វៀតណាមអះអាងនូវគោលជំហរដ៏ឥតងាករេចំពោះប្រជុំកោះទាំងពីរ Hoang Sa (Paracel Islands) និង Truong Sa (Spratly Islands)

10:23 2020/09/18

វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តដ៏គ្រប់គ្រាន់ដើម្បី អះអាងនូវអធិបតេយ្យភាពលើប្រជុំកោះទាំងពីរនេះ ដោយស្របទៅតាម ច្បាប់អន្តរជាតិ។

វៀតណាមអះអាងនូវគោលជំហរដ៏ឥតងាករេចំពោះប្រជុំកោះទាំងពីរ Hoang Sa (Paracel Islands) និង Truong Sa (Spratly Islands)
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។ (រូបថត៖ baoquocte.vn)

នាថ្ងៃទី១៧ កញ្ញា នៅសន្និសីទសារព័ត៌មានជាប្រចាំសប្ដាហ៍របស់ ក្រសួងការបរទេសវៀតណាម ឆ្លើយសំណួរពាក់ព័ន្ធដល់ការដែលគេហ ទំព័រ fanpage នៃស្ថានទូតអាមេរិកប្រចាំនៅវៀតណាមកាលពីថ្ងៃទី៩ កញ្ញាបានបង្ហោះរូបភាពផែនទីវៀតណាមដោយគ្មានប្រជុំកោះ Hoang Sa (Paracel Islands) និង Truong Sa (Spratly Islands) នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលជំហរដ៏ឥត ងាករេនោះគឺ ប្រជុំកោះ Hoang Sa និង ប្រជុំកោះ Truong Sa ជាចំណែក មួយដែលមិនអាចកាត់ផ្ដាច់ចេញពីដែនដីវៀតណាមបានឡើយ។ វៀត ណាមមានភស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តដ៏គ្រប់គ្រាន់ដើម្បី អះអាងនូវអធិបតេយ្យភាពលើប្រជុំកោះទាំងពីរនេះ ដោយស្របទៅតាម ច្បាប់អន្តរជាតិ។ គោលជំហរដ៏ឥតងាករេនេះរបស់វៀតណាមត្រូវបានបង្ហាញ ជាច្រើនលើកច្រើនសារក្រោមរូបភាពផ្សេងៗគ្នា រួមទាំងនៅអង្គការសហ ប្រជាជាតិ ហើយត្រូវបានប្រទេសជាច្រើនគោរពនិងគាំទ្រផងដែរ។

នៅសន្និសីទសារព័ត៌មាននេះដែរ ទាក់ទងដល់រឿងហេតុដែលអ្នក នេសាទវៀតណាមចំនួន១៨នាក់ត្រូវចាប់ខ្លួននៅម៉ាឡេស៊ី អ្នកនាំពាក្យ លោកស្រី Le Thi Thu Hang បានអះអាងថា ក្រសួងការបរទេស វៀតណាម បានប្រគល់កំណត់ទូតដោយសម្ដែងនូវការព្រួយបារម្ភ ក៏ដូចជាអនុវត្ត បែបបទគាំពារពលរដ្ឋចាំបាច់នានាទៀតផង៕

(យោងតាមវិឡុសំលេងវៀតណាម)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll