៥០០ ម៉ោងជាមួយប្រជានេសាទនៅលើលំហរសមុទ្រ៖ សំណាញ់ប្រមូលត្រីហោះត្រីហើរប្រភេទធំ (វគ្គទី៣)

08:52 2020/10/01

យុគសម័យ - លោក Nguyen Van Tu ប្រធានសមាគមន៍មុខរបរនេសាទភូមិ Dinh Tan បានមាន ប្រសាសន៍ថា មនុស្សគ្រប់គ្នានៅសមុទ្រដឹងពាក្យថា៖ «អ្នកណាសូមប្រាប់មិត្តលើគោកថា ខ្នុរឆ្ងាញ់ បានផ្ញើទៅ ត្រីហោះត្រីហោះបានមកវិញ» គ្រាន់តែភូមិ Dinh Tan ទើបតែមានត្រីហោះប្រភេទធំ ហើយគ្រាន់តែប្រជានេសាទនៅភូមិ Dinh Tan ទើបស្គាលពពួរត្រីហោះនេះនៅឯណាដើម្បី ធ្វើប្រមាញ់នេសាទ។

៥០០ ម៉ោងជាមួយប្រជានេសាទនៅលើលំហរសមុទ្រ៖ សំណាញ់ប្រមូលត្រីហោះត្រីហើរប្រភេទធំ (វគ្គទី៣)
៥០០ ម៉ោងជាមួយប្រជានេសាទនៅលើលំហរសមុទ្រ៖ សំណាញ់ប្រមូលត្រីហោះត្រីហើរប្រភេទធំ

ការនេសាទដូចជាការប្រយុទ្ធ

ម៉ោង ៣ ព្រឹកនៅថ្ងៃទី ៤ នៃការធ្វើដំណើរលើលំហរសមុទ្រដែលបង្ហាញលើអេក្រង់នៃឧបករណ៍ កំណត់ទីតាំងសកលលោកចំនួន៤។ ហើយផ្ទុយទៅវិញចំនួនម៉ាយន៍ដែលបង្ហាញឈ្មោះកោះ Trung Sa កាន់តែតូចទៅៗ។ កប៉ាលបិទភ្លើងម៉ាស៊ីនរួច លោក Leo បានស្រែកថា៖ "រៀបចំពិធីបុណ្យសែន ហើយមនុស្សម្នាមានការងារធ្វើដោយខ្លួនឯង ហើយក៏ត្រៀមរៀបចំបោះសំណាញ់"។ វាជាការបោះ សំណាញ់លើកដំបូង ទូកនេសាទចាប់ត្រីហោះត្រីហោះត្រូវ​រៀបចំពិធីសែនជាមួយព្រះ នាងទេវតា សមុទ្រ។នៅពេលធ្វើនេសាទ ហាមឲ្យអ្នកណានិយាយផ្តេសផ្តាស និងហាមទៅបទជើងធំជើងតូច (បន្ទោសបង់) ឬក៏បោះសំរាមចុះក្នុងសមុទ្រជាដើម។ លោក Tam Hung មានអាយុ ៥០ ឆ្នាំ នៅឆ្នាំនេះ គាត់ក៏បានធ្វើដំណើរទៅសមុទ្រអស់រយៈពេល ៣៥ ឆ្នាំហើយ គាត់ជាមនុស្សរួសរាយរាក់ទាក់ ហើយមាន ត្រកូល Tran ហេតុដូច្នេះគេបានហៅគាត់ថាជា“ Tran Hung”។ លោកពន្យល់ថា៖ ត្រីហោះត្រីហើរ ហែលរសាត់តាមរលកធំៗនៅលើផ្ទៃទឹកប្រហែល ៤ ម៉ែត្រ។ ដូច្នេះត្រូវដាក់ឧបករណ៍ស៊ើបអង្កេត ល្បឿនទឹក ធ្វើយ៉ាងមេច ដើម្បីគណនាថាតើពេលណាខ្ជិលចាប់ត្រីដោយបោះប្រមាញ់ នោះរលករសាត់ ទៅនឹងធ្វើឲ្យត្រីត្រូវបានចាប់ជាប់ក្នុងប្រមាញ់តែម្តង។

កប៉ាលបានបង្កើនល្បឿនដល់ ៦.៥ ម៉ាយល៍ ហើយមានប្រជានេសាទចំនួន ៧ នាក់ បានឈរទៅជាប់ ខាងស្តាំនៃទូកដោយចាប់ផ្តើមការងាររបស់ខ្លួន៖ ចងពោងនិងបោះឧបករណ៍នេសាទ។ ការងារលំបាក បំផុតគឺជាការបោះសំណាញ់ចូលសមុទ្រ ដែលតែងតែត្រូវបានប្រគល់ ជូនលោក   Den និងលោក Trung ព្រោះមនុស្សទាំងពីរនាក់នេះតែងតែ មានការចាប់ដៃស្មើនឹងគ្នាខ្លាំងជាងគេ ហើយគ្រប់ៗគ្នាក៏ ទទួលបន្ទុកទទួលសំណាញ់សម្រាប់មនុស្ស ២ នាក់ផងដែរ។ បន្ទាប់ពីជិតមួយម៉ោង ៨ បោះសំណាញ់ ដោយដៃដែលមានប្រវែង ១២ គីឡូម៉ែត្រ ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងសមុទ្រនោះ ទូកអណ្តែត លើទឹក ដូចជាសំលេងរោទិ៍ព័ទ្ធជុំវិញហ្វុងត្រីហោះត្រីហើរ។ លោក Leo បានមានប្រសាសន៍ថា“ ភាពជោគជ័យឬបរាជ័យនៃការប្រមាញ់នេសាទត្រីគឺអាស្រ័យលើការគណនាល្បឿនទឹក។ ប្រសិនបើទឹក ហូរនៅពេលព្រឹក ត្រីនឹងហូបច្រើនពួកគេត្រូវតែតស៊ូធ្វើនេសាទក្នុងរយៈពេលយូរ។ ពេលរសៀលទឹកគឺ ធម្មតា ត្រីរកឃើញពំនូកនៅពេលយប់ យើងត្រូវជ្រើសរើសលំហូរដូច្នេះយើងអាចវាយសំណាញ់ ដើម្បី ចូលទៅក្នុងពំនូកពួរវា ប៉ុន្តែហាមប្រលែងសំណាញ់យ៉ាងរាយប៉ាយព្រោះថាអញ្ចឹងវានឹងទទួលបរាជ័យ ទៅវិញតែម្តង»។ ការនេសាទដូចជាការប្រយុទ្ធនឹងសត្រូវ ហើយរាល់ការប្រយុទ្ធនេះក៏មានលក្ខណៈ ខុសប្លែកពីគ្នាផងដែរ។ គ្មាននរណាម្នាក់នេសាទពីរដងក្នុងមហាសមុទ្រតែមួយទេ។

៥០០ ម៉ោងជាមួយប្រជានេសាទនៅលើលំហរសមុទ្រ៖ សំណាញ់ប្រមូលត្រីហោះត្រីហើរប្រភេទធំ

ពោរពេញទៅដោយត្រី

បន្ទាប់ពីពេលគ្មានត្រី ទូកទាំងមូលបានបរិភោគបបរ នេះគឺជាពេលទទួលទានអាហារ ដែលធ្វើឱ្យព្រះនាងទេវតាសមុទ្រស្រឡាញ់រាប់អាន ដើម្បីទុកឲ្យលើកក្រោយទទួលបានផលត្រីច្រើន បន្ថែមទៀត។ ខ្ញុំមិនដឹងថានោះជាភាពត្រឹមត្រូវទេ ប៉ុន្តែ ពីរបីដងក្រោយទៀត គេរមែងតែ ឃើញថារកស៊ី បានល្អខ្លាំងណាស់ដែរ។  ថ្ងៃនេសាទទី ៩ បន្ទាប់ពីមួយព្រឹកបានទាញសំណាញ់ទាំង ៨ ដោយទទួលបានបរិមាណត្រី ១៥៧ ក្បាលហើយសរុបតិចជាង ៣០ គីឡូក្រាម។ នៅម៉ោង ៥ ល្ងាច ពាក្យបញ្ជាដើម្បីទាញសំណាញ់ត្រូវបានដាក់ចេញ ហើយចាប់ផ្តើមពីសំណាញ់ដំបូង គេបានឃើញហ្វុង ត្រីហោះត្រីហោះយ៉ាងច្រើនកុះករត្រូវបានបូមយកឡើងកាប៊ីនកប៉ាល។ ប្រជានេសាទមមាញឹកយកចាប់ ត្រីចេញពីភ្នែកសំណាញ់។ ក្រោយរយៈពេល៤ម៉ោង ត្រីចុងក្រោយបំផុតក៏ដាក់គ្របដណ្តប់ពេញ កប៉ាល់ហើយ។ បង Thoi អ្នកជំនាញដាក់អំបិលត្រី បានមានប្រសាសន៍ថា៖“ ពេលខ្លះ ព្រះនាងទេវតា សមុទ្រអាណិតយើង ក៏បួងសួងឲ្យយើងប្រមូលផលត្រីយ៉ាងច្រើនសម្បើម ជាក់ស្តែងពេលល្ងាចនេះ ទទួលបានផលត្រីលើសពី ១ តោនហើយ វាក៏អាប់សងវិញប៉ុន្មានថ្ងៃមិនសូវមានលាភល្អផងដែរ”។

ការងាររបស់ប្រជានេសាទពេញមួយថ្ងៃគឺចាប់ផ្តើមពី «ការហាត់ប្រាណ» នៃការទាញយុថ្កានៅម៉ោង ៣ ទៀបភ្លឺ ហើយបញ្ចប់ដោយការទទួលទានអាហារយប់នៅវេលាម៉ោង ១១។ ហើយថ្ងៃស្អែកឡើងនឹងបន្ត វគ្គបោះសំណាញ់ចាប់ត្រីថ្មីទៀតផង៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll