វៀតណាមនិងឡាវពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមបណ្តោយព្រំដែន

10:16 2018/09/28

យុគសម័យ - នាថ្ងៃទី ២៧ កញ្ញានៅទីក្រុង Dong Hoi ខេត្ត Quang Binh ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានសហការជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតឡាវ រៀបចំសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមបណ្តោយព្រំដែនវៀតណាម-ឡាវលើកទី១១ឆ្នាំ២០១៨។

អនុរដ្ឋមន្ត្រី លោក Tran Quoc Khanh ថ្លែងក្នុងសន្និសីទ (រូបថតៈ http://congthuong.vn )

សន្និសីទនេះត្រូវបានធ្វើជាសហប្រធានដោយលោក Tran Quoc Khanh អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងលោក Bounmy Manivong អនុរដ្ឋមន្រ្តីឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ។ ចូលរួមក្នុងពិធី នៅមានវត្តមាន លោក  Nguyen Ba Hung ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅឡាវ រួមទាំងថ្នាក់ដឹកនាំនៃខេត្តជាប់ព្រំដែនទាំង ២០នៃវៀតណាមនិងឡាវក៏ដូចជាបណ្ដាអង្គភាពអាជីវកម្មមកពីប្រទេសទាំងពីរផងដែរ។

ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់់នៃសន្និសីទ (រូបថតៈ http://congthuong.vn)

អញ្ជើញថ្លែងក្នុងសន្និសីទ អនុរដ្ឋមន្ត្រីវៀតណាម លោក Truong Quoc Khanh បានលើកឡើងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាម និងឡាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងអនុស្សរណៈនៃការយោគយល់ជាច្រើន ស្តីពីការវិនិយោគការដឹកជញ្ជូន ការពារសន្តិសុខ កសិកម្ម ការបង្កើតមូលដ្ឋានច្បាប់ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខ្លួន។

រីឯលោក Bounmy Manivong អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បាននិយាយថា នាយកដ្ឋាននាំចេញ-នាំចូលរបស់វៀតណាមនិងឡាវ បានធ្វើការយ៉ាងជិតស្និទ្ធដើម្បីរៀបចំការស្វែងរកមធ្យោបាយដើម្បីជំរុញ លើកទឹកចិត្ត និងសម្របសម្រួលការអភិវឌ្ឍពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។

ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ http://congthuong.vn)

លោកបានស្នើឱ្យវៀតណាម និងឡាវ ធ្វើការពិភាក្សា និងឈានដល់ការព្រមព្រៀងលើគោលនយោបាយ និងបទបញ្ជានានា ដើម្បីសម្របសម្រួលដល់កិច្ចអភិវឌ្ឍន៍ពាណិជ្ជកម្មតាមព្រំដែន ខណៈដែលប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ទីផ្សារនៅតាមព្រំដែន និងការធ្វើការងាររួមគ្នាដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនានា។

សូមបញ្ជាក់ថា៖ តម្លៃប្រាក់ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរក្នុងឆ្នាំ 2017 បានកើនដល់ 892,9 លានដុល្លារពោលគឺកើនឡើង 8,4% ក្នុងរយៈពេលដូចគ្នានាឆ្នាំ 2016 ។ ក្នុងនោះ ការនាំចេញរបស់វៀតណាមទៅប្រទេសឡាវបានកើនឡើងដល់ 524,5 លានដុល្លារ ការនាំចូលពីប្រទេសឡាវទទួលបានតម្លៃ 368,4 លានដុល្លារ។ តម្លៃពាណិជ្ជកម្មរវាងវៀតណាម - ឡាវក្នុងរយៈពេល 7 ខែដំបូងនៃឆ្នាំ 2018 សម្រេចបាន 587,9 លានដុល្លារកើនឡើង 12,1% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ 2017 ។ ការនាំចេញទំនិញរបស់វៀតណាមទៅកាន់ឡាវនិងឡាវមកកាន់ប្រទេសវៀតណាមបានកើនឡើងទ្វេដង៕

(យោងតាម http://congthuong.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll