នាវាកងទ័ពជើងទឹកកាណាដាមកបំពេញទស្សនកិច្ចនៅកំពង់ផែអន្ដរជាតិ Cam Ranh ជាលើកដំបូង។

19:54 2019/06/11

យុគសម័យ - នាថ្ងៃ ១០ ខែមិថុនា នាវាកងទ័ពជើងទឹកកាណាដាចំនួនពីរគ្រឿងគឺ នាវាពិឃាត Regina និងនាវាភស្តុភារ Asterix បានចូលចតនៅកំពង់ផែអន្ដរជាតិ Cam Ranh ខេត្ត Khanh Hoa ជាលើកដំបូងចាប់ផ្ដើមបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

នាវាកងទ័ពជើងទឹកកាណាដាមកបំពេញទស្សនកិច្ចនៅកំពង់ផែអន្ដរជាតិ Cam Ranh ជាលើកដំបូង។

ថ្នាកដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានថតរូបជាមួយថតរូបវត្ថុអនុស្សាវរីយ៍ជាមួយមេបញ្ជាការនៃនាវាកងទ័ពជើងទឹកកាណាដាពីរ

លោកស្រី Deborah Paul ឯកអគ្គរាជទូតកាណាដាប្រចាំនៅវៀតណាមបានឲ្យដឹងថា "ក្នុងឆ្នាំ ២០១៧ ក្នុង ទស្សនកិច្ចផ្លូវការនៅវៀតណាមនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានប្រកាសពីទំនាក់ទំនងភាពជាដៃគូដ៏ទូលំទូលាយរវាងវៀតណាមនិងកាណាដា។ យើងបានគាំទ្រការការពារជាតិនិងការបណ្តុះបណ្តាលវិជ្ជាជីវៈនិងភាសារម្រាប់កងកម្លាំងរក្សាសន្តិភាព។ អំពីសេដ្ឋកិច្ចតួលេខពាណិជ្ជកម្មនៃប្រទេសទាំងពីរបានឈានដល់ ៦,៤ ពាន់លានដុល្លារអាមេរិក។"

នៅដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនៃនាវាកងទ័ពជើងទឹកកាណាដាទាំងពីរមានសកម្មភាពផ្លាស់ប្តូរនៅខេត្ត Khanh Hoa ដូចជា៖ បានជួបប្រាស្រ័យជាមួយនិស្សិតនៃមហវិទ្យាល័យ Khanh Hoa ប្រកួតគីឡាជាមួយកម្មាភិបាល យុទ្ធជននៃបញ្ជាកាដ្ឋានតំបន់ទី ៤ នៃកងទ័ពជើងទឹក និងទស្សនារម្មណីយដ្ឋាន កេរ្តិ៍ដំណែលមួយចំនួននៃខេត្ត Khanh Hoa៕


 

(ប្រភព៖ bienphong.com.vn ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll