ជំរុញកិច្ចសហប្រតិបត្តិការព្រំដែនរវាងវៀតណាមនិងបណ្តាប្រទេសដទៃ

22:13 2018/08/24

យុគសម័យ - នាថ្ងៃទី២៤ ខែសីហា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានអញ្ជើញទទួលជួបជាមួយប្រធានគណៈប្រតិភូនៃបណ្តាប្រទេសដែលបានមកចូលរួមក្នុងកម្មវិធី "ព្រំដែនពោពេញទៅដោយចំណងមិត្តភាព" លើកទី៣ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ Van Hieu/Qdnd)

តាងនាងឲ្យថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក  លោក Nguyen Chi Vinh បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះគណៈប្រតិភូដែលតំណាងឲ្យកងកម្លាំងការពារព្រំដែននៃប្រទេសចិន ឡាវ កម្ពុជា ថៃនិងមីយ៉ាន់ម៉ាដែលបានទៅកាន់វៀតណាមដើម្បីចូលរួមក្នុងកម្មវិធី “ព្រំដែនពោរពេញទៅដោយចំណងមិត្តភាព”  លើកទី៣ឆ្នាំ២០១៨។ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh បានឲ្យដឹងថា នេះគឺជាសកម្មភាពជាក់ស្តែងមួយក្នុងការរឹតបន្តឹងចំណងសាមគ្គីភាព កសាងព្រំដែនដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍រវាងប្រទេសជិតខាងនិងរវាងបណ្តាប្រទេសនៅតាមមហាអនុតំបន់ទន្លេមេគង្គ។

ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អញ្ជើញជូនវត្ថុអនុស្សាវរីយ៍ជូនចំពោះប្រធានគណៈប្រតិភូនៃបណ្តាប្រទេសចូលរួមកម្មវិធី "ព្រំដែនពោរពេញទៅដោយចំណងមិត្តភាព"

ក្នុងបរិយាកាសពោរពេញទៅដោយចំណងមិត្តភាព ប្រធានគណៈប្រតិភូនៃបណ្ដាប្រទេសបានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនដើម្បីទទួលគណៈប្រតិភូ។ ព្រមទាំង សម្តែងនូវការសប្បាយរីករាយនិងកិត្តយសដែលបានអញ្ជើញចូលរួមក្នុងក្នុងកម្មវិធី “ព្រំដែនពោរពេញទៅដោយចំណងមិត្តភាព” លើកទី៣នៅទីក្រុងហាណូយលើកនេះ។

ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh ថតរូប​អនុស្សា​វរី​យ៍​ជាមួយប្រធានគណៈប្រតិភូនៃបណ្តាប្រទេស (រូបថតៈ Van Hieu/qdnd)

ដោយទទួលស្គាល់ចំ​ពោះរាល់លទ្ធផលល្អៗពីកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំង៥ នាពេលកន្លងមក ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh បានជឿរជាក់ថា កម្មវិធី "ព្រំដែនពោរពេញទៅដោយចំណងមិត្តភាព" លើកទី៣ ឆ្នាំ២០១៨ នេះ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង។ លោកក៏បានសង្កត់ធ្ងន់ដែរថា កងកម្លាំងការពារព្រំដែននៃបណ្តាប្រទេសត្រូវបន្តស្រាវជ្រាវដើម្បីរួមបញ្ចូលវិស័យដទៃទៀតចូលក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែននៃប្រទេសនីមួយៗផងដែរ៕

(យោងតាម qdnd.vn បកប្រែដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll