដៅយ៉ាងម៉ឺងម៉ាត់ ដាក់ប្រជាជនធ្វើជាកណ្ដាលនិងទទួលការគាំទ្រដោយប្រជាជន រួមគ្នាដើម្បីប្រឆាំងនឹងជំងឺរាតត្បាត។ លោកនាយករដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់លើទស្សនៈឥតឈប់ឈររបស់បក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាមគឺសកម្ម មិនអត្តនោម័តិ “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ” កៀគរកម្លាំងនិងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល សហគមន៍សង្គម យកការបង្ការនឹងជំងឺរាតត្បាតជាអាទិភាព ទប់ស្កាត់នឹងហានិភ័យនៃការរីករាលដាលនៃជំងឺរាតត្បាតពីខាងក្រៅ កំណត់ព្រំខ័ណ្ឌឆ្លងរាលដាលពីខាងក្នុងដើម្បីព្យាបាលប្រកបដោយប្រសិទ្ធភាព ទទួលយកលះបង់ផលប្រយោជន៍សេដ្ឋកិច្ចភ្លាមៗដើម្បីការពារ សុខភាពល្អបំផុត និងជីវិតរបស់ប្រជាជន។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ចំពោះផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយជំងឺរាតត្បាតនេះ រដ្ឋាភិបាលក៏បានអនុវត្តវិធានការជាច្រើនដើម្បីជួយគាំទ្រសេដ្ឋកិច្ច ដកការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម ជាពិសេសមានការព្រួយបារម្ភចំពោះអាយុជីវិតរបស់ប្រជាជន មានកញ្ចប់ជួយគាំទ្រពលករ ធានាសន្តិសុខសង្គម។ ហេតុដូច្នេះ រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានគ្រប់គ្រងជំងឺរាតត្បាតនេះជាមូលដ្ឋាន ទន្ទឹមនឹងនោះរក្សាបាននូវសេដ្ឋកិច្ចមីក្រូវិទ្យា ប្រែទៅជាស្ថានភាព “ធម្មតាថ្មី” ដោយប្តេជ្ញាថានឹងសម្រេចបាននូវកំណើន GDP ចំនួន ៤.៥-៥% នៅក្នុងឆ្នាំ ២០២០ ។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះប្រព័ន្ធផ្សព្វផ្សាយនិងកាសែតអន្តរជាតិ នាពេលកន្លងមកដែលបានយកចិត្តទុកដាក់និងធ្វើការវាយតំលៃយ៉ាងទូលំទូលាយនិងមានវត្ថុវិស័យភាពទៅលើស្ថានភាពនិងលទ្ធផលវិជ្ជមានក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតរបស់វៀតណាម ដោយចាត់ទុកនេះជាការលើកទឹកចិត្តដ៏ធំធេងមួយសម្រាប់រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19៕

(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll