លោកសាស្រ្តាចារ្យ Ahn Kyong Hwan ៖ វៀតណាមមានភ័ស្តុតាងគ្រប់គ្រាន់អំពីអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa

08:08 2020/05/19

យុគសម័យ - នាថ្ងៃទី ១០ ខែមេសា ក្នុងនាទីអំពីប្រទេសវៀតណាម កាសែតសេដ្ឋកិច្ចអាជូ (ប្រទេសកូរ៉េខាងត្បូង) (https://m.ajunews. com/view/20200409180043091) បានចុះផ្សាយអត្ថបទស្តីពីបញ្ហាអធិបតេយ្យភាពនៃប្រទេសវៀតណាមជាមួយប្រជុំកោះ Hoang Sa (Paracel Island) និង Truong Sa (Spartly Island) លោកសាស្រ្តាចារ្យ Ahn Kyong Hwan មកពីសាកលវិទ្យាល័យ Chosun ប្រធានសមាគមសិក្សាស្រាវជ្រាវអំពីវៀតណាមរបស់កូរ៉េខាងត្បូង។លោកក៏ជាប្រធានសមាគមសិក្សាវៀតណាមនៅកូរ៉េខាងត្បូង និងជាអនុប្រធានសមាគមផ្លាស់ប្តូរវប្បធម៌កូរ៉េខាងត្បូង-វៀតណាមនៅ ក្វាងជូ ក៏ដូជាធ្វើជាទីប្រឹក្សាសមាគមសេដ្ឋកិច្ចនិងវប្បធម៌កូរ៉េខាងត្បូង - វៀតណាមនៅទីក្រុង សេអ៊ូលផងដែរ។

លោកសាស្រ្តាចារ្យ Ahn Kyong Hwan ៖ វៀតណាមមានភ័ស្តុតាងគ្រប់គ្រាន់អំពីអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa
អត្ថបទ៖ វៀតណាមមានភ័ស្តុតាងគ្រប់គ្រាន់អំពីអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa (ប្រភព៖ ajunews)

កាសែតយុគសម័យសូមបកប្រែសង្ខេបអំពីអត្ថបទនេះសម្រាប់មិត្តអ្នកអានដូចបានជ្រាបថា៖

នាពេលថ្មីៗនេះប្រទេសចិនបានចាត់វិធានការដើម្បីជម្រុញឋានៈរបស់ខ្លួននៅសមុទ្រខាងកើតដោយឆ្លៀតយកប្រយោជន៍ពីភាពវឹកវររបស់កងទ័ពជើងទឹកអាមេរិកដោយសារតែនាវាដឹកយន្តហោះ Ronald Reagan និង Nimitz បានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19)។ នាថ្ងៃទី ២ ខែមេសា នៅតំបន់សមុទ្រខាងកើត  - ដែលតំបន់ជម្លោះអំពីអធិបតេយ្យភាពបានកើតឡើងរវាងចិននិងវៀតណាម នាវាសមុទ្រចិនបានបុកលិចនាវានេសាទវៀតណាម។ ប្រជានេសាទវៀតណាមត្រូវបានឃុំខ្លួនមុនពេលត្រូវបានដោះលែង (ភាគីចិនជាភាគីបកប្រែ)។

ការពិតអំពីប្រវត្តិសាស្រ្តនៃប្រជុំកោះ Hoang Sa និង Truong Sa  របស់វៀតណាម

ប្រជុំកោះ Hoang Sa មានចម្ងាយ ១២០ ម៉ាយល៍ពីភាគខាងកើតនៃខេត្ត Quang Ngai ភាគ   កណ្តាលប្រទេសវៀតណាម។ ប្រជុំកោះ Truong Sa មានចម្ងាយប្រមាណ ២៥០ ម៉ាយល៍ពីភាគខាងកើតទីក្រុង Nha Trang ខេត្ត Khanh Hoa (ប្រទេសវៀតណាម)។ ប្រជុំកោះទាំងពីរនេះគឺជាទឹកដីនៃប្រទេសវៀតណាម ហើយវៀតណាមបានអនុវត្តអធិបតេយ្យភាពលើប្រជុំកោះទាំងពីរនេះរាប់រយឆ្នាំមុនហើយ។ ក្នុងគន្ថនិទ្ទេសបុរាណរបស់វៀតណាមក៏បានចង្អុលបង្ហាញថាតំបន់នេះជាទឹកដីរបស់ប្រទេសវៀតណាម។ ក្នុងសៀវភៅ "Geographic Map of the Qing Dynasty" (ចិន) ដែលបានបោះពុម្ភនាឆ្នាំ ១៩០៤ ក៏មិនបានបង្ហាញថាប្រជុំកោះ Hoang Sa និង Truong Sa គឺជាទឹកដីនៃរាជវង្សឈីង (Qing Dynasty) ឡើយ។ នេះជាភស្ដុតាងច្បាស់លាស់ដែលយោងទៅតាមប្រវត្ដិសាស្ដ្រចិនរហូតដល់ឆ្នាំ ១៩០៤ ទឹកដីខាងត្បូងរបស់ចិនបានទៅដល់កោះហៃណាន (Hainan) តែប៉ុណ្ណោះ។ ភូមិសាស្ត្រនិងសៀវភៅប្រវត្តិសាស្ត្របុរាណរបស់វៀតណាមមានភ័ស្តុតាងច្បាស់លាស់នៃការបង្កើតក្រុម Hoang Sa ក្នុងគោលបំណងធ្វើអាជីវកម្មនិងគ្រប់គ្រងប្រជុំកោះទាំងពីរនេះ។ ចាប់ពីឆ្នាំ ១៨០២ ដែលជាឆ្នាំប្រសូត្រឡើងរាជវង្សង្វៀន (Nguyen) រហូតដល់ការចុះហត្ថលេខាលើសន្ធិសញ្ញារវាងបារាំងនិង Hue កាលពីឆ្នាំ ១៨៨៤ រាជវង្សង្វៀន (វៀតណាម) បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរក្សាអធិបតេយ្យភាពនៃប្រជុំកោះ  Hoang Sa និង Truong Sa។ ក្រោមរបបសក្តិភូមិនិយមវៀតណាម ក្រុម Hoang Sa  ត្រូវបានបញ្ជូនជាទៀងទាត់រៀងរាល់ ៥-៦ ខែប្រចាំឆ្នាំដើម្បីបំពេញភារកិច្ចមួយចំនួននៅប្រជុំកោះទាំងនេះ ហើយនេះជាភ័ស្តុតាងច្បាស់លាស់ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមផងដែរ។ រាជវង្សឈីងរបស់ចិន មិនដែលប្រឆាំងជំទាស់នឹងអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាស្ថានភាពធ្វើអាជីវកម្មដូចពោលខាងលើនេះទេ។ ដូច្នេះប្រជុំកោះ Hoang Sa និង Truong Sa ស្ថិតក្នុងទឹកដីរបស់វៀតណាម ហើយនេះក៏ជាការអះអាងរបស់អ្នកប្រាជ្ញនានាជំនាញខាងច្បាប់អន្តរជាតិផងដែរ។

អធិបតេយ្យភាពនៃប្រជុំកោះ Hoang Sa និង Truong Sa ក្រោមការគ្រប់គ្រងរបស់អាណានិគមបារាំង

បន្ទាប់ពីសន្ធិសញ្ញានាទី ៦ ខែមិថុនាឆ្នាំ ១៨៨៤ (សន្ធិសញ្ញា Patenôtre) ត្រូវបានចុះហត្ថលេខា បារាំងតំណាងឱ្យរដ្ឋវៀតណាមទទួលបន្ទុកកិច្ចការការបរទេស។ ហេតុដូច្នេះ បារាំងជំនួសវៀតណាមក្នុងការការពារអធិបតេយ្យភាពនិងទឹកដីទូទៅ។ចំណុចនេះបានបង្ហាញថាអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang sa និង Truong Sa ក្នុងសម័យអាណានិគមបារាំង

បន្ទាប់ពីបារាំងបានធ្វើបាតុកម្មប្រឆាំងជំទាស់នឹងរាល់សកម្មភាពគំរាមកំហែងដល់អធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះមួយនេះ។ ឧទាហរណ៍ នាថ្ងៃទី ៤ ខែធ្នូឆ្នាំ ១៩៣១ និងថ្ងៃទី ២៤ ខែមេសាឆ្នាំ ១៩៣២ បារាំងបានរិះគន់ខេត្តក្វាងទុង (Guangdong -ប្រទេសចិន) នៅពេលដែលខេត្តនេះមានបំណងចង់ធ្វើអាជីវកម្ម ហ្គូណូ (Guano) នៅលើកោះ Hoang Sa។ រីឯនាថ្ងៃទី ៤ ខែមេសាឆ្នាំ ១៩៣៩ បារាំងក៏បានជំទាស់នៅពេលដែលជប៉ុនមានបំណងជ្រើសរើសផ្នែកមួយនៃកោះ Truong Sa ដើម្បីផ្តល់សិទ្ធិស្វ័យភាពតែម្តង។

ការការពារនិងការអនុវត្តអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa បន្ទាប់ពី      សង្គ្រាមលោកលើកទី ២

បន្ទាប់ពីសង្គ្រាមលោកលើកទី ២ បារាំងបានវិលត្រឡប់មកឥណ្ឌូចិនវិញ។ នៅចុងឆ្នាំ ១៩៤៦ បារាំងបានស្នើសុំឱ្យរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិត​ចិន (ROC) ដកខ្លួនចេញពីកោះវៀតណាមដែលកាន់កាប់ដោយខុសច្បាប់។ បារាំងបានគ្រប់គ្រងកោះ Hoang Sa និង Truong Sa វិញ ដោយបានសាងសង់ស្ថានីយ៍សង្កេតការណ៍ឧតុនិយមនិងស្ថានីយ៍វិទ្យុឡើងវិញ។ នាថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ១៩៥១ ទាក់ទងនឹងសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន នាយករដ្ឋមន្រ្តីវៀតណាមដែលចូលរួមសន្និសីទសានហ្វ្រាជីស្កូ បានប្រកាសថាកោះ Hoang Sa និង Truong Sa ជាទឹកដីរបស់វៀតណាមតាំងពីយូណាស់មកហើយ ហេតុដូច្នេះវៀតណាមបានអះអាងពីឧត្តមប្រយោជន៍របស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa ។ ពិតណាស់ថាគ្មានការប្រឆាំងជំទាស់នឹងមតិយោបល់ណាមួយចំពោះសេចក្តីថ្លែងការណ៍នោះទេ។ នាបច្ចុប្បន្ននេះ ប្រជុំកោះ Hoang Sa ស្ថិតនៅទីក្រុង Da Nang រីឯប្រជុំកោះ Truong Sa បានក្លាយជាតំបន់រដ្ឋបាលនៃខេត្ត Khanh Hoa ។ ប្រទេសវៀតណាមបានបោះពុម្ភផ្សាយចេញនូវ «សៀវភៅស» ស្តីពីប្រជុំកោះ Hoang Sa និង Truong Sa ដែលជាប្រជុំកោះពីរដែលជាទឹកដីដែលមិនអាចកាត់ផ្តាច់បានឡើយពីប្រទេសវៀតណាមដោយអះអាងថាវៀតណាមរក្សាអធិបតេយ្យភាពពេញលេញលើប្រជុំកោះទាំងពីរនេះដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិផងដែរ។

ការដោះស្រាយជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើតជាមួយចិនដោយសមហេតុផលគឺជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតដែលវៀតណាមត្រូវប្រឈមមុខនៅសតវត្សរ៍ទី ២១។ តុលាការអាជ្ញាកណ្តាលសម្រេចចេញសាលក្រមនៅថ្ងៃទី ១២ ខែកក្កដា នៅឆ្នាំ ២០១៦ ដោយចោទថាអ្វីដែលហៅថា“ ខ្សែបន្ទាត់៩ត្រេ” គឺគ្មានមូលដ្ឋានជាក់ស្តែងណាមួយស្របតាមតាមច្បាប់អន្តរជាតិទេ។ អ្វីដែលប្រាកដគឺថាកោះ Hoang Sa និង Truong Sa គឺជាទឹកដីរបស់វៀតណាម។ ផ្អែកលើផែនទីបុរាណក៏ដូចជាឯកសារប្រវត្តិសាស្ត្រស្តីពីការគ្រប់គ្រងប្រជុំកោះទាំងពីរនេះអាចបញ្ជាក់ថាតំបន់ប្រជុំទាំងពីរនេះជាទឹកដីរបស់វៀតណាមពុំខានឡើយ។

គោលជំហររបស់ប្រទេសពាក់ព័ន្ធនានា

រូបថតរបស់ ISI បង្ហាញយន្តហោះរបស់ចិនកំពុងចតនៅផ្លូវយន្តហោះនៅតំបន់ថ្ម Chu Thap (Tizard Bank) របស់វៀតណាម។ (ប្រភព៖ TWITTER)

ប្រទេសមហាអំណាចជាច្រើននៅលើពិភពលោកកំពុងពង្រឹងកម្លាំងយោធារបស់ខ្លួនដើម្បីចាប់យកផលប្រយោជន៍នៅសមុទ្រខាងកើត។ ចាប់តាំងពីសាលក្រមរបស់តុលាការអាជ្ញាកណ្តាលប្រទេសទាំងអស់ក៏សុទ្ធសឹងតែគាំទ្រចំពោះសាលក្រមនេះ ហើយបានដាស់តឿនឱ្យប្រទេសចិននិងប្រទេសពាក់ព័ន្ធនានាដោះស្រាយវិវាទនេះស្របតាមច្បាប់ផងដែរ។ សហរដ្ឋអាមេរិកនិងអូស្រ្តាលីបានសន្យាលើផែនការយាមល្បាតនិងដាក់ពង្រាយកងទ័ពនៅសមុទ្រខាងកើតដោយសហការជាមួយជប៉ុន ឥណ្ឌាជាដើម  ដើម្បីដាស់តឿនឱ្យចិនគោរពតាមសាលក្រមនេះ។ រុស្ស៊ីក៏បានដាក់ពង្រាយកងល្បាតប្រឆាំងនាវាមុជទឹកផងដែរ។ កងទ័ពអាកាសជប៉ុនមានទីតាំងស្ថិតនៅលើអាកាសនៃច្រកសមុទ្រមីយ៉ាកូ។ រីឯសហរដ្ឋអាមេរិកប្រកាសត្រៀមខ្លួនជាស្រេចក្នុងការដាក់កងទ័ពនៅគ្រប់ពេលណាក៏បាននៅសមុទ្រខាងកើត រួមទាំងធ្វើការហ្វឹកហាត់ទ្រង់ទ្រាយធំជាមួយនឹងខ្លឹមសារផ្សេងៗគ្នាដូចជាការឆ្លើយតបក្នុងករណីសង្រ្គាមក្លែង ធ្វើការការពារដែនអាកាសនិង ប្រឆាំងនាវាមុជទឹកផងដែរ។  ចាប់តាំងពីសាលក្រមរបស់តុលាការអាជ្ញាកណ្តាលក្នុងនិន្នាការពង្រឹងកម្លាំងយោធានៅសមុទ្រខាងកើត  ការប្រកួតប្រជែងរវាងប្រទេសនានាដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លូនត្រូវបានពង្រឹងដោយឥតឈប់ឈរ។ ចិនបង្ហាញមហិច្ឆិតារបស់ខ្លួនក្នុងការពង្រីកដែនទឹក រីឯបណ្តាប្រទេសផ្សេងក្នុងតំបន់សមុទ្រខាងកើតក៏រក្សាសិទ្ធិរបស់ខ្លួនចំពោះកោះនិងមហាសាគររបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនេះប្រទេសមហាអំណាចនានាក៏ចង់ឃើញផលប្រយោជន៍ជាយុទ្ធសាស្ត្រនៅសមុទ្រខាងកើតផងដែរ។

បញ្ហានៅសមុទ្រខាងកើត  គឺជាបញ្ហាអន្តរជាតិដ៏រសើបបំផុត។ ដើម្បីរារាំងចិនមិនឱ្យកាន់កាប់សមុទ្រខាងកើត នោះសហរដ្ឋអាមេរិកនិងជប៉ុនត្រូវបានគេរំពឹងថានឹងបង្កើនទំនាក់ទំនងសម្ព័ន្ធភាពបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក៏ដូចជាពង្រីកការទូតជាមួយប្រទេសនានានៅសមុទ្រខាងកើតផងដែរ។ ផ្ទុយនោះទៅវិញ ចិនត្រូវបានគេរំពឹងថានឹងបង្កើនជំនួយដល់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ បង្កើនល្បឿនផ្លូវការទូត «រក្សាចម្ងាយពីអាមេរិកតែរក្សាចំណងជិតស្នីទ្ធនឹងចិន» ផងដែរ ។ ដោយមានវិធានការដ៏ចីរភាពនិងសន្តិវិធី វៀតណាមបានរក្សាអធិបតេយ្យភាពនៅប្រជុំកោះ Hoang Sa និង Truong Sa តាំងពីសតវត្សរ៍ទី ១៧ ហើយវៀតណាមបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ចំនួន ៣ ដែលបានចែងនៅក្នុងកិច្ចប្រជុំកំពូល G7 Ise – Shima Summit ដែលបានបើកនៅថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០១៦ នៅប្រទេសជប៉ុនផងដែរ៕​

ទាក់ទងនឹងការទាមទារអធិបតេយ្យភាពមិនសមហេតុផលរបស់ចិនកាលពីខែមករាឆ្នាំ ២០១៣ ហ្វីលីពីនបានប្តឹងចិន។ ផ្អែកលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រក្រុមប្រឹក្សាអាជ្ញាកណ្តាលអន្តរជាតិបានបង្កើតឡើងដោយឧបសម្ព័ន្ធទី ៧ នៃ UNCLOS ឆ្នាំ១៩៨២ ដោយបានចេញសាលក្រមក្នុងថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០១៦ ថា“ ខ្សែបន្ទាត់ប្រាំបួនត្រេ - ខ្សែព្រំដែនឯកតោភាគីដែលកំណត់ដោយប្រទេសចិន ដែលបានដាក់ចេញដើម្បីអះអាងអធិបតេយ្យភាពលើសមុទ្រខាងកើតគឺមិនផ្អែកលើច្បាប់អន្តរជាតិទេ។ ដោយមិនទទួលស្គាល់កោះសិប្បនិម្មិតដែលបង្កើតឡើងដោយចិន ជា“ កោះ” ទេ ។ ដោយទទួលស្គាល់ការអំពាវនាវរបស់ហ្វីលីពីនថា៖“ ថ្មប៉ប្រះទឹក Mischief Reef ។ល។ ដែលចិនសាងសង់កោះសិប្បនិម្មិតគឺជាថ្មប៉ប្រះទឹកលេចចេញតែនៅពេលមានការផ្លាស់ប្តូរជំនោរហេតុដូច្នេះគេមិនអាចចាត់ទុកថាជាដែនទឹក បានទេ” ។ នេះជាលើកដំបូង ដែលសាលក្រមគតិយុត្តិអន្តរជាតិត្រូវបានលើកឡើងបញ្ហាសមុទ្រ ខាងកើត ដែលជាតំបន់ចិនអះអាងយ៉ាងខ្លាំងនូវសិទ្ធិទន្ទ្រានកាន់កាប់ជាក់ស្តែងរបស់ខ្លួនតាមរយៈការសាងសង់កោះសិប្បនិម្មិត ហើយចិនក៏លែងទទួលយកសេចក្តីសំរេចរបស់តុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្តាលអន្តរជាតិ ទោះបីជាមានអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្របានផ្តល់សច្ចាប័នកាលពីឆ្នាំ ១៩៩៤ ក៏ដោយ។ នៅក្នុងកិច្ចប្រជុំកំពូល G7 ដែលបានបើកនាថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០១៦ នៅប្រទេសជប៉ុន (G7 Ise- Shima Summit) ទោះបីជា "ការបញ្ជាក់ដោយផ្អែកលើច្បាប់អន្តរជាតិ" ឬ "ការហាមឃាត់ប្រើប្រាស់កម្លាំងហឹង្សា" និង "ការដោះស្រាយជម្លោះដោយសន្តិវិធី" ក៏ដោយ ក៏ប៉ុន្តែប្រទេសចិននៅតែរឹងចចេសដដែល។
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll