ប្រទេសជាច្រើនគាំទ្រគោលជំហររបស់វៀតណាមលើបញ្ហាសមុទ្រខាងកើត

16:40 2019/11/06

យុគសម័យ - ប្រទេសជាច្រើនគាំទ្រគោលជំហររបស់វៀតណាមលើបញ្ហាសមុទ្រខាងកើតយុគសម័យ - អ្នកជំនាញនិងអ្នកប្រាជ្ញជាច្រើនមកពីបណ្តាប្រទេសក្នុងនិងក្រៅអាស៊ានបានសំដែងនូវការគាំទ្រគោលជំហររបស់វៀតណាមនិងរិះគន់លើសកម្មភាពរំលោភបំពានលើអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាមនៅសមុទ្រខាងកើត។

ប្រទេសជាច្រើនគាំទ្រគោលជំហររបស់វៀតណាមលើបញ្ហាសមុទ្រខាងកើត
ស្ថាននីយ៍ DK1 របស់វៀតណាមនៅតំបន់ខ្ពង់រាបបាតសមុទ្រភាគខាងត្បូងវៀតណាម (រូបថត៖ Thành Đạt/TTXVN)

កាសែតអេឡិចត្រូនិក “ពហុប៉ូលពិភពលោក” នៃប្រទេសរុស្ស៊ី ទើបតែបានចេញផ្សាយអត្ថបទក្រោមចំណើងជើងថា “បណ្តាប្រទេសអាស៊ានកែសំរួលវិធីសាស្រ្តនៅសមុទ្រខាងកើត” របស់អ្នកនិពន្ធ Pavel Vinogradov ដោយបានអះអាងថាប្រទេសជាច្រើន ក្នុងនោះរួមមានដៃគូក្នុងអាស៊ាន បានសំដែងនូវការគាំទ្រគោលជំហររបស់វៀតណាមក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត។

យោងតាមអត្ថបទនេះបានឲ្យដឹងថា វៀតណាមបានបង្ហាញគោលជំហរច្បាស់លាស់ សមហេតុផលនិងឥតងាករេក្នុងការប្តេជ្ញាចិត្តដោះស្រាយជំលោះដោយសន្តិវិធីនិងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ វៀតណាមតែងតែសំដែងនូវបំណងប្រាថ្នារបស់ខ្លួនចំពោះប្រទេសទាំងអស់ក្នុងអនុវត្តយ៉ាងតឹងរឹងនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត ព្រមទាំងខិតខំប្រឹងប្រែងឈានទៅបញ្ចប់នូវក្រមប្រតិបត្តិនៅក្នុងសមុទ្រខាងកើត (COC) នាពេលឆាប់ៗ។

អ្នកនិពន្ធអត្ថបទបានបន្តទៀតថានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នៅទីក្រុងបាងកក (ថៃ) នាដើមខែវិច្ឆិកាកន្លងទៅ ប្រទេសទាំងអស់បានជឿថាការដោះស្រាយស្ថានភាពនៅ     សមុទ្រខាងកើតនឹងជួយពង្រឹងបរិយាកាសសន្តិភាពនិងមានស្ថេរភាពនៅទូទាំងតំបន់ជាពិសេសនៅតំបន់សមុទ្រខាងកើត។ ហេតុដូច្នេះហើយប្រទេសនានាចាំបាច់ត្រូវគោរពតាមបទដ្ឋានរួមរបស់ច្បាប់អន្ដរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)
(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll