មហោស្រព Hue ឆ្នាំ ២០២០ បន្តពន្យារពេលរហូតដល់ឆ្នាំបន្ទាប់

16:54 2020/08/01

យុគសម័យ-នាថ្ងៃទី ៣១ ខែកក្កដា លោក Phan Ngoc Tho ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានមានប្រសាសន៍ថា ខេត្តបានសម្រេចចិត្តពន្យារពេលការរៀបចំមហោស្រព Hue ឆ្នាំ ២០២០ និងមហោស្រពនេះដែលនឹងបានរៀបចំនៅឆ្នាំក្រោយ។

មហោស្រព Hue ឆ្នាំ ២០២០ បន្តពន្យារពេលរហូតដល់ឆ្នាំបន្ទាប់

កម្មវិធីសម្តែងសិល្បៈមួយក្នុងក្របខ័ណ្ឌមហោស្រព Hue ឆ្នាំ ២០១៨ ។ (រូបថត៖ VOV)

បើតាមលោក Phan Ngoc Tho នេះជារឿងសោកស្តាយមួយប៉ុន្តែដោយសារស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃជំងឺ Covid-19  គណៈកម្មាធិការអចិន្ត្រៃយ៍ខេត្តបានសម្រេចចិត្តពន្យារពេលការរៀបចំមហោស្រពឆ្នាំ ២០២០ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦-៣១ ខែសីហា។

ថ្នាក់ដឹកនាំខេត្តបានចាត់តាំងមជ្ឈមណ្ឌលមហោស្រព Hue ផ្ញើលិខិតសុំទោសដល់អ្នកឧបត្ថម្ភ ស្ថានទូតនានាជាមួយក្រុមសិល្បៈ ក្រុមទេសចរណ៍និងអ្នកទេសចរ សូមរង់ចាំមហោស្រព  Hue នៅឆ្នាំក្រោយ។

 

ក្រុមសិល្បៈកូរ៉េខាងត្បូងកំពុងសម្តែងបម្រើប្រជាជននិងភ្ញៀវទេសចរក្នុងមហោស្រពឆ្នាំ២០១៨។ (រូបថត៖ VOV) 

កាលពីមុន ដោយសាររងការប៉ះពាល់ពីការរីករាលដាលនៃ Covid-19 គណៈកម្មាធិការរៀបចំមហោស្រព Hue បានផ្លាស់ប្តូរពេលវេលានៃការរៀបចំមហោស្រព Hue ចំនួនពីរដងហើយបានកំណត់ថា មហោស្រពក្នុងឆ្នាំនេះគឺជាពិធីបុណ្យមួយដែលលើកកម្ពស់វប្បធម៌វៀតណាម។ ដោយសារការវិវត្តនៃជំងឺនេះកាន់តែស្មុគស្មាញ ខេត្តត្រូវបានពន្យារពេលមកដល់ពេលណាដែលមានសុវត្ថភាពសម្រាប់ការរៀបចំមហោស្រព Hue ២០២០ ឡើងវិញ./.
(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll