មូលដ្ឋានគ្រឹះដែលខានមិនបានសម្រាប់ពិភពលោកមួយប្រកបដោយសន្ដិភាពនិងវិបុលភាព

07:48 2020/10/26

៧៥ ឆ្នាំកន្លងមក ចាប់តាំងពីថ្ងៃបង្កើតមកទល់បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិកាន់តែដើរតួនាទីរបស់ខ្លួនជាអង្គការពិភពលោកមួយដ៏សំខាន់នៅក្នុងប្រតិបត្ដិការនយោបាយអន្តរជាតិនិងជាមូលដ្ឋានគ្រឹះដែលខានមិនបានសម្រាប់ពិភពលោកមួយប្រកបដោយសន្តិភាព វិបុលភាព និងយុត្តិធម៌។

មូលដ្ឋានគ្រឹះដែលខានមិនបានសម្រាប់ពិភពលោកមួយប្រកបដោយសន្ដិភាពនិងវិបុលភាព
អគ្គលេខាបក្សនិងប្រធានរដ្ឋលោក Nguyen Phu Trong បានផ្ញើសារទៅសម័យប្រជុំជាន់ខ្ពស់លើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

លទ្ធផលដ៏ធំធេង

ការបង្កើតរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៤៥ បានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមរបស់ប្រជាជននៅបណ្ដាប្រទេសសម្រាប់ពិភពលោកមួយប្រកបដោយសន្តិភាពសន្តិសុខនិងការអភិវឌ្ឍបន្ទាប់ពីភាពភ័យរន្ធត់នៃសង្គ្រាមលោកលើកទី ២ ។ ពីគំនរផេះផង់នៃសង្រ្គាម ក្រោយ ៧៥ ឆ្នាំកន្លងមក ពិភពលោកមិនមានសង្គ្រាមលោកថ្មីទៀតឡើយ។ សន្តិភាព និងកិច្ចសហប្រតិបត្ដិការមិត្តភាពត្រូវបានពូនជ្រំ ភាពក្រីក្រ និងជំងឺត្រូវបានកាត់បន្ថយ  ហើយជីវភាពរស់នៅរបស់មនុស្សជាតិត្រូវបានផ្លាស់ថ្មី។ សមិទ្ធផលដ៏ធំធេងទាំងនោះ មិនអាចទៅរួចទេប្រសិនបើគ្មានគោលការណ៍ជាមូលដ្ឋានគ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយក៏មិនអាចសម្រេចបានឡើយប្រសិនបើគ្មានអង្គការសហប្រជាជាតិដែលជា “មជ្ឈមណ្ឌលសម្របសម្រួលសកម្មភាពរួមរបស់បណ្ដាប្រទេសដើម្បីគោលដៅរួម”។

ឆ្លងកាត់ដំណាក់កាលចុះឡើងជាច្រើននៃប្រវត្តិសាស្ត្រ អង្គការសហប្រជាជាតិបានបង្ហាញជាអង្គការមួយនៃសកលលោកដែលមានកិត្យានុភាព។ ការធំធាត់របស់អង្គការសហប្រជាជាតិបានមកពីគោលដៅដ៏ត្រឹមត្រូវរបស់អង្គការនេះ ស្របតាមសេចក្តីប្រាថ្នានៃសន្តិភាព ឯករាជ្យភាព ការអភិវឌ្ឍនិងវឌ្ឍនភាពសង្គមរបស់ប្រជាជាតិទាំងអស់។ ចាប់តាំងពីពេលបង្កើតឡើងមក អង្គការនេះមានសមាជិកចំនួន ៥១ ហើយបច្ចប្បន្ន អង្គការសហប្រជាជាតិបានក្លាយជា“ ដំបូលផ្ទះតែមួយ” នៃប្រទេសសមាជិកចំនួន ១៩៣ ដោយធ្វើការលើគ្រប់វិស័យទាំងអស់ពីការដោះស្រាយជម្លោះ ការរំសាយសព្វាវុធ ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការការពារជនភៀសខ្លួន ការការពារបរិស្ថាននិងអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាដើម។

 

កម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ២ របស់វៀតណាមនៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ្រប្រទេសស៊ូដង់ខាងត្បូង

សមិទ្ធផលយ៉ាងធំធេងរបស់វៀតណាម

វៀតណាមជាសមាជិកផ្លូវការរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧ ។ ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយអង្គការពហុភាគីដ៏ធំបំផុតនៅលើពិភពលោកបានរួមចំណែកក្នុងការការពារនិងលើកកម្ពស់ផលប្រយោជន៍របស់វៀតណាម ជាពិសេសរក្សានិងពង្រឹងសន្តិភាពសន្តិសុខនិងបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ វៀតណាមបានធ្ធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ និងរួមចំណែកលើកកម្ពស់កិត្យានុភាពនិងមុខមាត់របស់ប្រទេសជាតិនៅឆាកអន្តរជាតិ ព្រមទាំងធ្វើឱ្យប្រសើរថែមទៀតនូវទំនាក់ទំនងរវាង​វៀតណាមជាមួយបណ្តាប្រទេស ដៃគូសំខាន់ និងមិត្តភក្តិអន្ដរជាតិ ក៏ដូចជាទាញយកផលប្រយោជន៍សម្រាប់ការអភិវឌ្ឍប្រទេសជាតិផងដែរ។

ផ្ទុយទៅវិញ ក្នុងដំណើរការជាង ៤០ ឆ្នាំនេះ វៀតណាមបានបន្សល់ទុកសមិទ្ធផលជាច្រើន ដោយចូលរួមយ៉ាងសកម្មនិងជាក់ស្ដែងក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ ដូចជា សន្ដិភាពនិងសន្តិសុខអន្តរជាតិ លើកកម្ពស់សិទ្ធិមនុស្ស។ ក្នុងវិស័យសន្តិភាពនិងសន្ដិសុខអន្តរជាតិ វៀតណាមតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវការគោរពគោលការណ៍នៃច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងការដោះស្រាយជំលោះអន្តរជាតិ ដោយសន្ដិវិធី ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព យ និងបូរណភាពទឹកដី ហើយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រជាជាតិដទៃ មិនប្រើឬគំរាមកំហែងការប្រើប្រាស់កម្លាំងយោធា។ វៀតណាមគឺជាប្រទេសហត្ថលេខីលើកតិកាសញ្ញាអន្ដរជាតិស្ទើរតែទាំងអស់អំពីការរំសាយសព្វាវុធ មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងអនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ (BWC) និង  គីមីវិទ្យា (CWC) ... ។

អាស្រ័យដោយការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់ខ្លួនក្នុងដំណើរការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិក្នុងរយៈពេលកន្លងមក វៀតណាមត្រូវបានជ្រើសតាំងចូលក្នុងទីភ្នាក់ងារសំខាន់ៗរបស់អង្គការពហុភាគីនេះ  និងបន្សល់ទុកចំណាប់អារម្មណ៍យ៉ាងល្អនៅទីភ្នាក់ងារទាំងឡាយ ដូចជាក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសិទ្ធិមនុស្សនិងក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម ... ជាមួយនឹងគោលនយោបាយការបរទេសសន្តិភាព ឯករាជ្យ ស្វ័យភាព ពហុភាគីនិយម ការធ្វើពិពិធកម្ម ហើយជាដៃគូគួរទុកចិត្តនិងជាសមាជិកដែលចូលរួមយ៉ាងសកម្មនិងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ  វៀតណាមបានជំរុញសន្តិភាព សន្តិសុខ ការអភិវឌ្ឍន៍និងវឌ្ឍនភាពនៅលើពិភពលោក។ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងនិងមានបំណងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយអង្គការសហប្រជាជាតិ រួមចំណែកកសាងស្ថាប័នពហុភាគីសកលលោកប្រកបដោយយុត្តិធម៌ តម្លាភាពនិងប្រសិទ្ធភាព។

“ ក្នុងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំរាប់អាណត្តិ ២០២០-២០២១ វៀត ណាមនឹងបន្តកិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសន្ទនាសំដៅកាត់បន្ថយភាពតានតឹង ការប្រឈមមុខដាក់គ្នា និងស្វែងរកដំណោះស្រាយសមហេតុផលដើម្បីដោះស្រាយរាល់បញ្ហាសន្តិភាពនិងសន្តិសុខក្នុងតំបន់និងអន្តរជាតិ; លើកកម្ពស់ពហុភាគីនិយម គោរពច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្ដិការរវាងអង្គការសហប្រជាជាតិជាមួយបណ្ដាអង្គការក្នុងតំបន់ ជាពិសេសគឺអាស៊ាន”។  អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក Nguyen Phu Trong បានបញ្ជាក់ដូចនេះនៅក្នុងសាររបស់លោកផ្ញើទៅកាន់សម័យប្រជុំជាន់ខ្ពស់លើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីចុងខែកញ្ញា កន្លងមក៕

(ប្រភពព័ត៌មាន: kh.qdnd.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll