បណ្តាប្រទេសអាស៊ាននិងដៃគូបានសំរេចបាននូវវឌ្ឍនភាពជាក់ស្តែងនៅក្នុងកិច្ចចរចា RCEP

13:41 2019/07/11

យុគសម័យ - សម័យប្រជុំលើកទី ២៦ នៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដាឆ្នាំ ២០១៩ នៅទីក្រុងមែលប៊នប្រទេសអូស្ត្រាលី។ គណៈប្រតិភូវៀតណាមបានចូលរួមសម័យប្រជុំចរចារជាមួយតំណាងដែលពាក់ព័ន្ធ រួមមានក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ក្រសួងការបរទេសវៀតណាម ក្រសួងផែនការនិងវិនិយោគវៀតណាម និងក្រសួងហិរញ្ញវត្ថុវៀតណាមជាដើម។

បណ្តាប្រទេសអាស៊ាននិងដៃគូបានសំរេចបាននូវវឌ្ឍនភាពជាក់ស្តែងនៅក្នុងកិច្ចចរចា RCEP
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដកិច្ច RCEP លើកទី១៧ នៅទីក្រុងសៀមរាប ប្រទេសកម្ពុជា (រូបថត៖​ Baoquocte.vn)

ថ្លែងក្នុងពិធីបើក លោក Iman Pambagyo ប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចចរចាពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនិងរដ្ឋមន្ត្រី RCEP ក្នុងការបញ្ចប់ការចរចាដ៏ទំនើប គ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងមានផលប្រយោជន៍រួមក្នុងឆ្នាំ២០១៩ផងដែរ។ លោក Iman Pambagyo ក៏បានអំពាវនាវឲ្យភាគីនានា ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់នៅក្នុងកម្មវិធីធ្វើសកម្មភាព RCEP នៅសម័យប្រជុំលើកទី ២៦ លើកនេះ សំដៅបង្កើតសន្ទុះសម្រាប់សម័យប្រជុំលើកទី ២៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សេងចូវ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅសម័យពាក់កណ្តាល RCEP លើកទី ៨ នៅទីក្រុងប៉េកាំង (ប្រទេសចិន) នាពេលខាងមុខផងដែរ។ សម័យប្រជុំលើកទី ២៦ បានសម្រេចនូវវឌ្ឍនភាពជាក់ស្តែងក្នុងការចរចាការបើកចំហទីផ្សារទ្វេភាគីរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូចំនួន ៦ រួមមានប្រទេសជប៉ុន ចិន កូរ៉េ អូស្រា្តលី នូវែលសេឡង់ និងឥណ្ឌា។ ទន្ទឹមនឹងនេះដែរ ភាគីនានាក៏សម្រេចបាននូវវិវឌ្ឍភាពក្នុងខ្លឹមសារដែលពាក់ព័ន្ធនឹងសេវាកម្មទូគមនាគមន៍និងវិនិយោគដោយឆ្លើយតបនឹងតម្រូវការដែលផែនការធ្វើសកម្មភាព RCEP ឆ្នាំ២០១៩ ។

គួរបញ្ជាក់ថា សម័យប្រជុំលើកទី ២៧ នៃកិច្ចព្រមព្រៀង RCEP នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០១៩ នៅទីក្រុងហ្សេងចូវ ប្រទេសចិន។ ក្នុងករណីកិច្ចព្រមព្រៀងនេះត្រូវបានអនុម័ត កិច្ចព្រមព្រៀង RCEP នឹងគូសសញ្ញាអំពីការបង្កើតតំបន់ពាណិជ្ជកម្មសេរីដែលមានទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក ដែលមានចំនួនប្រជាជនប្រមាណ ៥០% និង ៣២%នៃផលិតផលក្នុងស្រុកសរុបរបស់សកលលោក ដើម្បីជម្រុញការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក ក្នុងបរិបទដែលភាពតានតឹងផ្នែកពាណិជ្ជកម្មនិងគាំពារនិយមកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll