ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់៖ ប្រទេសវៀតណាមបានប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-១៩

14:10 2020/08/01

យុគសម័យ - មានកាសែតអាឡឺម៉ង់ជាច្រើនកាលពីថ្ងៃទី ៣០ ខែកក្កដាបានសរសេរអត្ថបទដែលបង្ហាញ ពីវិធានការណ៍របស់រដ្ឋាភិបាលវៀតណាមក្នុងការទប់ស្កាត់ការឆ្លងជំងឺរាតត្បាត COVID-១៩ ហើយបាន និយាយថារដ្ឋាភិបាលវៀតណាមមាន បានប្តេជ្ញាចិត្តដើម្បីប្រយុទ្ធប្រឆាំងនៅពេលដែលជំងឺនេះបានផ្ទុះ ឡើងវិញ។

ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់៖ ប្រទេសវៀតណាមបានប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-១៩
ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់៖ ប្រទេសវៀតណាមបានប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-១៩

យោងតាមកាសែតពាណិជ្ជកម្ម Handelsblatt បានឲ្យដឹងថាករណីឆ្លងថ្មីនៅក្នុងសហគមន៍ បានបិទការវិលត្រឡប់ធម្មតាវិញក្នុងជីវិតរបស់ប្រជាជនវៀតណាមនៅពេលដែលតំបន់ជាច្រើនត្រូវបានបិទផងដែរ។ នៅពេលការជំងឺរាតត្បាតផ្ទុះឡើងវិញ អាជ្ញាធរមានសមត្ថកិច្ចនៅវៀតណាមបានបិទចរាចរណ៍ ទាំងផ្លូវអាកាសនិងផ្លូវដែកទៅកាន់ទីក្រុងដាណាង ( Da Nang) ហើយក៏បានបិទ ឆ្នេរសមុទ្រនិងហាម ឃាត់ការជួបប្រជុំមនុស្សជាច្រើនផងដែរ។ បារក្លឹបនិង និងពិធីបុណ្យនៅទីក្រុងហាណូយ និងទីក្រុង ហូជីមិញក៏ត្រូវបានផ្អាកសកម្មភាពទាំងអស់ផងដែរ។ កាសែតនោះក៏បានអះអាងផងដែរថារដ្ឋាភិបាល វៀតណាមបានសម្រេចចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះហើយបានដកស្រង់សម្តីលោកនាយករដ្ឋមន្រ្តី  វៀតណាម លោក Nguyen Xuan Phuc ថាឥឡូវនេះចាំបាច់ត្រូវធ្វើសកម្មភាពឱ្យបាន ឆាប់រហ័ស និងម៉ឺងម៉ាត់ថែមទៀតដើម្បីគ្រប់គ្រងឲ្យបានជំងឺដ៏កាចសាហាវនេះផងដែរ។

ទន្ទឹមនឹងនេះដែរ គេហទំព័រព័ត៌មានរបស់ទូរទស្សន៍ជាតិអាឡឺម៉ង់ Tagesschau (ARD) បានផ្សាយថា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ក្រោយអស់រយៈពេល ១០០ ថ្ងៃ ហើយវៀតណាម បានចាត់វិធានការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងវិញយ៉ាងឆាប់រហ័សនៃជំងឺនេះតែម្តង។ ក្រៅពីនេះ កាសែតអាល្លឺម៉ង់ជាច្រើនផ្សេងៗទៀតដូចជា DW, TAZ  ជាដើម ក៏បានរាយការ ណ៍អំពីការប្រយុទ្ធ ប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅវៀតណាមក្រោយពីរយៈពេល ៩៩ ថ្ងៃដោយគ្មាន ករណីឆ្លង ណាមួយនៅក្នុងសហគមន៍៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll