សាធារណមតិអន្តរជាតិថ្កោលទោសសកម្មភាពរបស់ចិនដែលរំលោភដោយខុសច្បាប់លើតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម

06:03 2019/09/11

យុគសម័យ - នាពេលថ្មីៗនេះ ព្រឹទ្ធសមាជិក មន្ត្រីជាន់ខ្ពស់នៃក្រសួងនានា និងអ្នកប្តេជ្ញជាច្រើនរូប បានឡើងសម្លេង ថ្កោលទោសសកម្មភាពរបស់ចិននៅសមុទ្រខាងកើត។

សាធារណមតិអន្តរជាតិថ្កោលទោសសកម្មភាពរបស់ចិនដែលរំលោភដោយខុសច្បាប់លើតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម

អ្នកជំនាញជនជាតិកូរ៉េខាងត្បូង លោកបណ្ឌិត Lee Jaehyon៖ ចិនកំពុងរំលោភច្បាប់អន្តរជាតិនៅសមុទ្រខាងកើត

បណ្ឌិត Lee Jaehyon នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាននិងអូសេអានីនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ ASAN (កូរ៉េខាងត្បូង) ផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម (រូបថតៈ Huu Tuyen)

លោកបណ្ឌិត Lee Jaehyon នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាននិងអូសេអានី នៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ ASAN (កូរ៉េខាងត្បូង) មានប្រសាសន៍ថា ស្ថានភាពសន្តិសុខនៅសមុទ្រខាងកើតកាន់តែអាក្រក់ទៅៗ ដោយសារតែចិនរំលោភច្បាប់អន្តរជាតិនៅសមុទ្រខាងកើត ហើយបង្កការព្រួយបារម្ភយ៉ាងខ្លាំងផ្នែកសន្តិសុខ ដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសគឺវៀតណាមតែម្តង។

លោកបណ្ឌិតរូបនេះបានព្រមានថា ចិនកំពុងប្រើយុទ្ធសាស្ត្រដើម្បីកាន់កាប់សមុទ្រខាងកើតផ្តាច់មុខជាបណ្តើរៗ យោងតាមអ្វីដែលគេហៅថា “ផ្លូវ ៩ កំណាត់”។ លោកបណ្ឌិត Lee Jaehyon បានជឿជាក់ថា បច្ចុប្បន្ននេះ មានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ សម្រាប់សកម្មភាពនៅក្នុងដែនទឹកទាំងនេះ ដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ផងដែរ។

យ៉ាងណាមិញ ចិនគឺជាហត្ថលេខីនៃ UNCLOS និង TAC។ បណ្ឌិត Lee Jaehyon បានសង្កត់ធ្ងន់ថា “ច្បាស់លាស់ថា ចិនមិនគោរពនូវសន្ធិសញ្ញាអន្តរជាតិ ច្បាប់ឬបទបញ្ញត្តិនានាទេ ហើយដរាបណាចិនគោរពច្បាប់អន្តរជាតិ ទើបដោះស្រាយបញ្ហានេះដោយសន្តិវិធីបានដែរ”។ អ្នកជំនាញរូបនេះក៏បាននិយាយផងដែរថា ការមូលមតិគ្នាជាទូទៅត្រូវការជាចាំបាច់នៅក្នុងសហគមន៍អន្តរជាតិ ដើម្បីចិនអាចរងសម្ពាធពីផលវិបាកនៃសកម្មភាពរបស់ខ្លួនបណ្តាលឡើងនៅសមុទ្រខាងកើត។




អ្នកសង្កេតការខាងទំនាក់ទំនងអន្តរជាតិឥណ្ឌូនេស៊ីលោក Veeramalla Anjaiah៖ អាស៊ានចាំបាច់សាមគ្គីគ្នា ដើម្បីរាំងស្កាត់សកម្មភាពរំលោភច្បាប់របស់ចិននៅសមុទ្រខាងកើត

លោក Veeramalla Anjaiah ក្នុងការផ្តល់សម្ភាសជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (រូបថតៈ VOV)

រាល់សកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើតនាពេលថ្មីៗនេះ ជាពិសេសតំបន់ថ្មប៉ប្រះទឹក Tu Chinh របស់វៀត ណាមបានបង្កការព្រួយបារម្ភក្នុងចំណោមសហគមន៍អន្តរជាតិ។ យ៉ាងណាមិញ ថ្មីៗនេះ គេហទំព័រ EurasiaReview របស់ឥណ្ឌូណេស៊ីបានបោះពុម្ពផ្សាយ បទវិចារណកថាមួយ ដែលមានចំណងជើងថា “ការគោរពច្បាប់៖ សន្តិភាពគឺជាអាទិភាពកំពូលនៅសមុទ្រខាងកើត”។ អត្ថបទគឺជារបស់អ្នកកាសែត និងជាអ្នកសង្កេតការទំនាក់ទំនងអន្តរជាតិជើងចាស់នៃឥណ្ឌូនេស៊ី លោក Veeramalla Anjaiah ដែលបានលាតត្រដាងពីភាពខុសច្បាប់នៃសកម្មភាពរបស់ចិននៅសមុទ្រខាងកើត ជាពិសេសនៅតំបន់ ថ្មប៉ប្រះទឹក Tu Chinh របស់វៀតណាមតែម្តង។ ទន្ទឹមជាមួយគ្នានោះ អត្ថបទនេះបានអះអាងថា អន្តរជាតិចាំបាច់ត្រូវបន្តថ្កោលទោសនិងបង្កើនសម្ពាធលើប្រទេសចិនឱ្យដកនាវារបស់ខ្លួនចេញពីដែនទឹកនៃបណ្តាប្រទេសក្នុងតំបន់។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតនៃវិទ្យុសម្លេងវៀតណាម លោក Veeramalla Anjaiah បានអោយដឹងថា៖ “ចិនតែងតែចង់ទាមទារនូវអធិបតេយ្យភាពលើតំបន់សមុទ្រខាងកើតទាំងមូលដែលស្ទើរតែ ៩០ ភាគរយក្នុងចំណោមនោះស្ថិតនៅលើខ្សែបន្ទាត់ចំនួន៩ កំណាត់ ដែលកំពុងបង្កើតភាពចម្រូងចម្រាស ហើយពុំបានផ្អែកលើ អនុសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ឡើយ។ គួរអោយចំឡែកនៅត្រង់ថា ចិនបានចុះហត្ថលេខាលើ UNCLOS ដោយផ្ទាល់ ប៉ុន្តែមិនចង់អនុវត្តនូវឯកសារនេះទៅវិញ។ តុលាការអាជ្ញាកណ្តាលអន្តរជាតិបានច្រានចោលពាក្យបណ្តឹងសម្រាប់ខ្សែបន្ទាត់ចំនួន ៩ កំណាត់ ប៉ុន្តែប្រទេសចិនធ្វើព្រងើយកន្តើយនិងបន្តអនុ វត្តអធិបតេយ្យភាពរបស់ខ្លួនដោយបង្ខំលើសមុទ្រខាងកើតតែម្តង”។

លោក Veeramalla មានប្រសាសន៍ថា៖ “ចំណុចសំខាន់នៃបញ្ហាគឺថា បណ្តាប្រទេសអាស៊ានចាំបាច់ត្រូវតែសាមគ្គីគ្នានិងរួមគ្នាកសាងសន្តិភាពនៅសមុទ្រខាងកើតរួមទាំងសំណូមពរអោយប្រទេសនានាគោរពតាមច្បាប់ដែលមានស្រាប់។ បំពេញក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ភ្លាមៗ មួយរំពេច ដើម្បីបង្ខំចិនតាមរយៈច្បាប់សមស្រប។ ទី ២ សហគមន៍អន្តរជាតិនិងប្រទេសធំៗ ជុំវិញពិភពលោក ដូចជាអាមេរិក អឺរ៉ុប អូស្ត្រាលី ជប៉ុននិងឥណ្ឌាត្រូវបង្កើនសម្ពាធ លើចិននិងស្នើរអោយចិន បញ្ឈប់សកម្មភាពខុសច្បាប់នៅសមុទ្រខាងកើតផងដែរ”។



រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono សង្កត់ធ្ងន់លើភាពចាំបាច់នៃការគោរពច្បាប់ជាចម្បងនៅសមុទ្រខាងកើត

រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono

រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono បានអះអាងថា ប្រទេសនេះប្រឆាំងជំទាស់នឹងសកម្មភាពណាក៏ដោយដែលបណ្ដាលអោយភាពតានតឹងកើនឡើងនៅសមុទ្រខាងកើត។ ឆ្លើយសំណួររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងតូក្យូស្ដីពីការដែលប្រទេសជាច្រើនបានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតាន តឹងនៅសមុទ្រខាងកើត ដោយសារតែចិនមានសកម្មភាពដោយឯកតោភាគីជាច្រើនដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិនិងអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព យុត្តាធិកា រារាំងសកម្ម ភាពប្រេងឧស្ម័នដ៏ស្របច្បាប់ដែលត្រូវ បានដំណើរការតាំងពីយូរណាស់មកហើយនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម ក៏ដូចជាប្រទេសជាប់ឆ្នេរសមុទ្រផ្សេងមួយចំនួនទៀតនោះ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono បានជម្រាបថា៖ “សមុទ្រខាងកើតជាខ្សែផ្លូវសមុទ្រសំខាន់មួយចំពោះជប៉ុន និងប្រទេសផ្សេងៗជាច្រើន ហើយជាប់ពាក់ព័ន្ធដោយផ្ទាល់ដល់ស្ថិរភាពនិងសន្តិភាពនៅក្នុងតំបន់។ សហ គមន៍អន្តរជាតិ ដែលក្នុងនោះមានជប៉ុន យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ស្ថាន ភាពនៅសមុទ្រខាងកើត។ ជប៉ុនប្រឆាំងជំទាស់នឹងសកម្មភាពរបស់ប្រទេសណាក៏ដោយដែលធ្វើអោយភាពតានតឹងកើនឡើងនៅសមុទ្រខាងកើត”។

តាមរដ្ឋមន្រ្តីលោក Kono បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ីបូព៌ាដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះនៅទីក្រុងបាងកក ប្រទេសថៃ លោកបានលើកឡើងនូវការព្រួយបារម្ភចំពោះស្ថានភាពដ៏ធ្ងន់ធ្ងរនៅសមុទ្រខាងកើត។ លោកចាត់ទុកថា សហគមន៍អន្តរជាតិត្រូវការប្រឆាំងជំទាស់នឹងសកម្មភាពដោយឯកតោភាគីណាក៏ដោយដែលតម្រង់ទៅលើការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ក៏ដូចជាសកម្ម ភាពធ្ងន់ធ្ងរដែលមានលក្ខណៈចាប់បង្ខំរបស់ប្រទេសណាក៏ដោយផងដែរ។ លោក Kono បានសង្កត់ធ្ងន់ថា ភាគីទាក់ទិនទាំងអស់ត្រូវតែធ្វើវិយោធកម្មបណ្ដាមូលដ្ឋាន ឬអង្គភាពនៅសមុទ្រខាងកើត ហើយដោះស្រាយជម្លោះទាំងអស់តាមច្បាប់អន្តរ ជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ព្រមទាំងត្រូវតែរក្សាការគោរពច្បាប់ជាចម្បងនៅសមុទ្រខាងកើតនិងតំបន់ផ្សេងៗណាក៏ដោយផងដែរ។




បណ្ឌិត Tang Siew Mun នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាននៃវិទ្យាស្ថាន ISEAS-Yusof Ishak (សិង្ហបុរី)

បណ្ឌិត Tang Siew Mun នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាននៃវិទ្យាស្ថាន ISEAS-Yusof Ishak (រូបថតៈ សមាគមអ្នកកាសែតវៀតណាម)

យោងតាមលោក Tang Siew Mun ភាពតានតឹងនាពេលថ្មីៗនេះនៅសមុទ្រខាងកើត មិនត្រឹមតែជារឿងរ៉ាវរវាងវៀតណាមនិងចិនប៉ុណ្ណោះទេ ហើយក៏មិនត្រឹមតែទាក់ទងនឹងអាស៊ានប៉ុណ្ណោះទេ ថែមទាំងប្រទេសដទៃទៀតដូចជា ជប៉ុន អាមេរិក សហភាពអឺរ៉ុប អូស្រ្តាលី ញូហ្សេឡែន។ ហើយទីក្រុងប៉េកាំងកំពុងធ្វើព្រងើយកន្តើយដោយចេតនាចំពោះប្រតិកម្មរបស់សហគមន៍អន្តរជាតិ ដើម្បីពង្រឹងជំហររបស់ខ្លួននៅក្នុងតំបន់ជម្លោះនេះ។

លោកបណ្ឌិត Tang Siew Mun បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិ ត្រូវឡើងសម្លេងយ៉ាងខ្លាំងក្លាថែមទៀត ដោយស្នើអោយចិនបញ្ចប់រាល់សកម្មភាពរំលោភច្បាប់អន្តរជាតិ៕

(ប្រភពព័ត៌មាន: ដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll