ផលិតផលបំពង់បឺតធ្វើពីស្មៅ “Co bang” ចូលរួមកាត់បន្ថយសំរាមផ្លាស្ទីក

16:16 | 21/06/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - បុរសវ័យក្មេងម្នាក់ជាជនជាតិវៀតណាមមានឈ្មោះថា Tran Minh Tien កំពុងបំពេញការងាររបស់ខ្លួនក្នុងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីកពីផែនដីដោយការធ្វើបំពង់បឺតចេញពីស្មៅ។ លោក Tran Minh Tien ដែលជាម្ចាស់ក្រុមហ៊ុន 3T បានបង្កើតគំនិតច្នៃប្រឌិតថ្មីនេះ ដោយប្រើស្មៅមួយប្រភេទឈ្មោះ Lepironia Articulata ដែលភាសាវៀតណាមហៅវាថា «Co bang»។

(ប្រភព៖ VnExpress International)

មានអាយុ ៣២ ឆ្នាំ លោក Tran Minh Tien បានប្រសូតនិងធំដឹងក្តីនៅស្រុក Duc Hue (ខេត្ត Long An)។ ដោយឃើញថា ស្មៅ Co bang មានប្រយោជន៍ជាច្រើននិងស្និទ្ធស្នាលជាមួយបរិស្ថានបានជាលោក Tien ងាក់ទៅបង្កើតវាទៅជាបំពង់បឺតតែម្តង។ លោ​ក Tien បានពន្យល់ពីរបៀបដែល ស្មៅប្រភេទនេះមានប្រហោងធំពិសេសជាងស្មៅដទៃ ដែលជាមូលហេតុវាអាចធ្វើជាបំពង់បឺត និងជាផ្នែកមួយដើម្បីកាត់បន្ថយសំរាមផ្លាស្ទីក។ លោកបានបន្ថែមថា ស្មៅដែលលោកប្រមូលបាន គេនឹងកាត់វាប្រវែង ២០សង់ទីម៉ែត្រ ស្មើៗគ្នា បន្ទាប់មកគេប្រើប្រាស់ដែកម៉្យាងដើម្បីសកចូល ហើយសម្អាតផ្នែកខាងក្នុង។ បំពង់បឺតនេះមាន ២ ជម្រើស គឺស្ងួត និងនៅស្រស់ ហើយពួកវានឹងត្រូវខ្ចប់ដោយស្លឹកចេកនៅពេលយកទៅបោះដុំចែកចាយ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៥៩ នាក់នៅឧទ្យាន Le Thi Rieng
ទីក្រុង Ha Noi ធ្វើពិពិធកម្មទម្រង់នៃការឃោសនាគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព
គេហទំព័រទេសចរណ៍វៀតណាមឈរនៅលំដាប់ទីពីរនៅអាស៊ីអាគ្នេយ៍ខាងចំនួនអ្នកចូលទស្សនា
ទីក្រុង Ho Chi Minh កសាងម៉ាកយីហោទេសចរណ៍ប្រកបដោយចីរភាព
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា

អានច្រើនបំផុត