យុទ្ធជន ទាហាននៅជួរខាងមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

22:52 2020/07/31

យុគសម័យ- ក្នុងរយៈពេលកន្លងមកនេះស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 អនុវត្តសេចក្តីណែនាំរបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារជាតិនិងគណៈកម្មាធិការបក្សបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ដោយស្មារតីចូលរួមយ៉ាងសកម្មក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

យុទ្ធជន ទាហាននៅជួរខាងមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

ក្នុងរយៈពេលកន្លងមកនេះស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 អនុវត្តសេចក្តីណែនាំរបស់បក្ស ​រដ្ឋ ​គណៈកម្មាធិការ​បក្ស​យោធាមជ្ឈិម ក្រសួងការពារជាតិ​និងគណៈកម្មាធិការបក្ស​បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ដោយស្មារតី​ចូលរួមយ៉ាង​សកម្មក្នុង ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19។​

យុទ្ធជននិងទាហាន​នៃអង្គភាពកងទ័ពការពារព្រំដែន​បានខិតខំប្រឹងប្រែង និង​ជំនះ​រាល់​ការ​លំបាក ដោយមានការ​សម្របសម្រួល​យ៉ាងជិតស្និទ្ធ​ជាមួយ​កងកម្លាំង អាជ្ញាធរមូលដ្ឋាន​និងប្រជាជន​នៅតាមតំបន់​ព្រំដែន​ដែល​បាន​រៀបចំយ៉ាងល្អ។ ការងារ​បងា្ករនិងការទប់ស្កាត់នឹងការរីករាល​ដាល​​ជំងឺរាតត្បាតមិនកើតឡើងក្នុងតំបន់និងអង្គភាព។

នៅតាមបណ្តោយខ្សែព្រំដែនដីគោកនិងសមុទ្រដែលជាទីស្រឡាញ់នៃមាតុភូមិស្ថិត ក្នុងស្ថានភាពអាកាសធាតុតឹងតែងនិងការលំបាក​ជា​ច្រើន។ ដោយស្មារតី“ ប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត​ ដូចជា​ការប្រយុទ្ធប្រឆាំងនឹងសត្រូវ” អង្គភាព​កងទ័ព​ការពារព្រំដែន​បានរៀបចំក្រុមជាង ១៦០០ ក្រុម​ ​រួមមាន យុទ្ធជននិងទាហានជាង ៧០០០ នាក់​ ​ដែល​ការពារ​និង​យាម​ ទាំងយប់ទាំងថ្ងៃ​ ដើម្បីបំពេញ​ភារកិច្ច​នៅផ្លូវលំ គ្រប់គ្រង​និងត្រួតពិនិត្យនៅតំបន់ព្រំដែន​ សំដៅ​ទប់ស្កាត់ការរីករាលដាលនៃការរាលដាលប្រកបដោយប្រសិទ្ធភាព។ ផ្សព្វផ្សាយយ៉ាងសកម្ម​និងណែនាំប្រជាជនការពារ​និងប្រយុទ្ធ​ប្រឆាំង​នឹងរោគរាតត្បាត។

 

លោកឧត្តមសេនីយ៍ទោ Nguyen Tan Cuong សមាជិក​នៃ​គណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ (ជួរ​មុខ​ទីមួយ រាប់ពីខាងឆ្វេង) និងគណៈប្រតិភូត្រួតពិនិត្យ​ការងារ​ការពារ​និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅច្រកទ្វារអន្តរជាតិ Huu Nghi  ខេត្ត Lang Son ។ (រូបថត៖ Anh Bang)

ទិដ្ឋភាពនៃកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរបស់កងទ័ពការពារព្រំដែនក្នុងការអនុវត្តវិធានការណ៍បន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ (រូបថត៖ Tran Anh)

ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានចុះសួរសុខទុក្ខនិងលើកទឹកចិត្តដល់មន្រ្តីនិងទាហាននៅប៉ុស្តិ៍ការពារព្រំដែន នៅច្រកទ្វារអន្តរជាតិ Nam Can កងទ័ពការពារព្រំដែនខេត្ត Nghe An​បំពេញភារកិច្ច នៅភូមិ Tien Tieu  ឃុំ Nam Can ស្រុក Ky Son ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid19។ (រូបថត៖ Quoc Vu)

ទីកន្លែងចក្តាឡីស័កនៃប៉ុស្តិការពារព្រំដែន Vinh Gia, នៃ​កងទ័ពការពារព្រំដែនខេត្ត An Giang ចាត់យុទ្ធជននិងទាហា​ប្រចាំការ  ២៤/២៤ ម៉ោង និងត្រួតពិនិត្យ​ប្រជាជនឆ្លងកាត់​តំបន់ព្រំដែនវៀតណាម - កម្ពុជា។ (រូបថត៖ Thanh Hoang)

ពេលពិសារអាហារនៅកណ្តាលព្រៃរបស់យុទ្ធជន កម្មាភិបាល ការពារ​ព្រំដែនខេត្ត Lai ដែលដើរល្បាត ដើម្បី​ទប់ស្កាត់នឹង​ការឆ្លងដែនដោយ​ខុសច្បាប់។ (រូបថត៖  Duc Duan)

យុទ្ធជននិងទាហាននៃប៉ុស្តិ៍ការពារព្រំដែន Trung Binh នៃកងទ័ព​ការពារព្រំដែនខេត្ត Soc Trang ចែកម៉ាស់ពេទ្យ​ដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរបរទេស។ (រូបថត៖ Van Long)

 

យុទ្ធជននិងទាហាននៃប៉ុស្តិ៍ការពារព្រំដែន  Quat Lam នៃកងទ័ព​ការពារព្រំដែនខេត្ត ​Nam Dinh​ ឃោសនាអំពី​ការបង្ការ​និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដល់អ្នកនេសាទក្នុងស្រុក ក្នុងអំឡុ ងពេលអនុវត្តសារាច លេខ ១៦ / CT-TTg ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្តីស្តីពីការអនុវត្តវិធានការណ៍​បន្ទាន់ដើម្បីការពារនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 ។ (រូបថត៖ Van Binh)

យុទ្ធជននិងទាហាននៃប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Tay Trang នៃ​កងទ័ព​ការពារព្រំដែន​ខេត្ត​ Dien Bien ត្រួតពិនិត្យសីតុណ្ហភាពរាងកាយនិងទីកន្លែងដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់ពលរដ្ឋវៀតណាមមកពីប្រទេសឡាវ។ (រូបថត៖ Trung Dung)


យុទ្ធជននិងទាហាននៃកងទ័ពការពារព្រំដែនខេត្ត Dak Nong ដើរល្បាតនិងឃោសនា​អំពី​ការ​បង្ការនិងទប់ស្កាត់​ទៅនឹងការរីករាល​ដាលនៃជំងឺនេះ​ដល់គ្រួសារដែលដាំដុះ​នៅតាមតំបន់​ព្រំដែន។ (រូបថត៖ Van Hoan)

យុទ្ធជននិងទាហាននៃប៉ុស្តិ៍ការពារព្រំដែនកំពង់ផែ Hon Gai, នៃ​កងទ័ព​ការពារព្រំដែនខេត្ត Quang Ninh ធ្វើចក្តាឡីស័ក សម្រាប់​សមាជិកនាវិកបរទេស។ (រូបថត៖ Tran Anh)

យុទ្ធជននិងទាហាននៅច្រកទ្វារព្រំដែនអន្តរជាតិ Lao Bao កងទ័ពការពារព្រំដែនខេត្ត Quang Tri បានបរិច្ចាគ ស្បៀងអាហារ គ្រឿងបរិក្ខារពេទ្យ ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹង Covid-19 ជូនដល់កងទ័ពការពារព្រំដែននៃ​ការិយាល័យលេខ ៣២១ នៃ កងទ័ពប្រជាជនឡាវ។ (រូបថត៖ Nhat Minh)
(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll