សហគមន៍អ៊ឺរ៉ុបសម្តែងការព្រួយបារម្ភអំពីសកម្មភាពឯកតោភាគីនៅសមុទ្រខាងកើត

15:28 2020/04/27

យុគសម័យ - ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអាស៊ានលោក Igor Driesmans បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការរក្សាសណ្តាប់ធ្នាប់នៅសមុទ្រនិងមហាសមុទ្រដោយផ្អែកលើច្បាប់អន្តរជាតិសន្តិសុខនិងកិច្ចសហប្រតិបត្តិការលើសមុទ្រក៏ដូចជា សេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍ សម្រាប់ផល់ប្រយោជន៍នៃប្រទេសទាំងអស់។

សហគមន៍អ៊ឺរ៉ុបសម្តែងការព្រួយបារម្ភអំពីសកម្មភាពឯកតោភាគីនៅសមុទ្រខាងកើត
រូបតំណាង។

លោកឯកអគ្គរដ្ឋទូត Igor Driesmans បានឲ្យដឹងថាសហភាពអឺរ៉ុបមានការព្រួយបារម្ភអំពីសកម្មភាពជាឯកតោភាគីនាពេលថ្មីៗនេះនៅក្នុងសមុទ្រខាងកើត រួមទាំងការដាក់ពង្រាយជាបណ្តោះអាសន្នឬជាអចិន្ត្រៃយ៍នូវកម្លាំងយោធាឬគ្រឿងបរិក្ខារលើអង្គភាពសមុទ្រដែលមានជម្លោះ រំខានឬគំរាមកំហែងដល់នាវានេសាទនិងនាវាផ្សេងទៀត  ក៏ដូចជាសកម្មភាពឯកតោភាគីដើម្បីដាក់ព្រំដែនរដ្ឋបាលថ្មី។

លោកឯកអគ្គរដ្ឋទូត Driesmans បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះ “បង្កើនភាពតានតឹង” និង “បំផ្លាញ” បរិយាកាសសន្តិសុខដែនសមុទ្រក្នុងតំបន់ “គំរាមកំហែងយ៉ាងខ្លាំង” ដល់ការអភិវឌ្ឍសេដ្ឋកិច្ចដោយសន្តិភាពនៅក្នុងតំបន់ ទន្ទឹមនឹងនេះដែរ ”ធ្វើឲ្យចុះខ្សោយ” ដល់កិច្ចសហប្រតិបត្តិការនិងការជឿទុកចិត្តអន្តរជាតិដែលមានសារៈសំខាន់ក្នុងកាត់បន្ថយផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ COVID - 19 ។

យោងតាមអ្នកការទូតរូបនេះ អ្វីដែលកើតឡើងនៅសមុទ្រខាងកើតក៏ជាបញ្ហានៅក្នុងពិភពលោកទាំងមូលដែរ។ ប្រមាណមួយភាគបីនៃចរាចរណ៍ទំនិញនៅលើពិភពលោកឆ្លងកាត់សមុទ្រខាងកើត ហើយដូច្នេះសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់នេះគឺជាអ្វីដែលពិភពលោកទាំងមូលត្រូវការ។

លោកឯកអគ្គរដ្ឋទូត Driesmans បានសង្កត់ធ្ងន់ថាវាមានសារៈសំខាន់សម្រាប់គ្រប់ភាគីទាំងអស់ក្នុងតំបន់ដើម្បីទប់ចិត្តនិងចៀសវាងនូវសកម្មភាពឯកតោភាគី និងមានសកម្មភាពជាក់លាក់ដើម្បីស្តាស្ថានភាពនៅនឹងដដែល បញ្ឈប់សកម្មភាពយោធានិយមក្នុងតំបន់ និងដោះស្រាយជម្លោះតាមរយៈច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ។

សហគមន៍អ៊ឺរ៉ុបលើកទឹកចិត្តឱ្យភាគីនានាពង្រឹងវិធានការណ៍ដើម្បីកសាងការជឿទុកចិត្តនិងសន្តិសុខនៅក្នុងតំបន់។ បើចាំបាច់ភាគីអាចស្វែងរកជំនួយពីតតិយជនក្នុងតួនាទីសម្របសម្រួលឬអាជ្ញាកណ្តាលដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដោះស្រាយការទាមទាររបស់ខ្លួន។

ឯកអគ្គរដ្ឋទូត Driesmans បានឲ្យដឹងថា សហភាពអឺរ៉ុបមានបទពិសោធច្រើនក្នុងការដោះស្រាយការទាមទារដែនសមុទ្រត្រួតលើគ្នា ហើយបានបញ្ជាក់ថា “សហភាពអឺរ៉ុបត្រៀមជាស្រេចដើម្បីចែករំលែកបទពិសោធន៍នេះជាមួយដៃគូអាស៊ី”។

សូមរំលឹកថា នាថ្ងៃ ១៩ ខែមេសា ចំពោះព័ត៌មានសស្តីពីប្រទេសចិននាថ្ងៃ ១៨ ខែមេសា ឆ្នាំ ២០២០ បានប្រកាសបង្កើត “ស្រុក Xisha” (ត្រូវជាប្រជុំកោះ Hoang Sa – Paracel Island របស់វៀតណាម) និង “ស្រុក Nansha” (ត្រូវជាប្រជុំកោះ Truong Sa – Spratly Island របស់វៀតណាម) នៅ “ទីក្រុង Sansha” អ្នកនាំពាក្សនៃក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានថ្លែងថា៖ 

វៀតណាមបានអះអាងម្តងហើយម្តងទៀតថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់គ្រប់គ្រាន់ដើម្បីអះអាងអធិបតេយ្យភាពលើប្រជុំកោះ Truong Sa និង Hoang Sa។

ជំហរមិនផ្លាស់ប្តូររបស់វៀតណាមប្រឆាំងជាដាច់ខាតចំពោះការបង្កើត “ទីក្រុង Sansha” និងសកម្មភាពដែលពាក់ព័ន្ធ ពីព្រោះសកម្មភាពទាំងនេះរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម គ្មានតម្លៃនិងមិនបានទទួលស្គាល់ ដែលមិនមានអំណោយផលដល់ទំនាក់ទំនងមិត្តភាពរវាងបណ្តាប្រទេស និងបង្កភាពស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើត តំបន់ និងពិភពលោក។

វៀតណាមស្នើ ឲ្យ ចិនគោរពអធិបតេយ្យភាពរបស់វៀតណាម លុបចោលការសម្រេចចិត្តខុសដែលទាក់ទងនឹងសកម្មភាពទាំងនោះ និងមិនមានសកម្មភាពស្រដៀងនាពេលអនាគត៕

(ប្រែសម្រូលដោយវិច្ឆិកា)
(ប្រភពព័ត៌មាន: baoquocte)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll