ឈុតតែមអំពីកោះសមុទ្រក្រោមប្រធានបទ “​នាវា​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​វៀត​ណាម”

15:36 2020/09/02

យុគសម័យ - មេបញ្ជាការ​នាវា​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​វៀត​ណាមបានសម្របសម្រួលជាមួយក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម បានចេញផ្សាយឈុតតែមអំពីសមុទ្រនិងកោះដោយប្រធានបទ “​នាវា​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​វៀត​ណាម” ។

ឈុតតែមអំពីកោះសមុទ្រក្រោមប្រធានបទ “​នាវា​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​វៀត​ណាម”
ឈុតតែមអំពីកោះសមុទ្រក្រោមប្រធានបទ “​នាវា​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​វៀត​ណាម”

ឈុតតែមនេះត្រូវបានអនុវត្តដោយឈរលើមូលដ្ឋាននៃសេចក្តីសម្រេចលេខ ៩៣០ / QD-TTg ចុះថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០១៨ របស់នាយករដ្ឋមន្រ្តីវៀតណាម ដែលបានអនុម័តលើការឃោសនាការការពារអធិបតេយ្យភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពនៃសមុទ្រនិងកោះរបស់វៀតណាមឆ្នាំ ២០១៨ -២០២០។ 

ឈុតតែមអំពីសមុទ្រនិងកោះដោយប្រធានបទ “​នាវា​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​វៀត​ណាម” ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ដែលមានសារអត្ថន័យជាច្រើនអំពីឆ្មាំឆ្នេរសមុទ្រវៀតណាមបុព្វហេតុការពារអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រនិងកោះ ដើម្បីរួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសនិងប្រជាជនវៀតណាមនិងបង្កើតការប្រមូលផ្តុំកម្លាំងចម្រុះពីផ្នែកព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយក៏ដូចជាផ្តល់ស្មារតីស្រឡាញ់កោះសមុទ្រវៀតណាម ព្រមទាំងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការនិងការឯកភាពគ្នារបស់ប្រជាជនក្នុងប្រទេសនិងជន វៀតណាមនៅឯបរទេស។ 

លើសពីនេះទៀតទាក់ទាញការស្រឡាញ់និងការគាំទ្រពីមិត្តអន្តរជាតិ ដែលស្រឡាញ់សន្តិភាពនិងវឌ្ឍនភាពនៅលើពិភពលោកចំពោះកងឆ្មាំការពារឆ្នេរសមុទ្រ ក៏ដូចជាបុព្វហេតុការពារអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រនិងកោះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll