ភ្ញៀវទេសចរជាច្រើនកុះករ សម្រុកមកចូលរួមទិវាបុណ្យវប្បធម៌កូរ៉េខាងត្បូងនៅទីរួមខេត្ត Sa Pa

10:47 2020/10/27

នាថ្ងៃទី២៤ ខែតុលា ភ្ញៀវទេសចររាប់ពាន់នាក់បានសម្រុកមកចូលរួមទិវាបុណ្យវប្បធម៌កូរ៉េខាងត្បូង ឆ្នាំ២០២០ នៅទីរួមខេត្ត Sa Pa ខេត្ត Lao Cai វៀតណាម។

ភ្ញៀវទេសចរជាច្រើនកុះករ សម្រុកមកចូលរួមទិវាបុណ្យវប្បធម៌កូរ៉េខាងត្បូងនៅទីរួមខេត្ត Sa Pa

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានទូតកូរ៉េខាងត្បូង និងគណៈកម្មាធិការប្រជាជនខេត្ត Lao Cai ។ នៅក្នុងទិវាបុណ្យវប្បធម៌កូរ៉េខាងត្បូងខេត្ត Lao Cai ឆ្នាំ២០២០ ដែលមានសកម្មភាពកម្មវិធីផ្លាស់ប្ដូរវប្បធម៌ សិល្បៈជាច្រើន និងការតាំងពិព័រណ៌ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ ម្ហូបអាហារ ល្បែងប្រជាប្រិយរបស់វៀតណាម កូរ៉េខាងត្បូង និងខេត្ត Lao Cai ទៀតផង។

ប្រតិភូកាត់ខ្សែបូរបើកទិវាបុណ្យវប្បធម៌កូរ៉េខាងត្បូងខេត្ត Lao Cai ឆ្នាំ២០២០ (រូបថត៖ vnanet.vn)

នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយសម្រាប់​ទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង និយយាយរួម និងខេត្ត Lao Cai និយាយដោយឡែក។ យោងតាមលោក Suk Jin Young នាយកមជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងប្រចាំវៀតណាមបានឲ្យដឹងថា ទិវាបុណ្យវប្បធម៌កូរ៉េខាងត្បូងខេត្ត Lao Cai ឆ្នាំ២០២០ ត្រូវបានរៀបចំឡើងក្នុងបំណងរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម រវាងកូរ៉េខាងត្បូង និងខេត្ត Lao Cai និយាយដោយឡែក ហើយជួយប្រជាជន និងភ្ញៀវទេសចរនៅវៀតណាមក៏ដូចជាភ្ញៀវទេសចរនៅទីរួមខេត្ត Sa Pa ខេត្ត Lao Cai មាន​ការ​យល់ដឹងថែមទៀតអំពីវប្បធម៌កូរ៉េខាងត្បូង./.

(ប្រភពព័ត៌មាន: kh.qdnd.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll