បើកសម្ពោធប្រព័ន្ធចែករំលែកនិងឃ្លាំមើលព័ត៌មានបម្រើរដ្ឋាភិបាលអេឡិចត្រូនិក

08:02 2019/11/30

ប្រព័ន្ធនេះមានភារកិច្ចឃ្លាំមើល វិភាគ ចែករំលែកព័ត៌មាន ប្រកាសអាសន្នចំពោះក្រសួង ស្ថាប័ននិងតំបន់ នានា សំដៅធានាសុវត្ថិភាព សន្តិសុខអ៊ីនធឺណែតសម្រាប់រដ្ឋាភិបាលអេឡិច ត្រូនិក។

បើកសម្ពោធប្រព័ន្ធចែករំលែកនិងឃ្លាំមើលព័ត៌មានបម្រើរដ្ឋាភិបាលអេឡិចត្រូនិក
បណ្ដាតំណាងចុចប៊ូតុងបើកសម្ពោធប្រព័ន្ធ

នាថ្ងៃទី២៩ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ក្រសួងព័ត៌មាននិងទូរគមនា គមន៍វៀតណាមបានរៀបចំពិធីបើកសម្ពោធប្រព័ន្ធចែករំលែកនិងឃ្លាំមើលព័ត៌ មានបម្រើរដ្ឋាភិបាលអេឡិចត្រូនិក។ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Vu Duc Dam និងរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍លោក Nguyen Manh Hung បានចុចប៊ូតុងបើកសម្ពោធប្រព័ន្ធនេះ។

ប្រព័ន្ធចែករំលែកនិងឃ្លាំមើលព័ត៌មានបម្រើរដ្ឋាភិបាលអេឡិចត្រូនិកត្រូវ បានកសាងឡើងដោយកិច្ចសហការរវាងបណ្ដាសមាជិកក្នុងសម្ព័ន្ធភាពដោះស្រាយកូដព្យាបាទនិងបង្ការប្រឆាំងនឹងការវាយប្រហារតាមបណ្ដាញអ៊ីនធឺណែតដែលរួមមានសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍កងទ័ព Viettel សម្ព័ន្ធក្រុមហ៊ុនប្រៃសណី ទូរគមនាគមន៍វៀតណាម (VNPT) សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា CMC សម្ព័ន្ធក្រុម ហ៊ុន FPT និងក្រុមហ៊ុនភាគហ៊ុន BKAV។ ប្រព័ន្ធនេះមានភារកិច្ចឃ្លាំមើល វិភាគ ចែករំលែកព័ត៌មាន ប្រកាសអាសន្នចំពោះក្រសួង ស្ថាប័ននិងតំបន់ នានា សំដៅធានាសុវត្ថិភាព សន្តិសុខអ៊ីនធឺណែតសម្រាប់រដ្ឋាភិបាលអេឡិច ត្រូនិក។ ក្នុងវគ្គសាកពិសោធន៍ដំបូង ប្រព័ន្ធនេះបានផ្គត់ផ្គង់ តភ្ជាប់ ចែករំលែក ព័ត៌មាននិងទិន្នន័យសម្រាប់បណ្ដាក្រសួង ស្ថាប័ននិងខេត្ត ក្រុងទាំង៦៣ក្រោម ឱវាទមជ្ឈឹម៕

(ប្រភព៖ vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll