ប្រទេសកូរ៉េខាងត្បូងជួយគាំទ្រថវិការមានតំលៃជាង ៥ លានដុល្លារដល់ ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៦ ក្នុងនោះមានប្រទេសវៀតណាមផងដែរ

16:55 2020/08/01

យុគសម័យ- ក្រសួងផែនការនិងហិរញ្ញវត្ថុកូរ៉េខាងត្បូងទើបប្រកាស នៅថ្ងៃទី ៣១ ខែកក្កដាថា នឹងផ្តល់ថវិកាចំនួន ៥,១៥ លានដុល្លារអាមេរិកដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៦ រួមទាំង បណ្តាប្រទេសស្ថិតក្នុងគោលនយោបាយថ្មីអំពីការឆ្ពោះទៅទិសខាងត្បួងនិងខាងជើង ដើម្បីអភិវឌ្ឍគម្រោងឌីជីថលគម្រោងពណ៌បៃតងនិងឆ្លើយតបទៅនឹងការឆ្លងនៃជំងឹ COVID-19។

ប្រទេសកូរ៉េខាងត្បូងជួយគាំទ្រថវិការមានតំលៃជាង ៥ លានដុល្លារដល់ ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៦ ក្នុងនោះមានប្រទេសវៀតណាមផងដែរ
ប្រទេសកូរ៉េខាងត្បូងជួយគាំទ្រថវិការមានតំលៃជាង ៥ លានដុល្លារដល់ ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៦ ក្នុងនោះមានប្រទេសវៀតណាមផងដែរ។ (រូបថត៖ Ineternet)

ជំនួយនេះនឹងត្រូវដកពីមូលនិធិសហប្រតិបត្ដិការកូរ៉េខាងត្បូង - ធនាគារពិភពលោក (KWPF) និងមូលនិធិសហប្រតិបត្តិការបច្ចេកវិទ្យាកូរ៉េខាងត្បូង - អង្គភាព ហិរញ្ញវត្ថុអន្តរជាតិ (KIPP) ។

តាមរយៈ KWPF រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងគាំទ្រគម្រោងឌីជីថល ដូចជាការផ្តល់យោបល់ផ្លាស់ប្តូរថ្មីក្នុងវិស័យកសិកម្ម ដើម្បីលើកកម្ពស់ទន្និផលកសិកម្មសម្រាប់ Uganda កសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលសមត្ថភាពក្នុងវិស័យឌីជីថលសម្រាប់ Kyrgyzstan ។ ទន្ទឹមនឹងនេះ ជំនួយពីមូលនិ ធិ KIPP នឹងត្រូវប្រើប្រាស់ ដើម្បីគាំទ្រដល់គម្រោងបង្កើនធនធានក្នុងវិស័យច្នៃផលិតនិងកសិកម្មរបស់វៀតណាមនិងកម្ពុជា។

រដ្ឋាភិបាលកូរ៉េខាងត្បូងរំពឹងថា ជំនួយនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ដែលការពារបរិស្ថាន ទីក្រុងឆ្លាត បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (ICT) ជាវិស័យដែលប្រទេសកូរ៉េខាងត្បូងមានចំណុចខ្លាំង./.

(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll