នាយករដ្ឋមន្រ្តីវៀតណាមជួបមុខបណ្ដាតំណាងដែលចូលរួមវេទិកាជាន់ខ្ពស់៤.០

21:52 2018/07/12

នៅខាងក្រៅវេទិកាជាន់ខ្ពស់ “ទស្សនៈវិស័យនិងយុទ្ធសាស្ត្រអភិវឌ្ឍដោយលោតផ្លោះក្នុងកាលៈទេសៈបដិវត្តន៍ឧស្សាហកម្មលើកទី៤” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ទី១៣ កក្កដា នៅទីក្រុងហាណូយនោះ នារសៀលថ្ងៃទី១២ កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយបណ្ដាតំណាងចូលរួមព្រឹត្តិការណ៍នេះ។

នាយករដ្ឋមន្រ្តីវៀតណាមជួបមុខបណ្ដាតំណាងដែលចូលរួមវេទិកាជាន់ខ្ពស់៤.០
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅទស្សនាពិព័រណ៍អន្តរជាតិអំពីការអភិវឌ្ឍឧស្សាហកម្មឆ្លាត (រូបថត៖ cafef.vn) 

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បដិវត្តន៍ឧស្សាហកម្ម ៤.០កំពុងប្រព្រឹត្តទៅលើទូទាំងពិភពលោក ក្នុងនោះមានវៀតណាមទៀតផង។ ដោយហេតុនេះ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា បណ្ដាតំណាងចូលរួមវេទិកាលើកនេះនឹងរិះរកទិសដៅប្រកបដោយប្រសិទ្ធភាពសំរាប់វៀតណាមក្នុងកាលៈទេសៈថ្មី។

“ប្រការសំខាន់នោះគឺធ្វើយ៉ាងម៉េចដើម្បីវៀតណាមដណ្ដើមបានជោគជ័យក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ខណៈដែលជួបការលំបាកសាកល្បង ជាច្រើន។ ដោយហេតុនេះ ខ្ញុំស្នើឲ្យបណ្ដាតំណាងនៅទីនេះ លើកឡើងនូវខ្លឹមសារស្នូលនៃបដិវត្តន៍៤.០ ភាពងាយស្រួលនិងការលំបាកសាក ល្បងចំពោះវៀតណាម ក៏ដូចជាគោលជំហ គោលនយោបាយ និងដំណោះស្រាយដើម្បីវៀតណាមអាចចូលរួមយ៉ាងសកម្មក្នុងបដិវត្តន៍ ៤.០ ផងដែរ”។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងក្ដីសប្បាយនាពេលឃើញមានសម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនរបស់វៀតណាមចូលរួមវេទិកា ព្រោះថា នេះជាអង្គភាពនានាដែលអាចទទួលយកនិងអនុវត្តន៍ដោយផ្ទាល់នូវសមិទ្ធផលនានានៃបដិវត្តន៍៤.០ សំដៅជំរុញការអភិ វឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll