រដ្ឋមន្រ្តីការពារជាតិ លោក Ngo Xuan Lich បានលើកឡើងបញ្ហាសមុទ្រខាងកើតនៅកិច្ចប្រជុំអាស៊ាន

22:43 2019/11/17

ក្នុងសុន្ទរកថាមួយដែលបង្ហាញនៅឯកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុងបាងកកនៃប្រទេសថៃនោះ នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្រ្តីការពារប្រ ទេសវៀតណាមបានអះអាងជាថ្មីម្តងទៀតថា ច្បាប់អន្តរ ជាតិគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដើម្បីធ្វើនិយ័តកម្មនូវទំនាក់ទំនងរវាងប្រជាជាតិនានា សំដៅថែរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់និងពិភពលោក។

រដ្ឋមន្រ្តីការពារជាតិ លោក Ngo Xuan Lich បានលើកឡើងបញ្ហាសមុទ្រខាងកើតនៅកិច្ចប្រជុំអាស៊ាន
ទិដ្ឋភាពនៃកិច្ចប្រជុំ 

ទាក់ទិននឹងស្ថានភាពនៅសមុទ្រខាងកើត រដ្ឋមន្ត្រីការពារប្រទេសលោក Ngo Xuan Lich បានសង្កត់ធ្ងន់ថា៖ “ឧទាហរណ៍ជាក់ស្តែងបំផុតគឺភាពតានតឹងនៅស មុទ្រខាងកើតនាបច្ចុប្បន្ន គឺដោយសារសកម្មភាពឯកតោភាគី មិនគោរពផលប្រយោជន៍ស្របច្បាប់របស់បណ្តាប្រទេស ហើយស្របច្បាប់និងបទដ្ឋានអន្តរជាតិ ជាពិសេស គឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដែលបង្កការគំរាមកំហែងដល់សន្តិ ភាពនិងស្ថេរភាពក្នុងតំបន់និងទាក់ទាញចំណាប់អារម្មណ៍ របស់មនុស្សជាច្រើននៅខាងក្រៅតំបន់តែម្តង។ ដើម្បីឱ្យសមុទ្រខាងកើតក្លាយជាតំបន់សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព លក្ខខ័ណ្ឌចម្បងគឺត្រូវគោរពតាមច្បាប់អន្តរជាតិ ហើយប្រការនេះទាមទារអោយមានការប្តេជ្ញាចិត្តខ្ពស់និងការទទួលខុសត្រូវរបស់មនុស្សទាំងអស់ក៏ដូចជាប្រទេសទាំងក្នុងនិងក្រៅតំបន់ជាក់ជាពុំខាន”។

រដ្ឋមន្រ្តីការពារប្រទេស លោក Ngo Xuan Lich បានលើកឡើងពីបញ្ហាសមុទ្រខាងកើតនៅកិច្ចប្រជុំអាស៊ាន

សូមគូសបញ្ជាក់ថា ក្រោមប្រធានបទ “សន្តិសុខប្រកបដោយចីរភាព” កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀត (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បើកទូលាយលើកទី ៦ (ADMM +) នឹងផ្តោតការពិភាក្សាលើទស្សនៈសន្តិសុខ ប្រកបដោយចីរភាព ដោយគោលបំណងលើកកម្ពស់សន្តិសុខយោធា លើកកម្ពស់ការជឿទុកចិត្តនិងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខរវាងអាស៊ាននិងដៃគូសន្ទនារបស់ខ្លួនក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ កិច្ចពិភាក្សានឹងត្រូវធ្វើឡើងក្នុងវិស័យចំនួន ៧ នៃកិច្ចសហប្រតិ បត្តិការ រួមមានជំនួយមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ សន្តិសុខដែនសមុទ្រ ពេទ្យយោធា ការប្រឆាំងភេរវកម្ម ការរក្សាសន្តិភាព សកម្មភាពមនុស្សធម៌និងសន្តិសុខបណ្តាញ៕

 

(ប្រភព៖ vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll