លើកតម្កើងប្រជាជនគំរូមានកិត្យានុភាពតាមខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា

09:32 2018/08/18

យុគសម័យ - នាថ្ងៃទី១៧ខែសីហា នៅខេត្ត Tay Ninh (ភាគខាងត្បូងវៀតណាម) គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានរួមសហការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន រៀបចំសន្និសីទ លើកតម្កើង “ជនគំរូមានកិត្យានុភាពក្នុងចលនាប្រជាជនទាំងមូលចូលរួមសកម្មក្នុងកិច្ចការពារអធិបតេយ្យភាពដែនដី សន្តិសុខព្រំដែនជាតិ” តាមតំបន់ជាប់ព្រំដែនរវាងវៀតណាមនិងកម្ពុជា។

ថ្នាក់ដឹកនាំគណកម្មការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងបញ្ជាការដ្ឋានកងទ័ពការពារព្រដែនជូនវត្ថុអនុស្សាវរីយ៍ចំពោះតំណាងដែលជាជនមានកិត្យានុភាពតាមខេត្តជាប់ព្រំដែនវៀតណាមកម្ពុជា ទាំង១០ខេត្ត (រូបថតៈ Kim Nhuong/ bienphong.com.vn)

អញ្ជើញចូលរួមក្នុងសន្និសីទមានវត្តមាន លោក Ha Ngoc Chien សមាជិកមជ្ឈឹមបក្សនិងជាប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា; លោក Hau A Lenh សមាជិកមជ្ឈឹមបក្ស អនុប្រធាននិងជាអគ្គលេខាធិការគណកម្មការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម​; លោក Tran Luu Anh សមាជិកមជ្ឈឹមបក្ស និងជាលេខាគណកម្មាធិការបក្សខេត្ត Tay Ninh; ឧត្តមសេនីយ៍ត្រី លោក Phung Quoc Tuan អនុប្រធាននយោបាយកងទ័ពការពារព្រំដែន រួមទាំងតំណាង៤០រូបជាអ្នកមានកិត្យានុភាព តំណាងរណសិរ្សមាតុភូមិវៀតណាម និងតំណាងកងទ័ពការពារព្រំដែននៃខេត្តទាំង១០ដែលមានខ្សែព្រំដែនជាប់ជាមួយកម្ពុជា។

យោងតាមរបាយការណ៍បង្ហាញក្នុងសន្និសីទថា៖ ជនមានកិត្យានុភាពតែងតែជាផ្នែកដ៏សំខាន់មួយនៃសហគមន៍ជន ជាតិភាគតិចនៅវៀតណាម ជាទីបង្អែកខាងស្មារតីសម្រាប់ប្រព័ន្ធនយោបាយនៅថ្នាក់មូលដ្ឋាននិងនិងស្ថាប័នមានសមត្ថកិច្ចក្នុងការ ឆ្លុះបញ្ចាំងឱ្យទាន់ពេលវេលានិងដោះស្រាយបញ្ហាឲ្យសមស្របនូវបំណង ប្រាថ្នារបស់ប្រជាជន។ ជនដែលមានកិត្យានុភាពសុទ្ធតែជះឥទ្ធិពលយ៉ាងខ្លាំង លើវិស័យអប់រំ ចលនាគ្រួសារ ត្រកូល ក្នុងសហគមន៍ប្រជាជនដើម្បីធ្វើជាគំរូ អនុវត្តន៍ល្អគោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ។

លោក Hau A Lenh សមាជិកមជ្ឈឹមបក្ស អនុប្រធាននិងជាអគ្គលេខាធិការគណកម្មការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈ Kim Nhuong/bienphong.com.vn)

ទន្ទឹមជាមួយគ្នានោះ ជនដែលមានកិត្យានុភាពតែងតែចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ ធ្វើជា គំរូក្នុងការចូលរួមរាល់សកម្មភាពការពារអធិបតេយ្យភាពដែនដី រក្សាសន្ដិសុខនិងសណ្តាប់ធ្នាប់នៅក្នុងតំបន់ព្រំដែន។ លើសពីនេះទៅទៀត ជនមានកិត្យានុភាពថែមទាំងចូលរួមមតិដ៏មានតម្លៃជួយដល់កម្លាំងកងទ័ពការពារព្រំដែនដើម្បីដោះស្រាយទាន់ពេលវេលានូវបញ្ហាកើតមានឡើងតាមព្រំដែន។

អញ្ជើញថ្លែងមតិនៅសន្និសីទនេះ លោក Ha A Lenh បានសង្កត់ធ្ងន់ថា ៖ ព្រំដែនជាតិមានទីតាំងយុទ្ធសាស្ត្រសំខាន់ពិសេស ទាំងខាងសេដ្ឋកិច្ច នយោបាយ សង្គម ការពារជាតិ សន្តិសុខនិងកិច្ចការបរទេសផងដែរ។ តាមនោះ ការពារអធិបតេយ្យភាព បូរណភាពដែនដី រក្សារឹងមាំសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមគឺជាសិទ្ធិនិងកាតព្វកិច្ចដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋគ្រប់រូប។

លោក Hau A Lenh បានស្នើឲ្យរណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់ បន្តសហការជាមួយកងទ័ពការពារព្រំដែនក្នុងកិច្ចការពារអធិបតេយ្យភាព សន្តិសុខព្រំដែនជាតិ ជាពិសេស ចលនាឲ្យជនរួមជាតិជាជនជាតិភាគតិចនៅតាមព្រំដែន ចូលរួមក្នុងការពង្រឹងនិងពូនជ្រុំចំណងមិត្តភាពជាមួយប្រជាជនប្រទេសមិត្ត រួមទាំងថែទាំដល់ជីវភាពរស់នៅរបស់ជនមានកិត្យានុ ភាពតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

នៅក្នុងសន្និសីទ តំណាង៦រូប ដែលជាតំណាងជនមានកិត្យានុភាពទាំង៤០រូប បានចែករំលែកនូវបទពិសោធន៍ធ្វើសកម្មភាពនៅមូលដ្ឋានតាមរយៈបទអន្តរាគមន៍រួមមួយចំនួនផងដែរ។

ឧត្តមសេនីយ៍ត្រី លោក Phung Quoc Tuan អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈ Kim Nhuong/bienphong.com.vn)

អញ្ជើញថ្លែងមតិក្នុង ឧត្តមសេនីយ៍ត្រី លោក Phung Quoc Tuan បានសង្កត់ធ្ងន់ថា​៖ ក្នុងបុព្វហេតុកសាង គ្រប់គ្រង ការពារអធិបតេយ្យភាពបូរណភាពដែនដី សន្តិសុខព្រំដែនជាតិនោះ ជនមានកិត្យានុភាពដើរតួនាទីសំខាន់ណាស់ក្នុងប្រជាជន។ លោក Phung Quoc Tuan ក៏បានស្នើឲ្យអង្គភាពកងទ័ពការពារព្រំដែនរួមសហការយ៉ាងសកម្មជាមួយរណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់ បង្កើនការថែទាំដល់ជីវភាពប្រចាំថ្ងៃរបស់ជនមានកិត្យានុភាព សំដៅលើកទឹកចិត្តឲ្យពួគគេរួមចំណែកសកម្មថែមទៀតទក្នុងបុព្វហេតុកសាង គ្រប់គ្រងនិងការពារអធិបតេយ្យភាព សន្តិសុខព្រំដែនជាតិ៕

 

(ប្រែសម្រូលដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll